បរទេស ៖ យោងតាមមន្ត្រី មកពីប្រទេសទាំងពីរ អាល្លឺម៉ង់-អាមេរិក បានឱ្យដឹងថា ប្រទេសអាល្លឺម៉ង់ គឺ “១០០ភាគរយ” បានរៀបចំ ដើម្បីផ្តល់នូវទម្រង់ នៃការធានាសន្តិសុខមួយចំនួន ដល់ប្រទេសអ៊ុយក្រែន ខណៈដែលរដ្ឋាភិបាល សហរដ្ឋអាមេរិកនៅតែ “កំពុងពិភាក្សា ឥតឈប់ឈរ” ជាមួយរដ្ឋាភិបាល ទីក្រុង គៀវ ។ យោងតាមសារព័ត៌មាន...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ថ្ងៃទី៣០ មីនា ជាពេលវេលាដែលសម្តេចសប្បាយចិត្តខ្លាំងជាងគេក្នុងឆ្នាំនេះ ព្រោះជាថ្ងៃដែលបំបែកឯកទគ្គកម្ម សម្រាប់ចំណូលផ្ទៃក្នុងពន្ធដារ ដែលមួយថ្ងៃនេះប្រមូលចំណូលបានចំនួន២៣៦លានដុល្លារ ។ ក្នុងឱកាសអញ្ជើញសម្ពោធដាក់ ឲ្យប្រើប្រាស់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នាព្រឹកថ្ងៃទី៣១ មីនា សម្តេចតេជោមានប្រសាសន៍យ៉ាងដូច្នេះថា «ម្សិលមិញចាត់ទុកជាពេលវេលា ដែលខ្ញុំសប្បាយចិត្ត នៅក្នុងឆ្នាំនេះខ្លាំងជាងគេ...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ មេបញ្ជាការរងកងទ័ពជេីងគោក មេបញ្ជាការកងពលតូចលេខ៧០ បានទទួលស្វាគមន៍ លោកវរសេនីយ៍ឯក Nguyen Thanh Chinh នាយការិយាល័យអនុព័ន្ធយោធាវៀតណាម ដែលត្រូវបញ្ចប់អាណត្តិ ចូលជួបសម្តែងការគួរសម ជម្រាបលា និងជូនពរក្នុងឱកាសចូលឆ្នាំប្រពៃណីខ្មែរ នាពេលខាងមុខនេះ និងលោកវរសេនីយ៍ឯកបម្រុង Tran Van Tam នាយការិយាល័យ...
វ៉ាស៊ីនតោន ៖ លោកប្រធានាធិបតីអាមេរិកលោក ចូ បៃដិនបានប្រាប់សមភាគីអ៊ុយក្រែន លោក Volodymyr Zelensky ថា សហរដ្ឋអាមេរិក នឹងផ្តល់ជំនួយដល់អ៊ុយក្រែន ចំនួន ៥០០លានដុល្លារនៅក្នុង “ជំនួយថវិកាផ្ទាល់” ។ សេតវិមានបានឲ្យដឹងថាលោក បៃដិន បានប្រាប់លោក Zelensky ថាសហរដ្ឋអាមេរិក “មានបំណងផ្តល់ឱ្យរដ្ឋាភិបាលអ៊ុយក្រែននូវជំនួយថវិកាផ្ទាល់ចំនួន ៥០០លានដុល្លារ”...
តេអេរ៉ង់ ៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់បានឲ្យដឹងថា សហរដ្ឋអាមេរិក ត្រូវតែបោះបង់ការទាមទារហួសហេតុ របស់ខ្លួន ដូច្នេះថា “កិច្ចខិតខំប្រឹងប្រែងដ៏ខ្លាំងក្លា នៅទីក្រុងវីយែន ដើម្បីឱ្យភាគីទាំងអស់ត្រឡប់ ទៅការប្តេជ្ញាចិត្តរបស់ពួកគេ ក្នុងអំឡុងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឆ្នាំ២០១៥ នឹងត្រូវបញ្ចប់” ។ លោក Hossein Amir Abdollahian បានធ្វើការកត់សម្គាល់ នៅក្នុងជំនួបជាមួយសមភាគីកាតារបស់លោក Sheikh...
ព្រុចសែល ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz ថា ដៃគូអឺរ៉ុបអាចបន្តបង់ថ្លៃឧស្ម័នរុស្ស៊ីជាប្រាក់អឺរ៉ូ នេះបើយោងតាមសេចក្តី ថ្លែងការណ៍របស់រដ្ឋាភិបាលអាល្លឺម៉ង់។ ក្នុងអំឡុងពេលសន្ទនាតាមទូរស័ព្ទ លោក ពូទីន បានលើកឡើងថា ការទូទាត់នឹងបន្តធ្វើឡើងជាប្រាក់អឺរ៉ូ ហើយនឹងត្រូវផ្ទេរជាធម្មតាទៅ Gazprombank ហើយបំប្លែងទៅជាប្រាក់រូបល។...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា ការធ្វើអាជីវកម្មរុករកប្រេងនៅសមុទ្រ បានកំពុងមានបញ្ហា តែអាជីវកម្មរ៉ែមាស បានកំពុងកាក់កបវិញ។ មកទល់នេះមានរយៈពេល៩ខែហើយ សម្រាប់បើក ដំណើរការអាជីវកម្មរ៉ែមាស នៅខេត្តរតនគិរី។ ៩ខែនេះ រករ៉ែមាសបានចំនួន២២៧៥គីឡូ ដោយយកទៅចម្រាញ់ជា មាសទឹក១០ បានជាង២តោន។ សម្រាប់ក្រុម ហ៊ុនរុករកប្រេងដែលបានមកដាក់ទុននៅកម្ពុជា...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៤០នាក់ទៀត ខណៈជាសះស្បើយចំនួន១០៨នាក់ និងគ្មានអ្នកស្លាប់ ។ គិតត្រឹមព្រឹក ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២កម្ពុជាអ្នកឆ្លងសរុបចំនួន ១៣៥ ៦២៥នាក់ អ្នកជាសះស្បើយចំនួន ១៣១ ៧០៦នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៤នាក់៕
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានឯកភាព ក្នុងការបង្កើតច្បាប់មួយ ដើម្បីគ្រប់គ្រងសារធាតុទាំងឡាយណាដែលអាចផលិតគ្រឿងញៀនបាន ក្នុងគោលបំណង ដើម្បីទប់ស្កាត់គ្រឿងញៀននៅកម្ពុជា។ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលអនុវត្តផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៦ នាព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២ សម្ដេច ស ខេង បានលើកឡើងថា សារធាតុគីមី...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២នេះ បានបញ្ជាក់ជាថ្មីថា សម្ដេចនៅតែឈរឈ្មោះ ជាបេក្ខជននាយករដ្ឋមន្រ្តី សម្រាប់ការបោះឆ្នោត ឆ្នាំ២០២៣ ខណៈលោក ហ៊ុន ម៉ាណែត ជាកូនប្រុសច្បងក្នុងត្រកូល គឺជាបេក្ខជនបន្តវេន។ ក្នុងពិធីអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានអាកាសនិងផ្លូវក្រោមដីចោមចៅ...