ការឡើងកម្តៅនៅទូទាំងពិភពលោកបាននិងកំពុងបណ្តាលឱ្យកើតមានអាកាសធាតុអាក្រក់បំផុតជាញឹកញាប់ ហើយមានកម្រិតកាន់តែធ្ងន់ធ្ងរទៅទៀត។ ថ្ងៃទី ២៣ មីនាជាទិវាឧតុនិយមពិភពលោកលើកទី ៦២ ប្រធានបទឆ្នាំនេះគឺប្រកាសអាសន្នឱ្យបានឆាប់ ឆ្លើយតបឱ្យបានឆាប់។ ជានិច្ចកាល ប្រទេសចិនតែងតែឈានមុខក្នុងការកាត់បន្ថយនិងគ្រប់គ្រងហានិភ័យដែលបណ្តាលមកពីគ្រោះមហន្តរាយឧតុនិយម។ យ៉ាងណាមិញ គ្រោះមហន្តរាយឧតុនិយមមិនអាចមើលរំលងបានទេ តទៅនេះ យើងស្វែងយល់ពីគ្រោះមហន្តរាយឧតុនិយមរបស់ចិនតាមរយៈរូបភាពខាងក្រោម៖
បើមើលពីវិស័យនយោបាយអាចឃើញថា ទំនាក់ទំនងរវាងចិននិងរុស្ស៊ីបានបង្កើតឡើងលើមូលដ្ឋាន “មិនចូលបក្សសម័្ពន្ធ មិនបដិបក្ខគ្នា មិនសំដៅចំភាគីទីបី” មូលដ្ឋាននេះខុសគ្នាពីឬសគល់ជាមួយអាមេរិកដែលតែងតែកំណត់ខ្សែបន្ទាត់ ឃុបឃិតគ្នាតាមរយៈទស្សនៈមនោគមវិជ្ជា ក្នុងន័យធ្វើនយោបាយចែកជាបក្សពួក ។បើមើលពីវិស័យសេដ្ឋកិច្ចអាចឃើញថា ប្រទេសចិនជាដៃគូពាណិជ្ជកម្មធំជាងគេរបស់រុស្ស៊ីនិងអ៊ុយក្រែន ហើយក៏ជាប្រទេសនាំចូលប្រេងកាតនិងឧស្ម័នធម្មជាតិធំជាងគេនៅលើពិភពលោក ។ ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនពិតជានឹងបណ្តាលឱ្យប្រេងកាតនិងឧស្ម័នធម្មជាតិឡើងថ្លៃ និងធ្វើឱ្យដើមទុននាំចូលកើនឡើង ។ តើប្រទេសចិនចង់មើលឃើញសភាពការណ៍បែបនេះឬទេ ? មនុស្សដែលចាក់សាំងលើភ្លើង មួលបង្កាច់និងលាបពណ៌មនុស្សដែលបាននិងកំពុងខំប្រឹងពន្លត់ភ្លើង នេះជាទង្វើដែលមិនទទួលខុសត្រូវនិងថោកទាបបំផុត ។ ពិភពលោកបានដឹងច្បាស់ហើយថា...
ពេលថ្មីៗកន្លងទៅនេះ នៅសហរដ្ឋអាមេរិកបានកើតឡើងរឿងហេតុប៉ុន្មានករណីដែលគួរឱ្យភ័យខ្លាចយ៉ាងខ្លាំង ។ ពេលក្រុមលើកទឹកចិត្តនៃវិទ្យាល័យមួយនៅរដ្ឋ Texas របស់សហរដ្ឋអាមេរិកបានសម្តែងនៅសួនកម្សាន្ត Disney នៅពេលថ្មីៗកន្លងទៅនេះ ពួកគេបានស្រែកពាក្យស្លោកដែលមកពីវប្បធម៌ជនជាតិឥណ្ឌាអាមេរិកកាំងថា “ទៅបកស្បែកក្បាលរបស់ជនជាតិឥណ្ឌាអាមេរិកកាំង ទៅបកស្បែកក្បាលរបស់ពួកគេ”។ តើហេតុអ្វីបានជាសិស្សវិទ្យាល័យទាំងនោះអាចស្រែកពាក្យស្លោកដ៏ឃោរឃៅអ៊ីចឹង?រឿងនេះគឺមានដើមហេតុជាយូរណាស់មកហើយ ។ ចាប់តាំងពីអ្នកអាណានិគមនិយមដើរលើដីរបស់អាមេរិកខាងជើងមក ក៏ចាប់ផ្តើមអនុវត្តគោលនយោបាយប្រល័យពូជសាសន៍ចំពោះជនជាតិឥណ្ឌាអាមេរិកកាំងតាមផែនការដែរ ។ នៅឆ្នាំ១៨១៤ លោក James Madison ដែលជាប្រធានាធិបតីអាមេរិកកាលនោះបានប្រកាសបទបញ្ជាមួយថា ប្រគល់ស្បែកក្បាលមួយរបស់ជនជាតិឥណ្ឌាអាមេរិកកាំង រដ្ឋាភិបាលនឹងផ្តល់ប្រាក់រង្វាន់ពី៥០ដល់១រយដុល្លារអាមេរិក ។នៅឆ្នាំ១៨៦៤ ដោយសារជនជាតិឥណ្ឌាអាមេរិកកាំងចំនួនតិចប្រឆាំងនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការលក់ដីធ្លី ដូច្នេះ លោក John Chivington គ្រូគង្វាលរបស់អាមេរិកបានបង្កើត “ការសម្លាប់រង្គាល Sand Creek ”ដ៏អាស្រូវឈ្មោះនៅតំបន់ភាគអាគ្នេយ៍នៃរដ្ឋ Colorado ។ ទាហានរបស់លោក John Chivington បានវះចេញស្បែកក្បាលរបស់ស្ត្រីនិងកុមារ កាត់ក្បាលរបស់ពួកគេ ហើយដង្ហែក្បួនបង្ហាញជាសាធារណៈបន្ទាប់ពីវិលត្រឡប់ទៅក្រុង Denver វិញ ។ក្រៅពីនេះ សិស្សស្បែកសថ្នាក់ទី៨នៃសាលារៀនមួយនៅរដ្ឋ Carolina ខាងជើងរបស់អាមេរិកបានរៀបចំធ្វើ “ការលក់ដេញថ្លៃទាសករត្រាប់តាមការពិត”មួយលើក ដែលក៏គួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរ ។ លោកស្រី Ashley Palmer ម្តាយរបស់សិស្សអាមេរិកម្នាក់បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់គាត់ថា មិត្តរួមថ្នាក់មួយចំនួនរបស់លោក Jeremiah ដែលជាកូនប្រុសស្បែកខ្មៅរបស់លោកស្រីបានរៀបចំធ្វើ “ការដេញថ្លៃទាសករ”មួយលើក នៅពេលថ្មីៗកន្លងទៅនេះ ហើយកូនប្រុសរបស់គាត់ត្រូវចាត់ទុកជាទាសករយកទៅលក់ដេញថ្លៃហើយ! លោកស្រី Ashley Palmer បានថ្លែងថា ពេលរៀបរាប់អំពីរឿងដែលត្រូវគេលក់ដោយដេញថ្លៃចំពោះលោកស្រី កូនប្រុសរបស់គាត់គឺមានភាពស្ងប់ស្ងាត់ណាស់ ហាក់ដូចជារឿងនេះគឺជារឿងធម្មតាមួយ ។ ចំណែកលោក Christy Wagner ដែលជាឳពុករបស់សិស្សស្បែកខ្មៅម្នាក់ទៀតដែលត្រូវគេលក់ដោយដេញថ្លៃបានថ្លែងថា តាមការពិត ទង្វើពូជសាសន៍និយមបែបនេះមិនត្រឹមតែបានកើតឡើងនៅស្រុក Chatham ប៉ុណ្ណោះទេ ថែមទាំងក៏បានកើតឡើងនៅរដ្ឋ Carolina ខាងជើងនិងតំបន់នានាទូទាំងសហរដ្ឋអាមេរិកទៀតផង ។ ការរើសអើងពូជសាសន៍ជាស្លាកស្នាមដ៏អាក្រក់ដែលមិនអាចបំភ្លេចបានបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក ។ គិតមកទល់បច្ចុប្បន្ននេះ ក្រុមជនជាតិភាគតិចដែលយកពលរដ្ឋអាមេរិកដើមកំណើតអាហ្វ្រិកជាតំណាង នៅតែទទួលភាពអយុត្តិធម៌ឬអសមភាពយ៉ាងទូលំទូលាយក្នុងការរៀនសូត្រ រកការងារធ្វើនិងជីវភាពរស់នៅប្រចាំថ្ងៃជាដើម ។ នឹកស្មានមិនដល់ថា ក្នុងសាលារៀនដែលជាកន្លែងបង្រៀននិងអប់រំសិស្សនិងបណ្តុះបណ្តាលធនធានមនុស្សជូនចំពោះសង្គមនេះ សិស្សអាមេរិកបែរជាគិតថា “ការលក់ដូរទាសករ” និង“បកស្បែកក្បាលរបស់ជនជាតិឥណ្ឌាអាមេរិកកាំង”គឺជារឿងប្រក្រតី ។ អាចនិយាយបានថា នៅសហរដ្ឋអាមេរិក ការរើសអើងពូជសាសន៍បានក្លាយជាចរិតអាក្រក់ជាប្រព័ន្ធទៅហើយ ។ តើមនុស្សជំនាន់ក្រោយរបស់សហរដ្ឋអាមេរិកដែលធំធាត់ឡើងក្នុងប្រព័ន្ធអប់រំបែបនេះ អាចអនុវត្តតាមអ្វីដែលហៅថា “ប្រជាធិបតេយ្យ”និង “សិទ្ធិមនុស្ស”ដែលអាមេរិកបានអួតអាងទាំងនោះឬទេ?ចំណែកសមភាពពូជសាសន៍វិញក៏មុខជានឹងក្លាយជារឿងដែលមិនអាចសម្រេចបាននៅសហរដ្ឋអាមេរិកជាក់ជាមិនខាន។
បរទេស៖ គេហទំព័រព័ត៌មានអាមេរិក Axios រាយការណ៍ថា រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen នឹងជួបប្រជុំនៅសប្តាហ៍នេះ ជាមួយសមាជិកព្រឹទ្ធសភាពីរក្រុម ដើម្បីពិភាក្សាអំពីឱកាសនៃការបង្កកប្រាក់ចំនួន 132 ពាន់លានដុល្លារ នៃមាសបម្រុងរបស់រុស្ស៊ី។ រដ្ឋមន្ត្រី Yellen តែងតែជួបជាមួយសមាជិកសភា ដើម្បីពិភាក្សាអំពីផ្នែកច្បាប់។ លើសពីនេះ បុគ្គលិករតនាគារតែងតែផ្តល់ជំនួយបច្ចេកទេសលើសេចក្តីព្រាងច្បាប់ដាក់ទណ្ឌកម្ម” ផងដែរ។ ...
