ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញចូលរួមបុណ្យសពឧបាសិកាព្រឹទ្ធាចារ្យទេវនាដនិម្មិត ឯម ធាយ ដែលបានរៀបចំឡើងនៅនាយកដ្ឋានទស្សនីយភាព នាព្រឹកថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ២០២១ លោកស្រី ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានថ្លែងថា មរណភាពរបស់ឧបាសិកាព្រឹទ្ធាចារ្យទេវនាដនិម្មិត ឯម ធាយ គឺជាការបាត់បង់នូវមរតកមនុស្សរស់ដ៏មានតម្លៃបំផុតនៃរបាំព្រះរាជទ្រព្យខ្មែរ ។...
វ៉ាស៊ីនតោន៖ ការសិក្សាការធ្វើតេស្តអង្គបដិប្រាណថ្មីមួយ ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃអង្គារទី ១៥ ខែមិថុនា បានរកឃើញភស្តុតាងបន្ថែមទៀតដែលបង្ហាញថា វីរុសនេះមានវត្តមាននៅក្នុងសហរដ្ឋអាមេរិក ចាប់ពីយ៉ាងហោចណាស់ខែធ្នូ ឆ្នាំ ២០១៩ ដែលមានរយៈពេលជាច្រើនសប្តាហ៍មុនករណីដែលត្រូវបានបញ្ជាក់ដំបូងត្រូវបានប្រកាសនៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ ។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានសិង្ហបុរីបានឲ្យដឹងថា ការសិក្សារបស់វិទ្យាស្ថានសុខភាពជាតិ បានវិភាគសំណាកឈាមចំនួន ២៤.០០០នាក់ដោយអ្នកស្ម័គ្រចិត្តនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី ១៨ ខែមីនា...
ការ៉ាកាស៖ រដ្ឋមន្រ្តីស្បៀងអាហារវេណេស៊ុយអេឡា កាលពីថ្ងៃអង្គារបានថ្កោលទោសសហរដ្ឋអាមេរិក នៅឯអង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) ពីបទរំលោភសិទ្ធិរបស់ប្រជាជនវេណេស៊ុយអេឡា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Carlos Leal Telleria បានប្រាប់សម័យប្រជុំលើកទី ៤២ នៃសន្និសិទរបស់អង្គការ FAO តាមរយៈទូរគមនាគមន៍ថា“ មានយុទ្ធនាការមួយ ដែលត្រូវបានលើកកម្ពស់ដោយរដ្ឋាភិបាលសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន ដើម្បីរំលោភលើសិទ្ធិរបស់ប្រជាជនវេណេស៊ុយអេឡាលើសន្ដិសុខស្បៀងអាហារ”។ ការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក...
ភ្នំពេញ៖ ក្រុមហ៊ុន សច្ចៈ ប្រផឹធីកម្ពុជា ជាក្រុមហ៊ុនដ៏ធំមួយ នៅក្នុងប្រទេសកម្ពុជា ដែលផ្តល់ការប្រឹក្សា ទិញ លក់ អចលនទ្រព្យ ហើយបច្ចុប្បន្នក្រុមហ៊ុន កំពុងដាក់លក់ ផ្ទះ និងដី ដែលស្ថិតនៅក្នុងតំបន់ ដែលមានសក្តានុពល តម្លៃទាបជាងទីផ្សារ ដោយក្រុមហ៊ុន មានការវាយតម្លៃត្រឹមត្រូវ និងសិក្សាយ៉ាងលំអិត ដល់ទីតាំង ផ្ទះ...
នៅពេលសម្លឹង ទៅអតីតកាលជាង ១០០០ឆ្នាំមុន ប្រជារាស្ត្រខ្មែរតែង មានមោទនភាពចំពោះជាតិខ្លួន ដែលធ្លាប់ជាចក្រភពដ៏ខ្លាំងពូកែមួយ នៅអាស៊ីអាគ្នេយ៍ មានទឹកដីធំទូលាយ អារ្យធម៌ខ្ពង់ខ្ពស់ និងឫទ្ធានុភាពអស្ចារ្យ គ្មានជាតិសាសន៍ ណាអាចប្រមាថបាន។ បុព្វកថា នៃរដ្ឋធម្មនុញ្ញកម្ពុជា ឆ្នាំ១៩៩៣ ក៏បានបង្ហាញពីមោទនភាព នេះដែរ ដោយបានចារឹកថា «ប្រជារាស្ត្រខ្មែរធ្លាប់មានអារ្យធម៌ ឧត្ដុង្គឧត្ដម ប្រទេសជាតិស្តុកស្ដម្ភ ធំទូលាយ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី មានចំនួន៦៩៣នាក់ទៀត ជាសះស្បើយចំនួន៧៥៤នាក់ និងស្លាប់៧នាក់ ។ ក្នុងនោះមាន ករណីឆ្លងសហគមន៍ ៦៦០នាក់ និងអ្នកដំណើរ ពីបរទេស៣៣នាក់។ សូមបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងសរុប ចំនួន៤០១៥៧នាក់ អ្នកជាសះស្បើយចំនួន៣៤៣២៥នាក់ និងអ្នកស្លាប់ចំនួន៣៦៨នាក់...
