ស្វាយរៀង ៖ រដ្ឋបាលខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី ២២ ខែមិថុនាឆ្នាំ ២០២១ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ កម្មករ កម្មការិនី ដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ឈ្មោះ ស៊ុន សារឿន ភេទស្រី អាយុ ៦៦ឆ្នាំ មុខរបរអាជីវករលក់សាច់ជ្រូក រស់នៅភូមិកណ្ដាល ឃុំគោកព្រីង ស្រុកស្វាយជ្រំ និងឈ្មោះ...
រីយ៉ូឌឹចាណេរ៉ូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលបានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ប្រទេសប្រេស៊ីល ត្រូវបានចុះក្នុងបញ្ជី ដែលមានអ្នកស្លាប់បន្ថែមទៀតចំនួន១.០២៥នាក់ ដោយសារជំងឺកូវីដ-១៩ គិតត្រឹមរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់ទូទាំងប្រទេសកើនឡើង ដល់៥០១.៨២៥នាក់ ។ ក្រសួងបានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺថ្មី មានចំនួន៤៤.១៧៨នាក់ ត្រូវបានរកឃើញ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺសរុប កើនឡើងដល់១៧.៩២៧.៧៨នាក់ ។ ប្រេស៊ីល...
បរទេស៖ រដ្ឋាភិបាលហុងកុងបាននិយាយនៅថ្ងៃច័ន្ទថា ខ្លួននឹងកាត់បន្ថយរយៈពេលនៃការធ្វើចត្តាឡីស័កសំរាប់អ្នកដែលបានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩រួច ទី១៤ ថ្ងៃ មកត្រឹម ៧ថ្ងៃ ដោយផ្តល់ឱ្យអ្នកដំណើរបង្ហាញ អង្គបដិប្រាណគ្រប់គ្រាន់ប្រឆាំងនឹងវីរុសនេះ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា មេដឹកនាំហុងកុង លោកស្រី Carrie Lam និយាយនៅក្នុងសន្និសីទសារព័ត៌មានថា វិធានការថ្មីនេះអាចអនុវត្តបាន...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ថា លោក Jake Sullivan ទីប្រឹក្សាសន្តិសុខជាតិ បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា សហរដ្ឋអាមេរិក កំពុងត្រៀមដាក់ទណ្ឌកម្មបន្ថែម ទៀតប្រឆំាងនឹងរុស្ស៊ី ទៅលើការដាក់ការសង្ស័យដាក់ថ្នាំបំពុលសម្លាប់លោក Alexei Navalny ដែលជាអ្នករិះគន់នៅគ្រឹមឡាំង ។ លោក Sullivan បានលើកឡើងក្នុងប៉ទសម្ភាសន៍មួយជាមួយទូរទស្សន៍ CNN...
ភ្នំពេញ៖ រដ្ឋបាលខេត្តរតនគិរី បានចេញសេចក្ដីប្រកាសព័ត៌មាន ស្ដីពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៤៣នាក់បន្ថែមទៀត ក្នុងចំណោមសំណាក ៦៧៤នាក់ ។
បរទេស៖ នាយករដ្ឋមន្រ្តីរបស់ប្រទេសប៉ាគីស្ថានលោក Imran Khan គឺជាអ្នករិះគន់ខ្លាំងបំផុតចំពោះការ សម្រេចចិត្តរបស់រដ្ឋាភិបាលទីក្រុងញូវដែលី ក្នុងការបង្រួបបង្រួមស្ថានភាព ពាក់កណ្តាលស្វ័យភាពរបស់តំបន់ ចាមមូ និង តំបន់កាស្មៀរ ដែលជាតំបន់មានជម្លោះ រវាងប្រទេសជិតខាងអាស៊ីខាងត្បូង។ រដ្ឋាភិបាលទីក្រុងអ៊ីស្លាម៉ាបាដ បានស្នើឱ្យ រដ្ឋាភិបាលទីក្រុងញូវដេលី បញ្ច្រាសសេចក្តីសម្រេចចិត្តខែសីហាឆ្នាំ ២០១៩ ដើម្បីបន្តការសន្ទនាសន្តិភាពដែលជាប់គាំង រវាងមហាអំណាចនុយក្លេអ៊ែរទាំងពីរ។ យោងតាមសារព័ត៌មាន Sputnik...
បរទេស៖ ជាថ្មីម្តងទៀតសហរដ្ឋអាមេរិកបានពង្រីកការផ្សះផ្សារជាមួយប្រទេសកូរ៉េខាងជើង កាលពីថ្ងៃច័ន្ទដោយនិយាយថា ត្រៀមខ្លួនជាស្រេចដើម្បីរៀបចំការប្រជុំជាមួយរបបផ្តាច់ការមួយនេះ នៅគ្រប់ទីកន្លែង គ្រប់ពេលវេលា ចំពេលកិច្ចពិភាក្សានុយក្លេអ៊ែរដែលជាប់គាំងរវាងប្រទេសទាំងពីរ ប៉ុន្តែទោះយ៉ាងណាក៏ដោយ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន មិនបានផ្តល់ជូនអ្វីដើម្បីទាក់ទាញព្យុងយ៉ាងឱ្យចរចាឡើងវិញនោះឡើយ។ យោងតាមសារព័ត៌មាន Korean times ចេញផ្សាយនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ បានឱ្យដឹងថា លោកស៊ុងគីមតំណាងពិសេសរបស់សហរដ្ឋអាមេរិកសម្រាប់ប្រទេសកូរ៉េខាងជើង នៅមុនកិច្ចប្រជុំ ៣ ផ្លូវ ជាមួយសមភាគីកូរ៉េខាងត្បូងនិងជប៉ុនរបស់គាត់គឺ...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានសម្រេចអនុញ្ញាតឲ្យបង្កើត គណបក្សបេះដូងជាតិ ដែលសរសេរជាអក្សរកាត់ «គ.ប.ជ» ដែលមានអាសយដ្ឋាន នៃទីស្នាក់ការកណ្ដាល ស្ថិតនៅផ្ទះលេខ២០៩ជ ផ្លូវបេតុងថ្មី ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ យោងតាមលិខិតរបស់ ក្រសួងមហាផ្ទៃនាថ្ងៃ២១ មិថុនាបានឲ្យដឹងថា ដើម្បីទទួលបានសុពលភាព និងអាចធ្វើសកម្មភាពបានដោយស្របច្បាប់ក្នុងឋានៈជានីបុគ្គល នៅក្នុងរយៈពេល១៨០ថ្ងៃ បន្ទាប់ពីបានបង្កើតរួចហើយ...
ភ្នំពេញ ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានកំណត់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ ខាងមុខនេះដើម្បីបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឲ្យលោក ប្រាជ្ញ ចន្ទ ធ្វើជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)ថ្មី ជំនួសលោក ស៊ិក ប៊ុនហុក។ សម្តេច ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអិចន្រ្តៃយ៍រដ្ឋសភា តាមប្រព័ន្ធវីដេអូ ក្នុងនោះ...
ភ្នំពេញ ៖ រដ្ឋាភិបាលចិន បានគាំទ្រលើសំណើរបស់កម្ពុជា ដែលមានឆន្ទ:ចង់ផលិតវ៉ាក់សាំងសារទឹក និងវ៉ាក់សាំងអុតក្តាម ដោយខ្លួនឯង ក្រោមជំនួយឧបត្ថម្ភបច្ចេទេសពីភាគីចិន។ យោងទៅលើភាពចាំបាច់ ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺសារទឹក និងជំងឺអុតក្តាម អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រោមការណែនាំពី លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកសំណើទៅ រដ្ឋាភិបាលចិន...