កូឡាឡាំពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ថា យ៉ាងហោចណាស់ ជនចំណាកស្រុកឥណ្ឌូណេស៊ី ចំនួន១១នាក់បានស្លាប់ និងជាច្រើននាក់ទៀត ត្រូវបានគេជឿថា កំពុងបាត់ខ្លួន បន្ទាប់ពីទូក១គ្រឿង បានក្រឡាប់លិចនៅថ្ងៃពុធនេះ ក្នុងស្ថានភាពនៃអាកាសធាតុ ដែលមានខ្យល់ព្យុះចេញពីទីក្រុង Johor ។ សារព័ត៌មានក្នុងស្រុកឈ្មោះ Bernama...
ហាណូយ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ថា ប្រទេសវៀតណាម បានរាយការណ៍ពីករណីឆ្លងកូវីដ-១៩ ថ្មីចំនួន ១៥.៥២៧ករណីគិតថ្ងៃពុធ ក្នុងនោះមាន ១៥.៥២២ករណីឆ្លងក្នុងស្រុក និង៥ករណី ជាអ្នកនាំចូលពីខាងក្រៅ ។ ករណីសហគមន៍ភាគច្រើន ត្រូវបានកត់ត្រានៅក្នុងតំបន់ភាគខាងត្បូង ក្នុងនោះមាន ១.២៧០ករណីនៅទីក្រុងហូជីមិញ ចំនួន១.០៧២ករណីនៅខេត្ត Ca Mau និងចំនួន១.០៣៥ករណីនៅខេត្ត...
ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ថា ករណីវីរុសបំប្លែងខ្លួនថ្មី Omicron បង្កជំងឺកូវីដ-១៩ បាននឹងកំពុងកើនឡើង ជាលំដាប់នៅក្នុងប្រទេសឥណ្ឌា ទោះបីជាចំនួននៃការឆ្លងជំងឺកូវីដ-១៩ ប្រចាំថ្ងៃមានការថយចុះ នៅក្នុងប្រទេសក្នុងរយៈ ពេលប៉ុន្មានថ្ងៃកន្លងមកនេះក្តី ។ កាលពីថ្ងៃអង្គារ ករណីថ្មីចំនួន ៥.៧៨៤នាក់ ត្រូវបានចុះក្នុងបញ្ជី នៅទូទាំងប្រទេសឥណ្ឌា ដែលជាចំនួនប្រចាំថ្ងៃទាបបំផុត ក្នុងរយៈពេល...
វិមានបញ្ចកោណអាមេរិក បានថ្លែងនៅថ្ងៃទី១៣ ខែធ្នូ តាមម៉ោងក្នុងតំបន់ថា បុគ្គលិកយោធាដែលបានចូលរួម ករណីវាយប្រហារតាមអាកាស ដោយយន្តហោះគ្មានមនុស្សបើក នៅក្រុងកាប៊ុល នៃប្រទេសអាហ្វហ្គានីស្ថាន ដែលបណ្តាលឱ្យជនស៊ីវិល ១០ នាក់ស្លាប់បាត់បង់ជីវិត នោះនឹងមិនទទួលរងការដាក់ ទណ្ឌកម្មណាមួយឡើយ ។ អ្នកនាំពាក្យវិមាន បញ្ចកោណអាមេរិកបានថ្លែងថា រឿងនេះគ្រាន់តែជា បញ្ហាតាមរបៀបវារៈប៉ុណ្ណោះ តែមិនមែនជាលទ្ធផលនៃ ការធ្វេសប្រហែសនោះទេ ។...
ភ្នំពេញ៖ ខណៈដែលឱសានវាទ សម្រាប់ការបន្ធូរបន្ថយ ១០% លើយានយន្តគ្មានពន្ធ និងអាករនាំចូល ដែលមានស្រាប់ក្នុងប្រទេសខិតជិតមកដល់ ពោលនៅសល់ពេលកន្លះខែទៀតនោះ លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញនូវក្តីរំពឹងថា នឹងមានកំណើនជាងមុន ស្របពេលដែលនាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសជាថ្មី ឲ្យអ្នកមានកាតព្វកិច្ច មិនទាន់ចូលខ្លួនមកបង់ពន្ធ រួតរះឲ្យបានមុនថ្ងៃទី៣១ធ្នូនេះ ។ ក្នុងសន្និសីទសារព័ត៌មាន...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC ) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២១ នៅតំបន់មួយចំនួន ទៅតាមពេលវេលា...
សម្ដេចតេជោ ជំរុញឲ្យម្ចាស់រថយន្ដ ប្រញាប់ទៅបង់ពន្ធ និងហាមដាច់ខាតមិនឲ្យមានឡានចង្កូតស្ដាំចរាចរលើផ្លូវhttps://dap-news.com/national/2021/12/15/206517/ សម្តេចតេជោ ៖ កុំបន្ទោសកម្ពុជា រឿងមីយ៉ាន់ម៉ា និងរឿងចេញ សេចក្តីថ្លែងការណ៍ (COC) មិនរួចhttps://dap-news.com/national/2021/12/15/206560/ សម្តេចតេជោ ៖ ដោយសារចោទអ៊ីរ៉ាក់ មានអាវុធប្រល័យលោក ទើបអ៊ីរ៉ាក់ខ្ទេចខ្ទី ស្លាប់ប្រជាជន និងប្រទេស (Video)https://dap-news.com/national/2021/12/15/206525/ រុស្ស៊ី ផ្តល់គ្រឿងឥស្សរិយយស...
