ភ្នំពេញ៖ ទោះបីជាមានការខិតខំពីអាជ្ញាធរ គ្រប់ជាន់ថ្នាក់ ក្នុងការទប់ស្កាត់នូវការចម្លងជំងឺកូវី១៩ យ៉ាងណាក្ដី ក៏មិនអាចទប់ស្កាត់បាន១០០%នោះដែរ ប្រសិនបើគ្មានការចូលរួមពីសំណាក់ប្រជាពលរដ្ឋគ្រប់រូប។ជាក់ស្ដែងក្រោយពីរាជរដ្ឋាភិបាល បានចេញសេចក្ដីសម្រេចបិទខ្ទប់ខេត្តចំនួន៨ និងបិទព្រំដែនជាមួយភាគីថៃ កាលពីថ្មីៗនេះក្នុងគោលបំណងទប់ស្កាត់ ការចម្លងវីរុសកូវីដ១៩ បំប្លែងថ្មី ប្រភេទDelta ចូលក្នុងសហគមន៍ យ៉ាងណាក៏ដោយ ប៉ុន្ដែវានៅតែលេចចេញមកតាមបណ្ដារាជធានី-ខេត្តមួយចំនួនរួចស្រេច ទៅហើយ។ ជាក់ស្ដែងនៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១នេះ បើយោងតាមប្រភពពីរដ្ឋបាលរាជធានី-ខេត្តមួយចំនួន បានឱ្យដឹងថា...
បរទេស៖ក្រសួងការបរទេសអាមេរិក នៅថ្ងៃចន្ទនេះ បាននិយាយប្រាប់ថា ជនជាតិអាហ្វហ្គានីស្ថាន រាប់ពាន់នាក់ទៀត ដែលជាគោលដៅនៃអំពើហិង្សាពីពួកតាលីបង់ ដោយសារតែមានសម្ពន្ធភាពជាមួយអាមេរិក ប៉ុន្តែគ្មានសិទ្ធទទួលបានទិដ្ឋាការអន្តោប្រវេសន៍ពិសេសនោះ នឹងមានឱកាសទៅរស់នៅអាមេរិក ក្នុងនាមជាជនភៀសខ្លួន។ នៅក្នុងសេចក្តីប្រកាសមួយ ក្រសួងការបរទេសអាមេរិក តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់យ៉ាងដូច្នេះថា “ស្របពេលមានការកើនឡើងនៃប្រយុទ្ធរបស់ពួកតាលីបង់នោះ រដ្ឋាភិបាលអាមេរិក កំពុងតែធ្វើការងារដើម្បីផ្តល់ឲ្យជនជាតិអាហ្វហ្គានីស្ថាន ដែលរួមមានទាំងអ្នកដែលបានធ្វើការងារជាមួយអាមេរិក នូវឱកាសសម្រាប់ការរស់នៅអាមេរិកជាជនភៀសខ្លួន”។ តាមសេចក្តីរាយការណ៍ ក្រសួងការបរទេសអាមេរិកបាននិយាយបន្តទៀតយ៉ាងដូច្នេះថា “ការសម្រេចបែបនេះ...
បរទេស៖ក្រោយអាមេរិក អង់គ្លេសនិងអ៊ីស្រាអែល ថ្កោលទោសទីក្រុងតេអេរ៉ង់ សម្រាប់ការវាយប្រហារមួយលើនាវាដឹកប្រេងដែលអ៊ីស្រាអែលគ្រប់គ្រង នៅក្បែរតំបន់ឆ្នេរអូម៉ង់នោះ មន្ត្រីនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់មួយរូប បាននិយាយនៅថ្ងៃចន្ទនេះថា ប្រទេសអ៊ីរ៉ង់នឹងធ្វើការឆ្លើយតបភ្លាមៗ ចំពោះការគម្រាមកំហែងណាមួយ ចំពោះសន្តិសុខរបស់ខ្លួន។ ទីក្រុងតេអេរ៉ង់ តាមសេចក្តីរាយការណ៍ បានបដិសេធមិនបានពាក់ព័ន្ធណាមួយ ក្នុងការវាយប្រហារកាលពីថ្ងៃព្រហស្បតិ៍នោះ ដែលបណ្ដាលឲ្យបុគ្គលិកលើនាវាពីររូបបានស្លាប់ គឺជនជាតិអង់គ្លេសម្នាក់ និងជនជាតិរ៉ូម៉ានីម្នាក់ សហរដ្ឋអាមេរិកនិងអង់គ្លេស បាននិយាយនៅថ្ងៃអាទិត្យថា ពួកគេនឹងធ្វើការងារជាមួយដៃគូរបស់ខ្លួន ដើម្បីធ្វើការឆ្លើយតប ចំពោះការវាយប្រហារលើនាវា...
