ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជាបន្តរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ៦នាក់ទៀត ប្រភេទអូមីក្រុង ខណៈជាសះស្បើយចំនួន ១២នាក់ និងស្លាប់ម្នាក់។ ក្នុងនោះករណីឆ្លងសហគមន៍គ្មាន តែជាអ្នកដំណើរ ពីបរទេសទាំង៦នាក់។ គិតត្រឹមព្រឹក ថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១២០ ៥១៦នាក់ អ្នកជាសះស្បើយចំនួន១១៦ ៩៥២នាក់ និងអ្នកស្លាប់ចំនួន៣...
“មិនបាច់សង្ស័យឡើយ ប្រជាជនចិន បានទទួលអបអរឆ្នាំថ្មី ដោយទឹកចិត្តសប្បាយរីករាយ ។ ” បន្ទាប់ពីស្តាប់សុន្ទរកថា ជូនពរឆ្នាំថ្មីឆ្នាំសកល ២០២២ របស់លោក Xi Jinping ប្រធានរដ្ឋចិនរួច លោក Bazanov ប្រធានវិទ្យាស្ថាន សិក្សាស្រាវជ្រាវ បញ្ហាអន្តរជាតិ បច្ចុប្បន្ន នៃវិទ្យាស្ថានការទូត របស់ក្រសួងការ បរទេសរុស្ស៊ី...
កាលពីថ្ងៃទី១ ឆ្នាំ២០២២ លោកShen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនថ្លែងសុន្ទរកថា ជូនពរឆ្នាំថ្មីឆ្នាំសកល២០២២ តាមរយៈបណ្តាញទូរទស្សន៍អន្តរជាតិចិន វិទ្យុអន្តរជាតិចិន និងបណ្តាញអ៊ីនធើណេត ចំពោះប្រិយមិត្តនៅទូទាំងពិភពលោក ដូចខាងក្រោមនេះ ។ ប្រិយមិត្តជាទីមេត្រី៖ ពន្លឺះព្រះអាទិត្យដំបូងនៃឆ្នាំថ្មី កំពុងចែងចាំងលើពិភពលោក។ ឆ្នាំថ្មីនេះក៏ជាឆ្នាំខាលតាមចន្ទគតិចិនផងដែរ។ ខ្ញុំសូមជូនពរលោកអ្នកមានសិរីសួស្តី ក្នុងឆ្នាំខាលនេះពីទីក្រុងប៉េកាំង។ ឆ្នាំ ២០២១ ដែលទើបតែកន្លងផុតទៅ ជាខួបមួយរយឆ្នាំ...
ថ្ងៃទីមួយនៃឆ្នាំ២០២២ កិច្ចព្រមព្រៀងស្តីពី ទំនាក់ទំនងភាពជាដៃគូសេដ្ឋកិច្ច គ្រប់ជ្រុងជ្រោយក្នុងតំបន់ (ហៅកាត់ RCEP) បានចូលជាធរមានជាផ្លូវការ ដែលជាសញ្ញាកត់សម្គាល់ថា តំបន់ពាណិជ្ជកម្មសេរីដែលមានចំនួនប្រជាជនច្រើនបំផុត មានទំហំសេដ្ឋកិច្ចនិងពាណិជ្ជក្មមធំបំផុត និងមានសក្តានុពលអភិវឌ្ឍន៍ខ្លាំងបំផុត នៅលើពិភពលោកបានបង្កើតឡើងជាផ្លូវការ ។ កិច្ចព្រមព្រៀង RCEP បានគ្របដណ្តប់ប្រជាជនចំនួន២ពាន់២រយលាននាក់ នៅទូទាំងពិភពលោក និង៣០ភាគរយនៃផលិតផល ក្នុងស្រុកសរុបនៅទូទាំងពិភពលោក ។ ប្រទេសដែលបានអនុញ្ញាតឱ្យកិច្ចព្រមព្រៀងនេះចូលជាធរមានមុនគេ រួមមានប្រទេសអាស៊ានចំនួន៦ ប្រទេសចិន ជប៉ុន នូវែលសេឡង់និងអូស្ត្រាលី...
