ភ្នំពេញ៖ រដ្ឋបាលខេត្តកំពត នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មានស្ដីពី ករណីរកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៤៥នាក់ថ្មី និងមានករណីស្លាប់ចំនួន ៣នាក់បន្ថែមទៀត ។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២១ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកំពតរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន២,៧៦០នាក់ ក្នុងនោះបានព្យាបាល ជាសះស្បើយ២០៨៩នាក់ និងកំពុងសម្រាកព្យាបាល ៦៣៤នាក់ ស្លាប់៣៧នាក់៕
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានណែនាំអភិបាលខេត្តកំពត រៀបចំពិធីប្រកាសបង្កើត និងដាក់ឲ្យដំណើរការ រដ្ឋបាលក្រុងបូកគោក ខេត្តកំពត ដោយត្រូវប្រកាន់ខ្ជាប់វិធានការ បង្ការទប់ស្កាត់ការចម្លងជំងឺកូវីដ-១៩។ យោងតាមលិខិត របស់ក្រសួងមហាផ្ទៃ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ សម្ដេច ស ខេង...
បរទេស ៖ មេដឹកនាំប្រឆាំង នៃប្រទេសបេឡារុស លោកស្រី Sviatlana Tsikhanouskya តាមសេចក្តី រាយការណ៍ បានស្នើឲ្យសហរដ្ឋអាមេរិក បង្កើនការដាក់សម្ពាធ លើរដ្ឋាភិបាល របស់លោកប្រធានាធិបតី Alexander Lukashenko នៅក្នុងអំឡុងដំណើរ ទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោន ។ លោកស្រី Sviatlana Tsikhanouskya នៅថ្ងៃអង្គារ...
កម្មវិធីតន្ត្រីលើទូរស័ព្ទ Pleng by Smart នឹងផ្ដើមយុទ្ធនាការ លើបណ្ដាញផ្សព្វផ្សាយសង្គម ក្នុងខែនេះ ដើម្បីបង្ហាញពីទេពកោសល្យដ៏អស្ចារ្យ របស់សិល្បករខ្មែរ និងបង្ហាញស្នាដៃរបស់ពួកគេ ដោយបង្ហាញឈ្មោះ បទចម្រៀង និងសិល្បករ ដែលទទួលបាន ការស្ដាប់ច្រើនជាងគេបំផុត នៅលើកម្មវិធីទូរស័ព្ទនេះ។ យុទ្ធនាការនេះនឹងធ្វើឲ្យ អ្នកចូលចិត្តស្ដាប់តន្រ្តី មានភាពងាយស្រួល ស្វែងរកចម្រៀង និង សិល្បករដែលកំពុងពេញនិយម...
ភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា សំណើសុំទាំង ៣ចំណុចរបស់ម្ចាស់រថយន្ដធុនធ្ងន់ មិនអាចដោះស្រាយ តាមសំណូមពរបានឡើយ ដោយហេតុថា ផ្ទុយនឹងបទប្បញ្ញត្តិច្បាប់របស់កម្ពុជា។ កាលពីថ្ងៃទី២០ កក្កដា ម្ចាស់រថយន្តធុនធ្ងន់ ឬអ្នកបើកបររថយន្តធុនធ្ងន់ ប្រមូលផ្តុំគ្នាតវ៉ា នៅទីតាំងផ្លូវក្រវ៉ាត់ក្រុងទី២ ព្រំប្រទល់រាជធានីភ្នំពេញ-ខេត្តកណ្តាល រួមទាំងដាក់សំណើសុំមក គណៈកម្មាធិការ សម្របសម្រួលអចិន្ត្រៃយ៍ នៃគណៈកម្មាធិការដឹកនាំត្រួតពិនិត្យយានយន្តដឹកជញ្ជូន លើសទម្ងន់កម្រិតកំណត់...
