សាន់ហ្រ្វាន់ស៊ីស្កូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ថា ប៉ូលិសបាននិយាយថា មនុស្សម្នាក់បានស្លាប់ និង៣នាក់ផ្សេងទៀតបានរងរបួស នៅក្នុងអំពើបាញ់ប្រហារមួយ កាលពីព្រឹកថ្ងៃអាទិត្យ នៅក្នុងក្រុង Walnut Creek ស្ថិតនៅរដ្ឋ Northern California នៃសហរដ្ឋអាមេរិក ។ ប៉ូលិសបានលើកឡើង នៅក្នុងបណ្តាញសង្គម Facebook ថា...
លីសប៊ុន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ថា ប្រភពផ្លូវការមួយចេញដោយ ANA ដែលជាក្រុមហ៊ុនគ្រប់គ្រង ព្រលានយន្តហោះព័រទុយហ្គាល់ បានឲ្យដឹងថា បុគ្គលិករបស់ក្រុមហ៊ុន Groundforce បាន ធ្វើកូដកម្មបង្កឲ្យមានការលុបចោល ជើងហោះហើរចំនួន៣២៧ កាលពីថ្ងៃអាទិត្យ ។ ក្នុងចំណោមអ្នកមកដល់៥១១ជើង និងការចាកចេញដែលបានគ្រោង កាលពីថ្ងៃអាទិត្យចំនួន៣៣០១ ត្រូវបានលុបចោលនៅឯព្រលានយន្តហោះ Lisbon...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា កូនព្យុះថ្មីទី៧ ឈ្មោះ សេមប៉ាកា «CEMPAKA» ដែលកើតមាន នៅភាគខាងលើសមុទ្រចិនខាងត្បូង នឹងធ្វើដំណើរឆ្ពោះ ចូលទៅភាគខាងត្បូង ប្រទេសចិន បណ្តាលឲ្យកម្ពុជា មានភ្លៀងធ្លាក់ ពីបង្គួរទៅច្រើន លាយឡំខ្យល់កន្រ្តាក់ ក្នុងកម្រិតខ្លាំង ចាប់ពីថ្ងៃទី ១៩-២២ ខែកក្កដា...
ហ្សាកាតា ៖ ក្រសួងសុខាភិបាល ឥណ្ឌូនេស៊ី បានឲ្យដឹងថា ករណីឆ្លងជំងឺកូវីដ-១៩ នៅក្នុងប្រទេស ឥណ្ឌូនេស៊ី បានកើនឡើងចំនួន ៤៤,៧២១ ករណី ក្នុងរយៈពេលមួយថ្ងៃ ហើយចំនួន សរុបកើនឡើងដល់ ២,៨៧៧,៤៧៦ករណី និងចំនួនអ្នកស្លាប់ បានកើនឡើងចំនួន ១,០៩៣ នាក់ សរុបកើនឡើងដល់ ៧៣,៥៨២ នាក់...
បរទេស៖ ក្រសួងសុខាភិបាលរបស់ប្រទេសថៃ បានរាយការណ៍នៅថ្ងៃច័ន្ទថា ប្រទេសនេះមានកំណត់ត្រាឆ្លងថ្មីវីរុសកូវីដ១៩ ចំនួន ១១ ៧៨៤ នាក់ និងអ្នកស្លាប់ចំនួន ៨១ នាក់ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ។ ករណីឆ្លងថ្មីដែលត្រូវបានរកឃើញនោះ គឺ ១១.៦៨៤ នាក់ រកឃើញក្នុងចំណោមប្រជាជនទូទៅ និង ១០០ នាក់ក្នុងចំណោមអ្នកទោសពន្ធនាគារ។ យោងតាមសារព័ត៌មាន...