រ៉ង់ហ្គូន ៖ ការកាត់ទោសមេដឹកនាំមីយ៉ាន់ម៉ា ដែលត្រូវបានទម្លាក់ពីតំណែង របស់ប្រទេសមីយ៉ាន់ម៉ា បានចូលដល់ថ្ងៃទី ២ របស់ខ្លួន នៅថ្ងៃអង្គារ ទី ១៥ ខែមិថុនាម្សិលមិញនេះ ដោយអយ្យ ការបានបង្ហាញ នូវអំណះអំណាង ដែលថា លោកស្រី បានញុះញង់ ឱ្យមានភាពច្របូកច្របល់ ជាសាធារណៈនិង បដិសេធនូវការរឹតត្បិត លើជំងឺកូវីដ...
ភ្នំពេញ ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលស្គាល់ថា មូលហេតុចម្បងនៃតម្រូវការ និងការផ្គត់ផ្គង់ត្រីនៅកម្ពុជានៅតែបន្ដជួបប្រទះបញ្ហាប្រឈម មិនទាន់អាចដោះស្រាយបាននៅឡើយ។ ការជួបប្រទះនេះ ដោយមូលហេតុសំខាន់ៗ ដូចជា ៖ ការថមថយផលត្រីពីធម្មជាតិ ,ការប្រកួតប្រជែងទីផ្សារក្នុងស្រុក ,មានបដិបក្ខក្នុងការគ្រប់គ្រងទីផ្សារត្រីនៅកម្ពុជា ,ការប្រកួតប្រជែងទីផ្សារក្នុងស្រុក ,យន្ដការត្រួតពិនិត្យនៃការនាំចូលមានភាពស្មុគស្មាញ ,វិស័យវិនិយោគឯកជនលើការធ្វើវារីវប្បកម្មនៅខ្វះទុន ។ ការលើកឡើងរបស់ ក្រសួងកសិកម្ម...
ភ្នំពេញ៖ស្ថានីយ៍ទូរទស្សន៍ CNC សហការជាមួយនឹងសហព័ន្ធកីឡាប្រដាល់គុនខ្មែរបានប្រកាសកម្មវិធីប្រដាល់ថ្មីមួយទៀតដែលមានឈ្មោះថា “មីស៊ីលថាមពលអ្នកប្រយុទ្ធគុនខ្មែរ” នឹងត្រូវចាប់ផ្តើមសកម្មភាពរបស់ខ្លួនហើយនៅសង្វៀន CNC ឬស្សីកែវ ហើយកម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរមួយនេះបានបង្កើតឡើងជំនួសកម្មវិធីចាស់ដែលតែងតែប្រព្រិត្តធ្វើឡើងនៅរៀងរាល់ថ្ងៃអាទិត្យចាប់ពីវេលាម៉ោង ១១:០០ ដល់ម៉ោង ១៣:០០ រសៀល។ បើតាមអ្នកចាត់ចែងកម្មវិធីប្រដាល់របស់ CBS លោក ម៉ា ស៊ីថេត បានថ្លែងឲ្យដឹងថា កម្មវិធីប្រកួត “មីស៊ីលថាមពលអ្នកប្រយុទ្ធគុនខ្មែរ” នឹងជ្រើសរើសគូប្រកួតដែលជាកីឡាករគុនខ្មែរល្អៗ យកមកប្រកួតគ្រប់កម្រិតប្រភេទទម្ងន់មិនថា...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ បានដឹកនាំកិច្ចប្រជុំឆ្លងខ្លឹមសារសារាចរណែនាំ ស្តីពីការរៀបចំក្រុមការងារបង្ការ និងពន្លត់អគ្គិភ័យ កាតព្វកិច្ច និងក្រុមបង្ការនិងពន្លត់អគ្គិភ័យស្ម័គ្រចិត្តតាមរយៈប្រព័ន្ធវីដេអូ Zoom។ ឱកាសនោះ លោក អ៊ុក គឹមលេខ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ...