Covid-19

រដ្ឋបាលខេត្តស្វាយរៀង អ្នកដែលពាក់ព័ន្ធ អាជីវករលក់សាច់ជ្រូកនៅផ្សារស្វាយជ្រំ សូមទៅធ្វើតេស្តរកមេរោគកូវីដ ១៩

ស្វាយរៀង ៖ រដ្ឋបាលខេត្តស្វាយរៀងនៅព្រឹកថ្ងៃទី ២២ ខែមិថុនាឆ្នាំ ២០២១ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ អាជីវករ កម្មករ កម្មការិនី ដែលពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ឈ្មោះ ស៊ុន សារឿន ភេទស្រី អាយុ ៦៦ឆ្នាំ មុខរបរអាជីវករលក់សាច់ជ្រូក រស់នៅភូមិកណ្ដាល ឃុំគោកព្រីង ស្រុកស្វាយជ្រំ និងឈ្មោះ កុល មិន ភេទប្រុស អាយុ ៦៥ឆ្នាំ មុខរបរនៅផ្ទះ (ប្ដីអាជីវករ) រស់នៅភូមិកណ្ដាល ឃុំគោកព្រីង ស្រុកស្វាយជ្រំ ពាក់ព័ន្ធជាមួយនឹងផ្សារស្វាយជ្រំ ភូមិតាប៉ ឃុំតាសួស ស្រុកស្វាយជ្រំ គិតចាប់ពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១។

រដ្ឋបាលខេត្តស្វាយរៀងសូមបងប្អូនដែលពាក់ព័ន្ធទាំងផ្ទាល់ និងប្រយោល សូមធ្វើចត្តាឡីស័កតាមដានសុខភាព អនុវត្តតាមវិធានការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ ៣កុំ របស់សម្ដេចតេជោហ៊ុនសែន។
ប្រសិនបើមានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ទៅធ្វេីតេស្តរកមេរោគ #កូវីដ១៩ (#COVID-19) ឬផ្ដល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកក្រុមការងារស្រាវជ្រាវ និងតាមដានបុគ្គលសង្ស័យថាមានផ្ទុកជំងឺកូវីដ-១៩ ខេត្ត?088 783 6666 ឬ 097 503 4567 ដើម្បីមានវិធានការណ៍បន្ត ។

សម្រាប់អ្នកដែលគ្មានរោគសញ្ញា សូមដាក់ខ្លួនដាច់ដោយឡែក និងតាមដានសុខភាពរបស់ខ្លួនរយៈពេល ១៤ ថ្ងៃ ចាប់ពីថ្ងៃដែលអ្នកបានប៉ះពាល់ ឬទៅទីកន្លែងនោះ។

សូមបញ្ជាក់ថារដ្ឋបាលស្រុកស្វាយជ្រំបានសម្រេចបិទតូបលក់ដូរនៅផ្សារស្វាយជ្រំជាបណ្ដោះអាសន្នរយៈពេល ១៤ថ្ងៃចាប់គិតពីថ្ងៃទី ២២ ខែមិថុនាឆ្នាំ ២០២១ នេះតទៅ។

To Top