ភ្នំពេញ៖ លោក សយ សុភាព ប្រធានសមាគម អ្នកសារព័ត៌មានកម្ពុជា-ចិន បានលើកឡើងថា តើល្មមភ្ញាក់ខ្លួនហើយឬនៅ អ្នកនិយមអាមេរិក ។ ការលើកឡើងរបស់លោកនេះ ដោយភ្ជាប់រូបភាពជាច្រើន សន្លឹកបង្ហាញពីប្រជាជនអាហ្វហ្គានីស្ថាន រាប់ពាន់នាក់ដែលអស់សង្ឃឹម បាននាំគ្នាប្រវេសប្រវាស ឡើងយន្តហោះយោធាអាមេរិក ហើយកងទ័ពអាមេរិក បានបាញ់ព្រមានលើអាកាស ចំពេលមានភាពច្របូកច្របល់ ដើម្បីភៀសខ្លួនពីពួកតាលីបង់។ តាមរយៈបណ្តាញ សង្គមហ្វេសប៊ុកនាថ្ងៃ១៧...
ភ្នំពេញ៖ កាអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលល្មើស វិធានការសុខាភិបាល និងវិធានការរដ្ឋបាល នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញ បានរកឃើញមនុស្ស ចំនួន២,៥៤០នាក់ ក្នុងនោះបញ្ជូនទៅតុលាការចំនួន ៨នាក់។ យោងតាមចេញសេចក្តីជូនដំណឹង របស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (គ.អ.ក) បានបញ្ជាក់ថាកាអនុវត្ត វិធានការច្បាប់មានចំនួន ១,១៩៦ ករណី ៖...
បរទេស៖ ប្រេសិតពិសេសរបស់ លោកប្រធានាធិបតីរុស្ស៊ី ប្រចាំនៅប្រទេសអាហ្វហ្គានីស្ថាន លោក Zamir Kabulov បានមានប្រសាសន៍ ប្រាប់នៅថ្ងៃចន្ទនេះថា ពួកបះបោរតាលីបង់ បានធ្វើការដាក់កងកម្លាំងនៅខាងក្រៅ ដើម្បីការពារស្ថានទូតរុស្ស៊ី ក្នុងទីក្រុងកាប៊ុលរួចរាល់ហើយ។ តាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានផ្លូវការរុស្ស៊ី TASS នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានឲ្យដឹងថា លោក...
ភ្នំពេញ៖ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៩១នាក់ថ្មី ខណៈមានករណីជាសះស្បើយ ចំនួន២២នាក់ និងស្លាប់ម្នាក់ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១ ខេត្តឧត្តរមានជ័យ រកឃើញអ្នកវិជ្ជមានជំងឺកូវីដ១៩ សរុបចំនួន ៥.៧៨៨នាក់ ក្នុងនោះ បានព្យាបាលជាសះស្បើយចំនួន...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី១៧ សីហា ឆ្នាំ២០២១ ថាចាប់ពីថ្ងៃទី១៨ ដល់២៤ សីហា តំបន់មួយចំនួននឹង មានភ្លៀងធ្លាក់ពីតិចទៅបង្គួរ។ យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានស្តីពី ស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៨-២៤ ខែសីហា ឆ្នាំ២០២១បានលើកឡើងថា ព្រះរាជាណាចក្រកម្ពុជាទទួលឥទ្ធិពល ពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងនិរតីខ្សោយ ។ ក្រសួងលើកឡើងទៀតថា...
ភ្នំពេញ៖ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក បេឡាជាតិសន្តិសុខសង្គម កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំផ្ទៃក្នុងជាមួយថ្នាក់ដឹកនាំ នៃគ្រប់នាយកដ្ឋាន និងប្រធាន ប.ស.ស. សាខាខេត្ត ខណ្ឌ ទាំងអស់នៃ ប.ស.ស. ដើម្បីត្រួតពិនិត្យលើបញ្ហាប្រឈម និងចំណុចមិនប្រក្រតីនានា ដែលជាកត្តារាំងស្ទះនៃការផ្តល់...
បរទេស៖ លោកស្រីអធិការបតីអាល្លឺម៉ង់ Angela Merkel បាននិយាយប្រាប់ សហការីបក្សលោកស្រី នៅថ្ងៃចន្ទនេះថា ប្រទេសអាល្លឺម៉ង់ ប្រហែលចាំបាច់ត្រូវជម្លៀស មនុស្សដ៏ច្រើនប្រមាណ ១០.០០០នាក់ ចេញពីប្រទេសអាហ្វហ្គានីស្ថាន។ ចំនួនមនុស្សទាំងនោះ រួមបញ្ចូលទាំងបុគ្គលិក គាំទ្រអាហ្វហ្គានីស្ថាន២.៥០០នាក់ ក៏ដូចជាសកម្មជនសិទ្ធិមនុស្ស អ្នកច្បាប់ និងមនុស្សដទៃទៀត ដែលរដ្ឋាភិបាលមើលឃើញថា មានហានិភ័យ ប្រសិនបើពួកគេនៅតែស្ថិតនៅ ក្នុងប្រទេសអាហ្វហ្គានីស្ថាន...
បរទេស៖ ក្រោយមួយថ្ងៃបន្ទាប់ពី រដ្ឋាភិបាលអាហ្វហ្គានីស្ថានដួលរលំ និងរដ្ឋធានីធ្លាក់ក្នុងកណ្ដាប់ដៃ ពួកបះបោរនោះ នៅថ្ងៃចន្ទនេះ តំណាងពិសេសប្រចាំ នៅអាហ្វហ្គានីស្ថាន របស់លោកប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀរ ពូទីន បាននិយាយថា រុស្ស៊ីកំពុងតែទាក់ទង ជាមួយមន្ត្រីពួកតាលីបង់ តាមរយៈស្ថានទូតខ្លួន នៅក្នុងទីក្រុងកាប៊ុល។ នៅក្នុងបទសម្ភាសន៍មួយ លោក Zamir Kabulov ជាតំណាងពិសេសរុស្ស៊ី បាននិយាយប្រាប់សារព័ត៌មាន...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញ ករណីវិជ្ជមានកូវីដ-១៩ចំនួន ៣០នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន ៥០នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន៨ មកពីរាជធានីភ្នំពេញ ចំនួន១នាក់ មកពីខេត្តសៀមរាប ចំនួន១នាក់ មកពីខេត្តកំពង់ចាម ចំនួន១នាក់ និងមកពីខេត្តស្វាយរៀង ចំនួន១នាក់ ។ សូមបញ្ជាក់ថា...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន ជំងឺកូវីដ១៩ ចំនួន៤៩នាក់ថ្មី ខណៈមានករណីជាសះស្បើយ២០៧នាក់ និងស្លាប់៤នាក់ ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ ខេត្តកំពង់ធំ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២.៩១៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ១.៩១៤នាក់ និងកំពុងសម្រាកព្យាបាល៩១៤នាក់ ស្លាប់៨៩នាក់៕