បរទេស៖ក្នុងអំឡុងថ្លែងប្រាប់សមាជិករដ្ឋសភា នៅថ្ងៃចន្ទនេះ ប្រធានាធិបតីអាហ្វហ្គានីស្ថាន លោក Ashraf Ghani បានថ្កោលទោសសហរដ្ឋអាមេរិក សម្រាប់ការបោះបង់ចោលប្រទេសរបស់លោក ស្របពេលដែលពួកបះបោរតាលីបង់ បង្កើនកិច្ចប្រឹងប្រែង ដណ្ដើមគ្រប់គ្រងតំបន់មួយចំនួន។ នៅក្នុងសុន្ទរកថា ដែលថ្លែងទៅកាន់កិច្ចប្រជុំចម្រុះពិសេសមួយរបស់រដ្ឋសភា លោក Ashraf Ghani តាមសេចក្តីរាយការណ៍ បានធ្វើការរិះគន់ ចំពោះការដកកងកម្លាំងស្ទើរតែទាំងអស់របស់សហរដ្ឋអាមេរិក សម្រាប់ជាលើកដំបូង គិតចាប់តាំងពីឆ្នាំ២០០១មក។ យោងតាមទីភ្នាក់ងារសារព័ត៌មាន...
ភ្នំពេញ៖ ដោយមានការណែនាំ និងចង្អុលបង្ហាញពីលោក ម៉ឹង ពន្លក ប្រធាន សមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) និងលោក កែវ វ៉ាន្នី ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តតាកែវ នៅរសៀលថ្ងៃទី២ ខែសីហា ឆ្នាំ២០២១ លោក រស់ សុខឡេង អនុប្រធានសមាគម ចលនាយុវជនកម្ពុជា(ក្រុម១៥៧)...
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្ដរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺ កូវីដ-១៩ បានណែនាំឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងអភិបាលរាជធានី-ខេត្ត ត្រូវអនុវត្តយុទ្ធនាការ អប់រំ ផ្សព្វផ្សាយ និងបណ្តុះបណ្តាលប្រជាពលរដ្ឋ ក្រោមប្រធានបទ «រួមគ្នាទទួល ខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូដ-១៩»។ លោក បន្ដថា ការបណ្ដុះបណ្ដាលប្រជាពលរដ្ឋនេះ ដើម្បីជំរុញការទទួលខុសត្រូវរបស់បុគ្គល...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៣៤នាក់ថ្មី ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២ ខែសីហា ឆ្នាំ២០២១នេះ ខេត្តកំពត រកចឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.១០៧នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.៧២៤នាក់ និងកំពុងសម្រាកព្យាបាល៣៣៥នាក់ ស្លាប់៤៨នាក់៕
ភ្នំពេញ៖ រដ្ឋបាលខេត្តកោះកុង នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៣៦នាក់ថ្មី ខណៈមានករណីជាសះស្បើយ៦៤នាក់ និងស្លាប់ម្នាក់។ ករណីស្លាប់ដោយសារជំងឺកូវីដ-១៩ មានឈ្មោះ អិន ចិន ភេទស្រី អាយុ៧០ឆ្នាំ រស់នៅភូមិថ្មស ឃុំថ្មស ស្រុកបទុមសាគរ ខេត្តកោះកុង។
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន១០៥នាក់ថ្មី ខណៈមានករណីជាសះស្បើយ១៧នាក់ និងស្លាប់២នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២ ខែសីហា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣.៥៩២នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ២.១០៣នាក់ និងកំពុងសម្រាកព្យាបាល១.៤៤៤នាក់ ស្លាប់៤៥នាក់៕
បច្ចុប្បន្នភាព ទីភ្នាក់ងារព័ត៌មាន AFP របស់ប្រទេសបារាំង បានចុះផ្សាយថា យុទ្ធសាស្ត្រ របស់សហរដ្ឋអាមេរិក ក្នុងការបំបែកកម្លាំង របស់ប្រទេសចិន ដោយយកទីក្រុងហុង ជាទីលានប្រកួត បានទទួលបរាជ័យជាបណ្តើរៗហើយ ដោយសារអ្នកតស៊ូ របស់សហរដ្ឋអាមេរិក នៅក្នុងទីក្រុងនេះ ហាក់ដូចជាទន់ដៃទន់ជើង និងអស់កម្លាំង ក្នុងការប្រឈមមុខ ជាមួយកណ្តាប់ដៃចិន ។ យុទ្ធសាស្ត្របំបែកកម្លាំង របស់សហរដ្ឋអាមេរិក...