ព័ត៌មានអន្តរជាតិ

បារាំងលុបចោល គោលការណ៍ ធ្វើចត្តាឡីស័ក

បរទេស៖រដ្ឋាភិបាលនៃប្រទេសបារាំងនៅថ្ងៃអាទិត្យនេះបានប្រកាសថាចាប់ពីថ្ងៃចន្ទតទៅគោលការណ៍ច្បាប់ដើម្បីធ្វើចត្តាឡីស័កចំពោះអ្នកធ្វើដំណើរនឹងត្រូវលប់
ចោលទាំងអស់ដើម្បីកាត់បន្ថយផលប៉ះពាល់ទៅដល់សកម្មភាពរបស់សង្គមនិងសេដ្ឋកិច្ច។

នៅក្នុងសេចក្តីប្រកាសថ្មីមានន័យថាពលរដ្ឋទាំងឡាយណាដែលបានទទួលបានវ៉ាក់សាំងរួចរាល់និងធ្វើតេស្តឃើញវិជ្ជមាននឹងត្រូវដាក់ឲ្យធ្វើចត្តាឡីស័កក្នុងរយៈពេល៧ថ្ងៃ
ប៉ុណ្ណោះនិងសម្រាកព្យាបាលប៉ុន្តែនឹងអាចចាកចេញបានត្រឹមតែ៥ថ្ងៃប៉ុណ្ណោះប្រសិនបើគេអាចធ្វើតេស្តឃើញអវិជ្ជមានវិញ។

ក្នុងនោះគោលការណ៍ធ្វើចត្តាឡីស័កចំពោះអ្នកពាក់ព័ន្ធក៏លែងត្រូវបានអនុវត្តដែរប៉ុន្តែពួកគេគួរតែគោរពទៅតាមគោការណ៍ការពារនិងការធ្វើតេស្តឲ្យបានញឺកញាប់ផងដែរ
នេះបើយោងតាមការបញ្ជាក់បន្ថែមដោយលោករដ្ឋមន្ត្រីក្រសួងសុខាភិបាល Olivier Veran៕

ប្រែសម្រួល៖ស៊ុនលី

To Top