ព័ត៌មានជាតិ

ជម្រះ ជនជាប់ចោទប្រុស-ស្រី ជនជាតិរុស្ស៊ី ២នាក់ និង ស្រី្តជនជាតិអ៊ុយក្រែនម្នាក់ ជាប់ពាក់ព័ន្ធនឹងការ ផលិត និង ដឹកជព្ចូាន ជួញដូរគ្រឿងញៀន ២០ គីឡូក្រាម

ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២២ បានជំនុំជំម្រះ ជនជាប់ចោទ ប្រុស-ស្រី ជនជាតិបរទេស ជា ជនជាតិរុស្ស៊ី និង សអ៊ុយក្រែន ចំនួន៣នាក់ ជាប់ពាក់ព័ន្ធនឹងការ ផលិត ដឹកជញ្ជូន និងជួញដូរគ្រឿងញៀនជាង ២០គីឡូក្រាម ប្រព្រឹត្តកាលពីអំឡុង ២០២០ ប្រព្រឹត្ត នៅទីតាំងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

លោក សេង រិទ្ធី ជាប្រធានចៅក្រមជំនុំជំម្រះ បានឲ្យដឹងថា ជនជាប់ចោទទាំង ៣ នាក់មាន ឈ្មោះ ៖ ទី១-ឈ្មោះ BONDARBNKO KARYNA ភេទស្រី អាយុ២១ឆ្នាំ ជនជាតិ អ៊ុយក្រែន។ ទី២-ឈ្មោះ DMITRIY KARAS ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិ រុស្ស៊ី ។ទី៣- ឈ្មោះ EVGENY KARAS ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិរុស្ស៊ី ។

ពួកគេ ត្រូវបានចោទប្រកាន់ពីបទ” ផលិត ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ” តាមមាត្រា ៤០ នៃច្បាប់ ស្តីពីការត្រួតពិនិត្យគ្រឿងញៀន។

ជនជាប់ចោទ៣នាក់ខាងលើ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី ២១ ខែ កញ្ញា ឆ្នាំ ២០២០ នៅទីតាំងសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ក្រោយឃាត់ខ្លួន,សមត្ថកិច្ចនគរបាល ប្រឆាំងបទល្មើសគ្រឿងញៀនដកហូតបានគ្រឿងញៀនប្រភេទមេតំហ្វតាមីន ទម្ងន់សរុប ២០ គីឡូក្រាម ។

សាលាដំបូងរាជធានីភ្នំពេញ នឹងប្រកាសសាលក្រម សំណុំរឿងក្តីនេះ នៅព្រឹកថ្ងៃទី ១៩ ខែ មេសា ឆ្នាំ ២០២២ ៕ ដោយ: លីហ្សា

To Top