បរទេស៖ រដ្ឋបាលលោក បៃដិន នៅថ្ងៃអង្គារសប្ដាហ៍នេះ បានធ្វើការចុះក្នុងបញ្ជីខ្មៅ នូវអតីតប្រធានាធិបតី នៃប្រទេសហុនឌូរ៉ាសលោក Porfirio “Pepe” Lobo Sosa និងភរិយារបស់លោក គឺលោកស្រី Rosa Elena Bonilla Avila សម្រាប់ការជាប់ពាក់ព័ន្ធ ក្នុងរឿងអំពើពុករលួយធ្ងន់ធ្ងរ ក្នុងពេលនៅកាន់តំណែង ដោយហាមឃាត់មិនឲ្យ ចូលក្នុងទឹកដីអាមេរិក។...
បរទេស៖ មន្ត្រីជាន់ខ្ពស់សហរដ្ឋអាមេរិកមួយរូប តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃពុធនេះថា សហរដ្ឋអាមេរិក ប្រទេសជប៉ុន និងកូរ៉េខាងត្បូង នាពេលថ្មីៗនេះ បានផ្ញើសារយ៉ាងច្បាស់មួយ ស្តីពីការកែសម្រួលគោលនយោបាយ ចំពោះប្រទេសកូរ៉េខាងជើង។ ក្រោយជួបគ្នាជាមួយ អនុរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសជប៉ុន និងកូរ៉េខាងត្បូង អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Wendy Sherman បានមានប្រសាសន៍ថា “ការសម្របសម្រួលដ៏ជិតស្និទ្ធ គឺយកចិត្តទុកដាក់ជាខ្លាំង ចំពោះកូរ៉េខាងជើង...
ភ្នំពេញ៖ លោក វូ ក្វាង មិញ (Vu Quang Minh) ឯកអគ្គរដ្ឋទូតវៀតណាមផុតអាណត្តិ ប្រចាំកម្ពុជា បានលើកឡើងថា កម្ពុជា ក្លាយជាចំណែកមួយ នៃបេះដូងរបស់លោក ហើយលោកបានរួមចំណែកពង្រឹងចំណងមិត្តភាព សាមគ្គីភាពរវាង ប្រទេសទាំងពីរ។ តាមរយៈគេហទំព័រហ្វេសប៊ុក នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ លោក...
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញ សេចក្តីប្រកាសព័ត៌មាន ស្ដីពីករណី រកឃើញអ្នកវិជ្ជមានកូវីដ១៩ ចំនួន៩៧នាក់ថ្មី និងមានករណីជាសះស្បើយ ចំនួន១៥៧នាក់ ។ រដ្ឋបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់អ្នកប៉ះពាល់ផ្ទាល់ សូមរួសរាន់ទៅជួបក្រុមគ្រូពេទ្យ និងធ្វើចត្តាឡីស័ក ដើម្បីយកសំណាកទៅពិនិត្យ និងអ្នកប៉ះពាល់ប្រយោលសូមធ្វើចត្តាឡីស័ក តាមផ្ទះរៀងៗខ្លួន ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃដាច់ខាត។...
ភ្នំពេញ៖ លោកស្រី លីយូរកា រ៉ូឌ្រីហ្គេស បារយ៉ូស (Liurka Rodriguez Barrios) ឯកអគ្គរដ្ឋទូតនៃប្រទេសគុយបា ប្រចាំកម្ពុជា បានអះអាងថា ប្រទេសខ្លួន បានរកឃើញវ៉ាក់សាំង ការពារជំងឺកូវីដ ប៉ុន្តែមានគេលាក់បាំង ហើយបានធ្វើការបំផុស អោយមនុស្សមួយចំនួនធ្វើបាតុកម្ម ដោយយកលេសថា ប្រជាជនស្ថិតក្នុងភាពស្រេកឃ្លាន។ នេះបើយោងតាមការចុះផ្សាយ របស់ទូរទស្សន៍ជាតិកម្ពុជា។ ក្នុងឱកាស...