ប៉ារីស៖ ការរីករាលដាលយ៉ាងឆាប់រហ័ស នៃទម្រង់ឆ្លងថ្មីអូមីក្រុង នៅទូទាំងប្រទេសបារាំង បានជំរុញឱ្យរដ្ឋាភិបាល កាត់បន្ថយពេលវេលា នៅដាច់ដោយឡែកពីគេ(ច័តាឡីស័ក) សម្រាប់អ្នកទទួលថ្នាំបង្ការ និងផ្លាស់ទីទៅដាក់ឱ្យនៅ ដាច់ដោយឡែកបន្ថែមទៀតនូវកន្លែង ដែលមិនបានចាក់វ៉ាក់សាំង ពីកន្លែងសាធារណៈក្នុងគោលបំណង ដើម្បីសម្រាលបន្ទុកផ្នែកហិរញ្ញវត្ថុ និងសង្គមនៃការផ្ទុះឡើងនៃជំងឺរាតត្បាត។ ពេលវេលានៅដាច់ដោយឡែកពីគេដោយខ្លួនឯង សម្រាប់អ្នកដែលបានចាក់វ៉ាក់សាំងពេញលេញ ដែលធ្វើតេស្តវិជ្ជមាននឹងធ្លាក់ចុះពី ១០ថ្ងៃមកត្រឹម ៧ថ្ងៃវិញនៅថ្ងៃច័ន្ទនេះ ហើយអាចត្រូវបានកាត់បន្ថយមកត្រឹម ៥ថ្ងៃ ជាមួយនឹងលទ្ធផលតេស្តអវិជ្ជមាន...
តេអេរ៉ង់៖ បណ្តាញព័ត៌មាន Press TV របស់អ៊ីរ៉ង់បានរាយការណ៍ថា អ្នកជំនាញនយោបាយអាមេរិកម្នាក់បានលើកឡើងថា វឌ្ឍនភាពនៅក្នុងកម្មវិធីមីស៊ីលរបស់អ៊ីរ៉ង់ បានបង្កបញ្ហាប្រឈម ចំពោះផែនការយោធាក្នុងតំបន់របស់សហរដ្ឋអាមេរិក។ លោក Andrew Korybko ដែលមានមូលដ្ឋាននៅទីក្រុងមូស្គូ ត្រូវបានដកស្រង់សម្តីដោយសារព័ត៌មាន Press TV ដែលបានលើកឡើងថា កម្មវិធីមីស៊ីលរបស់ប្រទេសអ៊ីរ៉ង់ បានផ្លាស់ប្តូរការគណនាយុទ្ធសាស្ត្រយោធារបស់សហរដ្ឋអាមេរិក ដោយការស្តារតុល្យភាពពិតប្រាកដនៅក្នុងតំបន់មជ្ឈិមបូព៌ា។ លោកបានពន្យល់ថា “សហរដ្ឋអាមេរិក...
ស៊ីអិនអិន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រាប់ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន “នឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ ប្រសិនបើរុស្ស៊ីឈ្លានពានអ៊ុយក្រែនបន្ថែមទៀត” នេះបើយោងតាមការអានការអំពាវនាវរវាងមេដឹកនាំទាំងពីរ ដែលផ្តល់ដោយសេតវិមាន។ អ្នកទាំងពីរបានជួបជជែកគ្នាតែប៉ុន្មានថ្ងៃប៉ុណ្ណោះបន្ទាប់ពីលោក បៃដិន បានជំរុញឱ្យប្រធានាធិបតីរុស្ស៊ីលោក ពូទីន បន្ធូរបន្ថយវិបត្តិយោធា ដែលមិនចេះរីងស្ងួតនៅតាមព្រំដែនអ៊ុយក្រែន និងមុនពេលមន្ត្រីរុស្ស៊ី និងអាមេរិក...
អ៊ីស្លាម៉ាបាដ៖ អ្នកជំនាញប៉ាគីស្ថានបានលើកឡើងថា ការហាមឃាត់របស់សហរដ្ឋអាមេរិក លើកប្បាសពីតំបន់ស៊ីនជាំង ប្រទេសចិន នឹងរំខានយ៉ាងធ្ងន់ធ្ងរ ដល់ខ្សែសង្វាក់ផ្គត់ផ្គង់ពិភពលោក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ផ្នែកទាំងអស់នៃប្រទេសចិន រួមទាំងតំបន់ស្វយ័តស៊ីនជាំង បានឃើញការអភិវឌ្ឍន៍សេដ្ឋកិច្ចយ៉ាងជ្រាលជ្រៅ ប៉ុន្តែសហរដ្ឋអាមេរិក បានជ្រើសរើសបិទភ្នែកមើលវា ហើយបានចុះហត្ថលេខា លើអ្វីដែលគេហៅថា “ច្បាប់ការពារការងារដោយបង្ខំអ៊ុយហ្គ័រ” ទៅជាច្បាប់ជាផ្នែកមួយ នៃគម្រោងរបស់ខ្លួន” នេះបើតាមការឲ្យដឹងពីលោក Khalid Taimur...
ភ្នំពេញ ៖ ទោះបីជាមានការបំផ្ទុះគ្រាប់បែក នៅជិតស្ថានទូតខ្មែរ នៅប្រទេសមីយ៉ាន់ម៉ា កាលពីប៉ុន្មានថ្ងៃមុនក៏ដោយ ក៏សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៅតែប្រកាសជំហរ យ៉ាងរឹងមាំ ទៅមីយ៉ាន់ម៉ាដដែល។ ក្នុងពិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុងប្រវែង១៤៨គីឡូម៉ែត្រ នៅថ្ងៃ៣ មករា នេះ សម្តេចបានលើកឡើងពីកម្មវិធីនានា អំពីសម្តេចនឹងចូលរួមមុន...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបង្ហាញគោលបំណង ក្នុងការពង្រីកផ្លូវជាតិលេខ៤ ដោយខ្លួនឯង ក្រោយរងចាំពី ប្រទេសដើមជំនួយ (សហរដ្ឋអាមេរិក) យូរពេក ។ ផ្លូវជាតិលេខ៤នេះ អាមេរិកជាម្ចាស់ជំនួយក្នុងការកសាងឡើងកាលពីជំនាន់ដើម ។ ក្នុងឱកាសអញ្ជើញបើកការដ្ឋាន គម្រោងសាងសង់លើកកម្រិតគុណភាព ផ្លូវជាតិលេខ៤៨ នៅព្រឹកថ្ងៃទី៣ ខែមករា...
ហាណូយ៖ ប្រទេសវៀតណាម បានរាយការណ៍ករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១៦,៩៤៨ករណី ដែលក្នុងនោះមាន ១៦,៩១៤ ករណីជាករណីឆ្លងក្នុងស្រុក និង ៣៤ករណីត្រូវបាននាំចូល នេះបើយោងតាមក្រសួងសុខាភិបាលរបស់ខ្លួន។ រដ្ឋធានីហាណូយរបស់វៀតណាម បានរាយការណ៍ថាមានករណីចំនួន ២,០៤៥ករណី ដែលជាចំនួនខ្ពស់បំផុតនៅក្នុងប្រទេស បន្ទាប់មកគឺទីក្រុង Hai Phong ភាគខាងជើង ដែលមាន ១,៨០៤ករណី និងខេត្ត...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា ក្នុងចំណោមគ្រូបង្រៀនធ្វើដំណើរមកពីបណ្តារាជធានី-ខេត្ត ដើម្បីធ្វើកំណែប្រឡងបាក់ឌុបនៅរាជធានីភ្នំពេញជាង៨ពាន់នាក់ ត្រូវបានរកឃើញឆ្លង៩ករណី ៕
បរទេស៖រដ្ឋាភិបាលនៃប្រទេសបារាំងនៅថ្ងៃអាទិត្យនេះបានប្រកាសថាចាប់ពីថ្ងៃចន្ទតទៅគោលការណ៍ច្បាប់ដើម្បីធ្វើចត្តាឡីស័កចំពោះអ្នកធ្វើដំណើរនឹងត្រូវលប់ចោលទាំងអស់ដើម្បីកាត់បន្ថយផលប៉ះពាល់ទៅដល់សកម្មភាពរបស់សង្គមនិងសេដ្ឋកិច្ច។ នៅក្នុងសេចក្តីប្រកាសថ្មីមានន័យថាពលរដ្ឋទាំងឡាយណាដែលបានទទួលបានវ៉ាក់សាំងរួចរាល់និងធ្វើតេស្តឃើញវិជ្ជមាននឹងត្រូវដាក់ឲ្យធ្វើចត្តាឡីស័កក្នុងរយៈពេល៧ថ្ងៃប៉ុណ្ណោះនិងសម្រាកព្យាបាលប៉ុន្តែនឹងអាចចាកចេញបានត្រឹមតែ៥ថ្ងៃប៉ុណ្ណោះប្រសិនបើគេអាចធ្វើតេស្តឃើញអវិជ្ជមានវិញ។ ក្នុងនោះគោលការណ៍ធ្វើចត្តាឡីស័កចំពោះអ្នកពាក់ព័ន្ធក៏លែងត្រូវបានអនុវត្តដែរប៉ុន្តែពួកគេគួរតែគោរពទៅតាមគោការណ៍ការពារនិងការធ្វើតេស្តឲ្យបានញឺកញាប់ផងដែរនេះបើយោងតាមការបញ្ជាក់បន្ថែមដោយលោករដ្ឋមន្ត្រីក្រសួងសុខាភិបាល Olivier Veran៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ ៖ ក្នុងពិធីបើកការដ្ឋានសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ តភ្ជាប់ខេត្តព្រះសីហនុ ទៅកាន់ខេត្តកោះកុងប្រវែង១៤៨គីឡូម៉ែត្រដែលជាជំនួយរបស់កូរ៉េ នៅព្រឹកថ្ងៃ៣ ខែមករា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ មានពលករខ្មែរជាង៥ម៉ឺននាក់ កំពុងធ្វើការនៅកូរ៉េដែលបានបញ្ជូនថវិកាមកឲ្យក្រុមគ្រួសារ៕