បរទេស៖សមាជិករដ្ឋសភារបស់ ប្រទេសអង់គ្លេស នៅពេលថ្មីៗនេះ បានចេញនូវរបាយការណ៍មួយ ស្តីពីការស្នើឲ្យធ្វើការចំណាយបន្ថែមទៀត ដើម្បីពង្រីកទំហំនិងធ្វើទំនើបកម្មលើសមត្ថភាពរបស់កងទ័ពជើងទឹក នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI។ របាយការណ៍ ដែលមានចំណងជើងថា “យើងនឹងត្រូវការកងទ័ពជើងទឹកកាន់តែធំ” នោះ បានបង្ហាញនូវបញ្ហាមួយចំនួន ដែលបានកើតមានជាមួយអង្គភាពកងកម្លាំងប្រដាប់អាវុធដ៏ចំណាស់បំផុតរបស់ប្រទេស និងបានហៅទសវត្សខាងមុខថា ជាបញ្ហាប្រឈម។ ចាប់តាំងពីការមានចំនួននាវាដ៏តិចនិងនាវាមុជទឹកត្រឹមតែពីរបីគ្រឿង រហូតដល់កង្វះខាតនៃអាវុធជំនួសថ្មីនោះ របាយការណ៍របស់រដ្ឋសភាអង់គ្លេសនេះ ធ្វើការព្រមានថា ការបង្កើនការចំណាយ...
បរទេស៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអ៊ែលលោក Naftali Bennett កាលពីថ្ងៃអង្គារម្សិលមិញនេះបានធ្វើការសន្ទនាគ្នាតាមរយៈទូរស័ព្ទជាមួយនឹងអធិកាបតីអាល្លឺម៉ង់ថ្មីលោក Olaf Scholz និងព្រមទាំងបានអញ្ជើញលោកដើម្បីមកបំពេញទស្សនកិច្ចនៅប្រទេសអ៊ីស្រាអ៊ែលផងដែរ។ កិច្ចពិភាក្សាគ្នារបស់មេដឹកនាំទាំងពីរត្រូវបានធ្វើឡើងក្នុងរយៈពេល៥ថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោកអធិកាបតី Scholz បានធ្វើសច្ចាប្រណិធានដើម្បីទទួលតំណែងថ្មីនេះហើយក្នុងពេលដែលអ៊ីស្រាអ៊ែលកំពុងព្យាយាមបញ្ចុះបញ្ចូលមេដឹកនាំពិភពលោកដើម្បីបញ្ចប់កិច្ចពិភាក្សានុយក្លេអ៊ែរជាមួយនឹងអ៊ីរ៉ង់ផងដែរ។ នៅក្នុងសេចក្តីថ្លែងមួយដោយអ៊ីស្រាអ៊ែលបានបញ្ជាក់ថា៖លោក Bennett បានថ្លែងអំណគុណយ៉ាងខ្លាំងចំពោះលោកScholz ចំពោះការប្តេជ្ញាចិត្តរបស់លោកចំពោះអ៊ីស្រាអ៊ែល និងជាពិសេសបញ្ហាសន្តិសុខ។ មេដឹកនាំទាំងពីរក៏បានធ្វើការលើកសរសើរចំពោះទំនាក់ទំនងកាទូតរវាងប្រទេសទាំងពីរនាពេលកន្លងមកផងដែរហើយបានព្រមព្រៀងគ្នាចំពោះការបន្តកិច្ចសហប្រតិបត្តិការដែល មានផ្លែផ្កានិងក៏ដូចជាទៅលើប្រតិបត្តិការសេដ្ឋកិច្ចនិងសន្តិសុខផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ រដ្ឋាភិបាលប្រទេសអ៊ីតាលី កាលពីថ្ងៃអង្គារម្សិលមិញនេះបានធ្វើការប្រកាស នឹងបន្តដាក់ប្រទេសក្នុងកម្រិតប្រកាសអាសន្ន បន្ថែមទៀតរហូតដល់ទៅ៣ខែទៀតក្នុងពេលដែលស្ថានភាពកូវីដហាក់ដូចជា មិនទាន់មានភាពធូរស្រាល។ ការប្រកាសអាសន្នចុងក្រោយនេះ គឺមានសុពលភាពត្រឹមថ្ងៃទី៣១ខែធ្នូប៉ុណ្ណោះប៉ុន្តែ ជាការសម្រេចចិត្តថ្មីដែលប្រទេសនឹងបន្តស្ថិតក្នុង ការប្រកាសអាសន្នរហូតទៅដល់ថ្ងៃទី៣១ខែមិនាឆ្នាំ២០២២។ អនុក្រិតថ្មីនេះមានន័យថារដ្ឋាភិបាលនឹងអនុញ្ញាតិឲ្យច្បាប់រឹតបន្តឹងដើម្បីទប់ស្កាត់ការរីករាលដាលកូវីដដែលអ៊ីតាលីហៅថាជារលកវាយប្រហារ ទី៤ជាពិសេសសំដៅទៅថ្ងៃបុណ្យគ្រិស្តម៉ាកនិងបុណ្យចូលឆ្នាំថ្មីនាពេលខាងមុខនេះ។ រំលឹកដែរថាការដាក់ប្រទេសក្នុងកម្រិតប្រកាសអាសន្នត្រូវបានធ្វើឡើងដំបូងតាំងតែពីថ្ងៃទី៣១ខែមករាឆ្នាំ២០២០មកម្ល៉េះបន្ទាប់ពីករណីដំបូងនៃកូវីដ ត្រូវបានរកឃើញនៅក្នុងទីក្រុងរ៉ូមហើយការប្រកាសអាសន្នបានធ្វើឡើងរយៈពេល៦ខែនិងបន្តបន្ទាប់បន្ថែមពេលវេលារហូតមកជាច្រើនដង៕ ប្រែសម្រួល៖ស៊ុនលី