ព័ត៌មានអន្តរជាតិ

ក្រុមហ៊ុនផលិត រថយន្តទំនើប ខ្វះខាតបន្ទះឈីប ដាក់ក្នុងរថយន្ត ក្នុងពេលក្រុមហ៊ុន ផលិតឈីប ងាកមកផលិតគ្រឿង អេឡិចត្រូនិក ប្រើប្រាស់ក្នុងផ្ទះ

បរទេស ៖ ឧស្សាហកម្មរថយន្តកំពុង រងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារកង្វះខាតបន្ទះឈីបកុំព្យូរទ័រ ដែលនាំឱ្យមានការកាត់ បន្ថយការផលិត ហើយគ្រោងនឹង អូសបន្លាយអស់ ជាច្រើនខែទៀត ។

យោងតាមសារព័ត៌មាន AFP ចេញផ្សាយកាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រុមហ៊ុនផលិតរថយន្ត និង អ្នកផ្គត់ផ្គង់ បានប្រែក្លាយទៅជា លទ្ធផលដ៏ខ្លាំងក្លា ដែលលើសពីការរំពឹងទុក សម្រាប់ឆមាសទីមួយនៃឆ្នាំនេះ ប៉ុន្តែពួកគេបាន ព្រមានថា កង្វះឧបករណ៍អេឡិចត្រូ ពាក់កណ្តាលចំឡង បានធ្វើឱ្យផលិតកម្មធ្លាក់ចុះ ។

មីក្រូឈីប គឺមានសារៈសំខាន់សម្រាប់ប្រព័ន្ធអេឡិចត្រូនិក របស់រថយន្តទំនើប ហើយឧបករណ៍មីក្រូឈីបនេះ បានខ្វះខាតតាំង ពីចុងឆ្នាំមុនមកម្លេះ។

ស្ថានភាពនេះ គឺជាកំហុសរបស់ក្រុមហ៊ុនផលិតរថយន្ត ដែលកាត់បន្ថយលើការបញ្ជាទិញ នៅពេលដែលជំងឺរាត ត្បាតផ្ទុះឡើង ដូច្នេះអ្នកផលិតបន្ទះឈីប បានផ្លាស់ប្តូរទិន្នផលទៅជាគ្រឿង អេឡិចត្រូនិក ប្រើប្រាស់វិញ ដែលកំពុងមើលឃើញ តម្រូវការកើនឡើង នៅពេលដែលមនុស្សម្នា រវល់ទិញឧបករណ៍ ដើម្បីធ្វើការនិងសម្រាកនៅផ្ទះ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top