AFP៖ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បាននាំគ្នា ទៅលើកនិងប្រមូលសាពសព អ្នកជំងឺកូវីដ១៩ នៅតាមខ្នងផ្ទះ របស់ប្រជាពលរដ្ឋ នៅក្នុងទីក្រុង យ៉ាំងហ្គូន ប្រទេសមីយ៉ាន់ម៉ា ទីដែលមាន អ្នកកើតនិងអ្នកស្លាប់ ដោយសារជំងឺនេះ កាន់តែកើនឡើងជារៀងរាល់ថ្ងៃ។ ទីភ្នាក់ងារព័ត៌មានបារាំងអាអ្វេហប៉េ រាយការណ៍នៅថ្ងៃចន្ទនេះ ថា ក្រុមគ្រូពេទ្យរដ្ឋជាច្រើន បានសម្រេចចិត្តមិនមកធ្វើការ ក្រោយពីរដ្ឋប្រហារយោធា និងការបង្ក្រាបទៅលើហ្វូងបាតុករ ដែលជាហេតុធ្វើឱ្យមន្ទីរពេទ្យសាធារណ...
ភ្នំពេញ៖ លោក អ៊ុំ សារឹទ្ធ អគ្គលេខាធិការព្រឹទ្ធសភា បានថ្លែងថា ចិនក្លាយជាប្រទេសធំជាងគេ ដែលផ្តល់ជំនួយអភិវឌ្ឍ ប្រាក់កម្ចី និងហិរញ្ញប្បទានឥតសំណងជាច្រើន ដល់ប្រទេសកម្ពុជា។ ក្នុងកម្មវិធីសន្ទនាអនឡាញ ស្តីពី ខួប៦៣ឆ្នាំ ទំនាក់ទំនងការទូត កម្ពុជា-ចិន នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ លោក អ៊ុំ សារឹទ្ធ...
ឡុងដ៌៖ យោងតាមតួលេខផ្លូវការ ចេញផ្សាយបានឲ្យដឹងថា ចក្រភពអង់គ្លេសបានរាយការណ៍ថា មានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន ៤៨,១៦១ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយ ដែលធ្វើឱ្យចំនួនករណីឆ្លងវីរុសនេះ សរុបកើនឡើងដល់ ៥,៤៣៣,៩៣៩ករណី។ ប្រទេសនេះ ក៏បានកត់ត្រាចំនួនអ្នកស្លាប់ទាក់ទងនឹងជំងឺឆ្លង ២៥ នាក់ផ្សេងទៀតផងដែរ ដោយចំនួនអ្នកស្លាប់ទាក់ទង នឹងមេរោគនេះមានចំនួន ១២៨,៧០៨នាក់។ តួលេខទាំងនេះរាប់បញ្ចូល...
អាឡាមីន៖ ប្រធានាធិបតីអេហ្ស៊ីបលោក Abdel Fattah al-Sisi បានបើកកិច្ចប្រជុំមួយនៅទីនេះ ជាមួយសមាជិកក្រុមប្រឹក្សារដ្ឋចិន និងជារដ្ឋមន្រ្តីការបរទេសចិនលោក វ៉ាង យី ក្នុងអំឡុងពេលនោះភាគីទាំងពីរ បានបញ្ជាក់ការប្តេជ្ញាចិត្ត ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយរវាងប្រទេសចិន និងអេហ្ស៊ីប។ លោក Sisi បានស្នើឱ្យលោក វ៉ាង យី បង្ហាញនូវការគោរពដ៏ស្មោះត្រង់ ចំពោះប្រធានាធិបតីចិនលោកស៊ី...
បរទេស៖ អង្គការនៃប្រទេសនាំចេញប្រេងកាត និងសម្ពន្ធមិត្តផលិតប្រេង ដឹកនាំដោយប្រទេសរុស្ស៊ី កាលពីថ្ងៃអាទិត្យម្សិលមិញនេះ បានព្រមព្រៀងគ្នាក្នុងទីក្រុងឌូបៃ ប្រទេសសហភាពអារ៉ាប់រួម បង្កើនការផលិតប្រេងក្នុងមួយថ្ងៃ ៤០០.០០០បារ៉ែល ក្នុងកិច្ចប្រឹងប្រែងបង្កើនសមត្ថភាពផលិត នៅមុនការរាតត្បាតជម្ងឺកូវីដ១៩ បានចាប់ផ្តើម នៅក្នុងខែមីនា ឆ្នាំ២០២០។ តាមសេចក្តីរាយការណ៍មួយ ពីទីភ្នាក់ងារសារព័ត៌មាន The Wall Street Journal បានឲ្យដឹងថា បណ្ដាប្រទេសអ្នកផលិតប្រេងនានា...