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២២ បានជំនុំជំម្រះ ជនជាប់ចោទ ប្រុស-ស្រី ជនជាតិបរទេស ជា ជនជាតិរុស្ស៊ី និង សអ៊ុយក្រែន ចំនួន៣នាក់ ជាប់ពាក់ព័ន្ធនឹងការ ផលិត ដឹកជញ្ជូន និងជួញដូរគ្រឿងញៀនជាង ២០គីឡូក្រាម...
ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២២នេះ បានបើកសវនាការ ជំនុំជម្រះលើបណ្ដឹងសារទុក្ខរបស់ជនជាប់ចោទជនជាតិចិន ចំនួន ៣ នាក់ និង ខែ្មរម្នាក់ ជាប់ពាក់ព័ន្ធនឹងការផលិត កែច្នៃ និង ជួញដូរគ្រឿងញៀន ចំនួនជិត៥៥ គីឡូក្រាមប្រព្រឹត្ត ភូមិបឹងសាឡាង...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានខេត្តបាត់ដំបង មានប្រសាសន៍ថា ក្រុមការងាររាជរដ្ឋាភិបាល តែងតែផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា មិនមែនចុះមកមូលដ្ឋានដើម្បីជិះសេះមើលផ្កានោះទេ ធ្វើយ៉ាងណាត្រូវដឹងសុខទុក្ខប្រជាពលរដ្ឋ។ នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាវិទ្យាល័យ ស ខេង កន្ទឺ២ និងសមិទ្ធផលនានា ស្ថិតនៅភូមិចំការអូរ ឃុំកន្ទឺ២ ស្រុកបាណន់...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី នៃកម្ពុជា បានដាក់ចេញបទបញ្ជា ឱ្យអភិបាលខេត្ត មន្រ្តីជំនាញ និងកងកម្លាំងប្រដាប់ អាវុធត្រូវចុះស្រាវជ្រាវក្រុមឈ្មួញទុច្ចរិត ដែលបំផ្លាញត្រី នៅក្នុងបឹងទន្លេសាប ដោយប្រើប្រាស់ ឧទ្ធម្ភាគចក្រ ដើម្បីចាប់ជនល្មើស ព្រោះជនល្មើសប្រើប្រាស់ កាណូតល្បឿនលឿន ជាងរបស់មន្ត្រីជលផល ។ ក្នុងពិធីបិទសន្និបាត បូកសរុបការងារឆ្នាំ២០២១...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា វិស័យកសិកម្មឆ្នាំ២០២១ មានការរីកចម្រើនគួរឲ្យកត់សម្គាល់ ហើយបរិមាណផលស្រូវសរុបសម្រេច បានជាង ១២,២លានតោន កើនឡើងប្រមាណ ១១,៦% ធៀបនឹងឆ្នាំ២០២០។ ក្នុងពិធីបិទសន្និបាត បូកសរុបការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នារសៀលថ្ងៃទី២៣...
បរទេស៖ អ្នកបាញ់កាំភ្លើងត្រង់បំផុត របស់កងកម្លាំងប្រដាប់អាវុធកាណាដា (CAF) ឈ្មោះ Wali ដែលពេលនេះកំពុងប្រយុទ្ធជាមួយកងកម្លាំងរុស្ស៊ី ក្នុងប្រទេសអ៊ុយក្រែន និយាយថា គាត់គឺជាមនុស្សចុងក្រោយ ដែលដឹងពីការស្លាប់របស់ខ្លួនឯង។ យោងតាមសារព័ត៌មាន CBC ចេញផ្សាយកាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ បានឱ្យដឹងថា អតីតសមាជិក CAF គឺលោក Wali បានប្រាប់...