ពេលថ្មីៗកន្លងទៅនេះ ប្រធានាធិបតីអាមេរិក បានចុះហត្ថលេខាលើសេចក្តីព្រាងច្បាប់ ស្តីពីការផ្តល់សិទ្ធិអំណាច ការពារជាតិ សម្រាប់ឆ្នាំសារពើពន្ធ២០២២ ដែលបានកំណត់ចំណាយ ថវិកាខាងការពារជាតិ សម្រាប់ឆ្នាំសារពើពន្ធថ្មី គឺ៧សែន៦ម៉ឺន៨ពាន់២រយលានដុល្លារ អាមេរិក ទោះបីជាបានគិតដល់ កត្តាអតិផរណាក៏ដោយ ក៏វាគឺជាប្រាក់ចំណាយខាងយោធាដ៏ច្រើនបំផុតរបស់សហរដ្ឋអាមេរិកចាប់តាំងពីសង្គ្រាម លោកលើកទីពីរមកផងដែរ ។នេះបានលាតត្រដាងម្តងទៀត នូវមុខមាត់ពិតប្រាកដរបស់អាមេរិកដែលជា “សកម្មជនបង្កសង្គ្រាម”និង “ឈ្មួញសព្វាវុធ” និងអាចបញ្ជាក់ថា វាគឺជាការគំរាមកំហែងដ៏ធំបំផុត ចំពោះសន្តិភាព...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់បទបញ្ជា ឲ្យក្រសួងស្ថាប័នពាក់ព័ន្ធ បង្កើតជាប្រព័ន្ធតេឡេក្រាម (Telegarm) ដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរ តាមដងផ្លូវនានា អាចថតអ្នកបើកបរល្មើសច្បាប់ចរាចរណ៍ បញ្ជូនចូលក្នុងតេឡេក្រាមនេះ បានភ្លាមៗ ដើម្បីដោះស្រាយ ។ ក្នុងឱកាសអញ្ជើញ បើកការដ្ឋាន គម្រោងសាងសង់ លើកកម្រិតគុណភាព ផ្លូវជាតិលេខ៤៨...
ភ្នំពេញ ៖ ចាប់ពីថ្ងៃទី១-១៥មករា ការលក់រាយប្រេងឥន្ធនៈថ្មី សម្រាប់សាំងធម្មតា មានតម្លៃ៤២០០រៀលដោយឡើង១០០រៀល ខណៈប្រេងម៉ាស៊ូត៣៨០០រៀល ឡើង៥០រៀល បើធៀបនឹងខែមុន ៕
បរទេស ៖ មួយថ្ងៃបន្ទាប់ពីបានចេញសារ អំពីមេរោគកូរ៉ូណា ទៅកាន់អ្នកតាមដានដ៏ច្រើន របស់គាត់រួចមក ម្ចាស់ពានរង្វាន់ប្រចាំឆ្នាំ Ballon d’Or គឺកីឡាករ Lionel Messi បានក្លាយជាកីឡាករ បាល់ទាត់ថ្មីបំផុត ដែលបានឆ្លងវីរុសកូវីដ១៩ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើង ទៅក្រុមអ្នកវិភាគ ក៏ដូចអ្នកប្រឆាំង ទាំងក្នុងនិងក្រៅប្រទេស ដែលរង់ចាំតែវិភាគពីសម្តេច និងគណបក្សប្រជាជនកម្ពុជាថា ផ្ទៃក្នុងគណបក្សប្រជាជន គឺសម្តេចមិនអាចគំរាម និងសំឡុតបានទេ ដោយសារសុទ្ធតែមេគុណ ព្រះអនុគុណ និងព្រះចៅអធិការវត្ត។ ការថ្លែងតបរបស់សម្តេចតេជោ ទៅបែបនេះ ក្រោយក្រុមអ្នកវិភាគ និងក្រុមប្រឆាំង...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានបញ្ជាក់នៅក្នុងកំណត់ហេតុកាលពីថ្ងៃអាទិត្យថា លោកបានធ្វើតេស្តវិជ្ជមានសម្រាប់វីរុស COVID-19 ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Austin បានប្រកាសនៅថ្ងៃទី២ ខែមករាថា ទោះបីជាបានធ្វើតេស្តវិជ្ជមានសម្រាប់ជំងឺឆ្លងនេះក៏ដោយ ក៏លោកមានបំណងចូលរួម “កិច្ចប្រជុំ...