ភ្នំពេញ៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៥នាក់ទៀត និងមានករណីជាសះស្បើយ ៥៥នាក់។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តស្ទឹងត្រែង មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៥២០នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ ១១២នាក់ និងកំពុងសម្រាកព្យាបាល ៣០៨នាក់៕
បរទេស៖ នៅថ្ងៃអាទិត្យ ប៉ូលីសបានព្រមានថា បវរកញ្ញាថៃដែលបានចូលរួមប្រកួតបវរកញ្ញា កាលពីខែមុន អាចប្រឈមនឹងការចោទប្រកាន់ពីបទព្រហ្មទណ្ឌចំពោះការមិនពាក់របាំងមុខ ឬម៉ាស បន្ទាប់ពីការឆ្លងវីរុសជាក្រុមឆ្លងចំនួន ២២ បានលេចចេញពីព្រឹត្តិការណ៍នេះ។ យោងតាមសារព័ត៌មាន FRANCE24 ចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់មន្រ្តីថា បេក្ខនារី ១៣ នាក់និង ៩ នាក់ទៀត ដែលជាប់ទាក់ទងនឹងការប្រកួតបវរកញ្ញា...
បរទេស៖ អាជ្ញាធរសុខាភិបាលរបស់ប្រទេសថៃ បាននិយាយនៅថ្ងៃអាទិត្យថា អ្នកស្លាប់ដោយសារវីរុស Covid-19 ចំនួន ៨៦ នាក់ទៀត និងការឆ្លងថ្មីចំនួន ៩ ៥៣៩ នាក់ នៅជុំវិញប្រទេសថៃ បានកើតឡើងកាលពីថ្ងៃសៅរ៍ ដែលបាននាំឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ២ ៧១១ នាក់ និងចំនួនករណីឆ្លងវីរុសចាប់តាំងពីការឆ្លងរាលដាល បានកើនដល់ ៣៣៦ ៣៧១...
ភ្នំពេញ៖ រដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេច ផ្អាកជាបណ្ដោះអាសន្ន ផ្សារត្រពាំងក្រឡឹង ស្ថិតនៅភូមិត្រពាំងក្រឡឹង ឃុំគិរីវ័ន្ត ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចាប់ពីថ្ងៃទី១១ ខែកក្កដា ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ក្រោយ មានករណីវិជ្ជមាន ជំងឺកូវីដ១៩ លើអាជីវករក្នុងផ្សារ។
ភ្នំពេញ៖ រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីករណីរកឃើញអ្នកវិជ្ជមាន កូវីដ១៩ ចំនួន៤៩នាក់ថ្មី ក្នុងនោះពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍ ២០កុម្ភៈ ចំនួន៤៧នាក់ និងជាពលករត្រឡប់ មកពីប្រទេសថៃចំនួន២នាក់ និងមានករណីជាសះស្បើយ៥២នាក់ ស្លាប់ម្នាក។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តបាត់ដំបងមានអ្នកឆ្លងជំងឺកូវីដ១៩...
ភ្នំពេញ៖ រដ្ឋបាលខេត្ត ស្ទឹងត្រែង នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្ដីសម្រេច ស្ដីពីការបិទខ្ទប់ ជាបណ្ដោះអាសន្នភូមិសាស្ត្រ “ចំណុចវាលដេញ នៃឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់” ចាប់ពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី។ យោងតាមលទ្ធផល នៃការរកឃើញ ករណីវិជ្ជមានជំងឺកូវីដ-១៩ មានការកើនឡើងច្រើន ក្នុងភូមិសាស្ត្រចំណុចវាលដេញ នៃឃុំអន្លង់ជ្រៃ...
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានដាក់បទបញ្ជាដល់ភាគីពាក់ព័ន្ធថា គ្រប់សាកសពអ្នកជំងឺកូវីដ-១៩ ពុំត្រូវអនុញ្ញាតឲ្យធ្វើកោសល្យវិច័យ ឬវះកាត់ពិនិត្យឡើយ។ តាមសេចក្តីណែនាំបន្ថែម អំពីសុវត្ថិភាព ក្នុងការគ្រប់គ្រង និងការចាត់ចែងសាកសព ដែលមានផ្ទុកមេរោគកូវីដ១៩ ដល់អភិបាលរាជធានី-ខេត្ត នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ ២០២១ លោក...
បរទេស៖ ពួកតាលីបង់ បានធ្វើសកម្មភាពខុសច្បាប់ និងល្បែងកំសាន្ត រាប់សិប នៅក្នុងប្រទេសអាហ្គានីស្ថាន ក្នុងអំឡុងពេល នៃការគ្រប់គ្រង របស់ពួកគេក្នុងឆ្នាំ ១៩៩៦-២០០១ រួមទាំងការបង្ហោះខ្លែង ល្ខោនកំប្លែង នៅលើទូរទស្សន៍ ការប្រណាំងសត្វព្រាប កាត់សក់បែបកំប្លែង និងលេងភ្លេង។ យោងតាមសារព័ត៌មាន Yahoo News ចេញផ្សាយ នៅថ្ងៃទី១១ ខែកក្កដា...
បរទេស៖ ប្រជាជាតិនានា នៅទូទាំងពិភពលោក បានទទួលរងនូវ ការរីករាលដាល នៃជំងឺរាតត្បាតថ្មី និងបានដាក់ចេញ ការរឹតត្បិតលើជំងឺកូវីដ-19 ឡើងវិញ កាលពីថ្ងៃសៅរ៍ នៅពេលកិច្ចប្រជុំរដ្ឋមន្រ្តីហិរញ្ញវត្ថុ G20 នៅទីក្រុង Venice ព្រមទាំងបានព្រមានថា ការងើបឡើងវិញនៃសេដ្ឋកិច្ច ត្រូវបានគំរាមកំហែង ដោយវីរុសបំលែងខ្លួនថ្មី និងយុទ្ធនាការ ចាក់វ៉ាក់សាំងមិនស្មើគ្នា។ យោងតាមសារព័ត៌មាន Yahoo...
ភ្នំពេញ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃមជ្ឃមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា (CMAC) បានឱ្យដឹងថានៅ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ ២០២១ នៅសង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ស្ថិតជាប់របងសាលាវិទ្យាល័យ ក្រុមហ៊ុនជីកដីកប់ខែ្សកាប ក៏ជីកប៉ះរណ្តៅគ្រាប់បែកដៃ ដែលនៅចំពោះមុខ យកចេញពីរណ្តៅ បានចំនួន៣២៥គ្រាប់រួចហេីយ។...