ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៥៨នាក់ និងមានករណីជាសះស្បើយជំងឺកូវីដ-១៩ ចំនួន ៩៨នាក់ ។
បន្ទាយមានជ័យ : យុវជនស្តារនីតិសម្បទា បន្សាបសារធាតុញៀន នៅមណ្ឌលជីវិតថ្មីភ្នំបាក់ ចំនួន៦០០នាក់ ស្រី២៤នាក់ នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ បានទទួលការចាក់វ៉ាក់សាំងលើកទីមួយ ។ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានប្រសាន៍ថា អ្នកដែលបានចាក់វ៉ាក់សាំងលើកទី១ រួចហើយ ត្រូវតែអនុវត្តតាមវិធាន សុខាភិបាល ឲ្យបានត្រឹមត្រូវ...
ភ្នំពេញ ៖ កម្ពុជា-វៀតណាម បានបន្ដបង្កើន កិច្ចសហការបង្ការ និងទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ប្រព្រឹត្តដោយបុគ្គល ឬបទល្មើសមាន អង្គការចាត់តាំង ក្នុងដែនសមត្ថកិច្ចរៀងៗខ្លួន ។ នេះបើយោងតាម សេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងមហាផ្ទៃ ។ នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ សម្តេចក្រឡាហោម ស ខេង...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញ អ្នកវិជ្ជមានកូវីដ១៩ ចំនួន១៩នាក់ថ្មី បន្ថែមទៀត។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពត រកចឃើញ អ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣.១២៦នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយ ២.៧២៤នាក់...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាស ព័ត៌មានស្តីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២៥នាក់ថ្មី និងមានករណីជាសះស្បើយ ចំនួន៣៩ និងស្លាប់ម្នាក់។
បរទេស ៖ កងទ័ពត្រូវបានដាក់ពង្រាយនៅតាមដង ផ្លូវនៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី ដើម្បីពង្រឹងការចាក់សោរ (បិទខ្ទប់) រយៈពេលយូរ ខណៈដែលការបញ្ជា ឱ្យស្នាក់នៅផ្ទះនៅទីក្រុងធំទី ៣ របស់អូស្ត្រាលី Brisbane ត្រូវបានពង្រីកដើម្បីទប់ស្កាត់ការរីករាលដាលវីរុស។ យោងតាមសារព័ត៌មាន The Journal ចេញផ្សាយកាលពីថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា កងកម្លាំងការពារជាតិអូស្រ្តាលីប្រហែល...
បរទេស ៖ មនុស្សរាប់លាននាក់ត្រូវបានគេបង្ខាំង នៅក្នុងផ្ទះ នៅក្នុងប្រទេសចិន កាលពីថ្ងៃច័ន្ទ ខណៈប្រទេសនេះ ព្យាយាមទប់ស្កាត់ការផ្ទុះឡើង នៃមេរោគឆ្លងធំបំផុតរបស់ខ្លួន ក្នុងរយៈពេលជាច្រើនខែ ដោយមានការធ្វើតេស្ត យ៉ាងច្រើន និងទប់ស្កាត់ការធ្វើដំណើរ ។ យោងតាមសារព័ត៌មាន AFP ចេញផ្សាយនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ បាន ឱ្យដឹងថា ប្រទេសចិនកាលពីថ្ងៃច័ន្ទ...
បរទេស ៖ ឧស្សាហកម្មរថយន្តកំពុង រងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារកង្វះខាតបន្ទះឈីបកុំព្យូរទ័រ ដែលនាំឱ្យមានការកាត់ បន្ថយការផលិត ហើយគ្រោងនឹង អូសបន្លាយអស់ ជាច្រើនខែទៀត ។ យោងតាមសារព័ត៌មាន AFP ចេញផ្សាយកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត និង អ្នកផ្គត់ផ្គង់ បានប្រែក្លាយទៅជា លទ្ធផលដ៏ខ្លាំងក្លា...
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ការដាក់ចេញ នូវសេចក្តីសម្រេច របស់រដ្ឋបាលរាជធានីភ្នំពេញ លើវិធានការរដ្ឋបាល នៃបំរាមគោចរ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល១៤ ឃើញថា ទាំងកម្លាំងកងរាជអាវុធហត្ថរាជធានី ស្នងការនគរបាលរាជធានី និងអាជ្ញាធរខណ្ឌទាំង១៤ អនុវត្តបានល្អប្រសើរ ហើយប្រជាពលរដ្ឋ ក៏បានចូលរួមយ៉ាងសកម្មផងដែរ ។...
ភ្នំពេញ៖ រដ្ឋបាល ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៦៥នាក់ថ្មី និងមានករណី អ្នកជាសះស្បើយ៩នាក់ ។ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់ អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោល សូមធ្វើចត្តាឡីស័ក...