ភ្នំពេញ ៖ ឆ្លើយតបទៅនឹងការរិះគន់ចំពោះក្រសួងព័ត៌មាន បង្កើតគណ:កម្មការតាមដានវាយតំលៃ និងលើកសរសើរ ក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានបញ្ជាក់ថា អ្នកដែលប្រតិកម្មនោះ គឺមិនបានអានខ្លឹមសារនៃសេចក្តីសម្រេចនេះទេ ហើយក៏មិនបានស្គាល់នូវអ្វីដែលជា វិជ្ជាជីវៈសារព័ត៌មាន ព្រោះគោលការណ៍របស់ក្រសួងព័ត៌មាន វិជ្ជាជីវៈសារព័ត៌មាន ជាស្តង់ដាអន្តរជាតិ ដែលអ្នកកាសែត ភាគច្រើននៅទូទាំងពិភព លោកមានការទទួលស្គាល់។...
បរទេស៖ នៅថ្ងៃទី ១៥ ខែសីហា ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ខ្លួនកំពុងទាក់ទងជាមួយសហរដ្ឋអាមេរិក អំពីស្ថានភាពនៅប្រទេស អាហ្វហ្គានីស្ថាន ហើយកំពុងតាមដានការអភិវឌ្ឍដើម្បីសម្រេចចិត្តលើជំហានបន្តទៀត។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងការបរទេសរុស្ស៊ីបាននិយាយនៅថ្ងៃទី ១៦ ខែសីហាថា ការចាប់យកអាហ្វហ្កានីស្ថាន របស់ពួកតាលីបង់ មិនគួរត្រូវបានចាត់ទុកថាជាដំណើរផ្លាស់ប្តូរនោះទេ ប៉ុន្តែវាផ្តើមចេញពីការបរាជ័យរបស់អាមេរិកនៅក្នុងប្រទេសនេះ។...
បរទេស ៖ គណបក្សភឿថៃ ដែលជាគណបក្ស ប្រឆាំងដ៏ធំ នៅក្នុងប្រទេសថៃ នឹងដាក់សំណើដក សេចក្តីទុកចិត្ត ប្រឆាំងនឹងរដ្ឋមន្ត្រី គណៈរដ្ឋមន្រ្តីយ៉ាងតិច ៥ រូប ទៅកាន់សភា លើគម្រោងរបស់រដ្ឋាភិបាល ក្នុងការទិញឧបករណ៍តេស្តអង់ទីហ្សែន កូវីដ១៩ ផលិតនៅប្រទេសចិនចំនួន ៨,៥ លានឈុត ក្នុងចំណោមបញ្ហា ដែលត្រូវបានរិះគន់។ យោងតាមសារព័ត៌មាន...
បរទេស ៖ ការប៉ះទង្គិចគ្នាដោយហិង្សា រវាងក្រុមបាតុករប្រឆាំងរដ្ឋាភិបាល នៅក្នុងប្រទេសថៃ និងប៉ូលីស បានបន្តកើតឡើងនៅម្តុំផ្លូវបំបែក Din Daeng ក្នុងទីក្រុងបាងកក កាលពីល្ងាចថ្ងៃអាទិត្យ ដើម្បីបញ្ចប់ការប្រមូលផ្តុំគ្នា ដ៏ធំបំផុតរបស់ក្រុមបាតុករ ដែលបានប្រើប្រាស់ម៉ូតូ និងឡាន ធ្វើការតវ៉ា។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១...
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញករណីវិជ្ជមានកូវីដ១៩ ចំនួន៣៤៨នាក់ថ្មី និងមានករណីអ្នកជាសះស្បើយចំនួន២៣៥នាក់។ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ក្នុងករណីចេញរោគសញ្ញាដូចជា ផ្ដាសាយ ក្អក ហៀរសំបោរ...
ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១នេះ បានចេញ សេចក្ដីប្រកាសព័ត៌មាន ស្តីពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៩នាក់ថ្មី និងមានករណីជាសះស្បើយ ៥២នាក់។ រដ្ឋបាលខេត្តត្បូងឃ្មុំ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។ ក្នុងករណីចេញរោគសញ្ញាដូចជា ផ្ដាសាយ...
បរទេស៖ សារព័ត៌មាន ABC News បានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីចារកម្មអាមេរិក ដែលមិនបញ្ចេញឈ្មោះថា ក្រុមរបស់លោកប្រធានាធិបតី ចូបៃដិន មិនអើពើនឹង ការវាយតម្លៃការស៊ើបការណ៍សម្ងាត់ ដែលព្រមានពីការកើនឡើង យ៉ាងឆាប់រហ័ស នៃក្រុមតាលីបង់ និងការចាប់យកទីក្រុង កាប៊ុលរបស់ក្រុមនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា មន្រ្តីចារកម្មអាមេរិក...
បរទេស៖ គិតត្រឹមថ្ងៃអាទិត្យ ចលនាតាលីបង់បានអះអាងថា ពួកគេបានគ្រប់គ្រងលើរដ្ឋធានីកាប៊ុលរបស់អាហ្វហ្គានីស្ថានហើយ ចំពេលមានការជម្លៀសបុគ្គលិកការទូតលោកខាងលិចជាច្រើនដែលបានចាប់ផ្តើម ចំពេលដែលក្រុមតាលីបង់កើនឡើងនៅក្នុងប្រទេស។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា អតីតប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យថា វាដល់ពេលហើយសម្រាប់ប្រធានាធិបតីអាមេរិកបច្ចុប្បន្ន គឺលោកចូបៃដិន ដើម្បីលាលែងពីតំណែង ចំពោះអ្វីដែលលោកបានអនុញ្ញាតឱ្យកើតឡើងនៅប្រទេសអាហ្វហ្គានីស្ថាន រួមជាមួយការកើនឡើងយ៉ាងខ្លាំងករណីឆ្លងនៃវីរុសកូវីដ មហន្តរាយព្រំដែន ការបំផ្លាញថាមពលឯករាជ្យ និងសេដ្ឋកិច្ចរបស់យើង”...
ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ បានសេចក្ដីជូនដំណឹង ស្ដីពី តម្លៃលក់រាយប្រេងឥន្ធនៈ តាមស្ថានីយនានាទូទាំងប្រទេស ចាប់ពីថ្ងៃទី១៦-៣១ សីហា ដោយប្រេងសាំងធម្មតា ៤.០០០រៀល ក្នុង១លីត្រ និងប្រេងម៉ាស៊ូត ៣.៥៥០រៀល ក្នុង១លីត្រ៕
កំពង់ចាម ៖ នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ ២០២១ នេះ ខេត្តកំពង់ចាម បានបើកយុទ្ធនាការចាក់វ៉ាក់សាំងម្ជុលទី៣ ជាដូសជម្រុញ ជូនមន្រ្តីរាជការ និង កងកម្លាំងប្រដាប់អាវុធ ។ លោក អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការ ចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ...