គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Ukrinform បានរាយការណ៍កាលពីថ្ងៃចន្ទ ដោយដកស្រង់សម្តីអភិបាលក្រុង Kherson លោក Ihor Kolykhaiev ឲ្យដឹងថា កងកម្លាំងរុស្ស៊ី បានរឹបអូសអគារក្រុមប្រឹក្សាក្រុង Kherson នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន។ លោក Kolykhaiev បានលើកឡើងថា “យប់នេះក្រុមប្រដាប់អាវុធបានចូល ទៅក្នុងអគារនៃក្រុមប្រឹក្សាក្រុង Kherson យកសោរហើយជំនួសឆ្មាំរបស់យើង ដោយរបស់ពួកគេផ្ទាល់”...
យូអិន៖ អ្នកនាំពាក្យអង្គការ សហប្រជាជាតិបានឲ្យដឹងថា អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres បន្តជំរុញឱ្យមានការបញ្ឈប់អរិភាព ក្នុងប្រទេសអ៊ុយក្រែន ទោះបីជាបេសកជនរបស់រុស្ស៊ី ប្រចាំនៅអង្គការសហប្រជាជាតិ បានឲ្យដឹងថា បទឈប់បាញ់មិនមែនជាជម្រើសដ៏ល្អ នៅពេលនេះក៏ដោយ។ អ្នកនាំពាក្យយូអិន លោក Farhan Haq បានលើកឡើងថា “យើងបន្តអំពាវនាវឱ្យមានបទឈប់បាញ់ ឬការផ្អាកមួយចំនួន។ អគ្គលេខាធិការបានធ្វើដូច្នេះ...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានលើកឡើងថា វត្តមានរបស់សហរដ្ឋអាមេរិក និងអង្គការណាតូ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បាននាំឱ្យមានការបំផ្លិចបំផ្លាញ និងការសម្លាប់រង្គាល នៅក្នុងប្រទេសអាស៊ី នេះបើយោងតាមគេហទំព័រ របស់ប្រធានាធិបតី។ ធ្វើការកត់សម្គាល់នៅក្នុងជំនួប ជាមួយឯកអគ្គរដ្ឋទូតឡាតវីប្រចាំនៅអ៊ីរ៉ង់ លោក Raisi បានលើកឡើងថា អ៊ីរ៉ង់ប្រឆាំងនឹងទង្វើណាមួយ ដែលនឹងនាំពិភពលោក ឆ្ពោះទៅរកឯកតោភាគីនិយម និងសង្រ្គាម...
Breaking: រុស្ស៊ី ព្រមានអំពី សង្គ្រាមលោកលើកទី៣ នៅមុនកិច្ចប្រជុំកំពូល លោកខាងលិច ស្តីពីអាវុធ ដល់អ៊ុយក្រែន។ (AFP) ប្រែសម្រួលដោយ៖ សយ សុភា
យូអន៖ អ្នកនាំពាក្យអង្គការសហប្រជាជាតិ បានឲ្យដឹងថា អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres និងប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានអះអាងជាថ្មីនូវ ការប្តេជ្ញាចិត្តអ្នកទាំងពីរ ក្នុងការបញ្ចប់ជម្លោះក្នុងប្រទេសអ៊ុយក្រែន និងដើម្បីបង្កើតលក្ខខណ្ឌដើម្បីបញ្ចប់ ការឈឺចាប់របស់ជនស៊ីវិល។ លោក Guterres បានជួបលោក Erdogan នៅរដ្ឋធានីអង់ការ៉ា ប្រទេសតួកគីកាលពីថ្ងៃចន្ទ។ លោក...
បរទេស៖រដ្ឋមន្ត្រីក្រសួងការបរទេសរុស្សីលោក Sergey Lavrov នៅក្នុងបទសំភាសកាលពីថ្ងៃចន្ទម្សិលមិញនេះបានបញ្ជាក់ថាជំហរបស់រុស្សីចំពោះសង្គ្រាមនុយក្លេអ៊ែរគឺមិនមែនជារឿង អាចទៅរួចនោះទេហើយរដ្ឋាភិបាលក្រុងមូស្គូ ក៏បានបញ្ចុះបញ្ចូលបញ្ជាក់ប្រាប់ អាមេរិកនិងមហាអំណាចនុយក្លេអ៊ែរផ្សេងទៀត លើលោករួចហើយដែរកាលពីខែមករាមកម្ល៉េះ។ ប្រទេសរុស្សីបានព្យាយាមក្នុងការបញ្ចុះបញ្ចូល ប្រធានាធិបតីអាមេរិក លោក Donald Trump ដើម្បីធ្វើការប្តេជ្ញាចិត្តឡើងវិញទៅលើសេចក្តីថ្លែងការណ៍កាលពីឆ្នាំ១៩៨៧ ដោយមេដឹកនាំអាមេរិក និងសហភាពសូវៀតដែលបានអះអាងថាសង្គ្រាមនុយក្លេអ៊ែរគឺមិនមានអ្នកណាម្នាក់ជាអ្នកឈ្នះនោះទេ ហើយវាជាសង្គ្រាមដែលមិនគួរត្រូវបានកើតឡើងជារៀងរហូត។ ខណៈដែលរដ្ឋាភិបាលរបស់អតីតប្រធានាធិបតី Trump មិនព្រមទទួលយកការអំពាវនាវនេះនោះប៉ុន្តែប្រធានាធិបតីថ្មីលោក Joe Biden...
ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់អ្នកវិនិយោគជប៉ុន នៅប្រទេសកម្ពុជានាពេលនេះ គឺជាការចូលរួមចំណែក ពង្រឹងចំណងមិត្តភាពរវាង កម្ពុជា-ជប៉ុន។ ក្នុងជំនួបពិភាក្សាការងារជាមួយ គណៈប្រតិភូពាណិជ្ជកម្ម និងអ្នកវិនិយោគជប៉ុន ដឹកនាំដោយលោក akahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) នាថ្ងៃទី២៥ មេសា...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសថា សម្រាប់ថ្ងៃទី២៥ មេសា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី តែ២នាក់ប៉ុណ្ណោះ ។ សម្តេច ហៅការឆ្លងថ្មីត្រឹមតែមនុស្ស២នាក់នេះ ជាព្រឹត្តិការណ៍មិនធ្លាប់មាន និងជាលើកដំបូងសម្រាប់រយៈពេលជាង១ឆ្នាំមកនេះ ។ សម្តេចតេជោបន្តថា សម្រាប់រាជធានីភ្នំពេញ គឺមិនមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីទេ សម្រាប់ថ្ងៃ២៥ មេសា...
បរទេស៖យោងតាមការចេញផ្សាយរបស់ rt.com កាលពីថ្ងៃចន្ទម្សិលមិញនេះបានឲ្យដឹងថា ប្រធានសហភាពអឺរ៉ុបលោកស្រី Ursula von der Leyen បានធ្វើការអំពាវនាវឲ្យឥណ្ឌាក្នុងការបញ្ចប់អាជីវកម្មប្រេង និងហ្កាសជាមួយនឹងរុស្សីដោយអះអាងថា ជំនួញទាំងនោះមិនស្ថេរភាពនោះឡើយ។ ការប្រយុទ្ធគ្នានៅអ៊ុយក្រែន ដែលមិនទាន់មានផលប៉ះពាល់ឬប៉ះទង្គិច ទៅលើសមាជិកណាមួយរបស់អឺរ៉ុប នៅឡើយមកទល់ពលនេះប៉ុន្តែវាបានក្រើនរំលឹកថា ការពឹងផ្អែកទៅលើធនធានហ្កាសនិងប្រេងរបស់រុស្សីគឺមិនមានភាព គួរឲ្យទុកចិត្តនោះទេ។ ទោះបីជាបានរិះគន់ចំៗ ទៅលើសកម្មភាពនេះក្តីប៉ុន្តែលោកស្រី ក៏មិនមានភាពទាក់ទើក្នុងការបញ្ចូលឥណ្ឌា នៅក្នុងវិសាលភាពនៃឥទ្ធិពលក្នុងតំបន់អឺរ៉ុបនោះដែរដោយនិយាយថា៖ឥណ្ឌានិងអឺរ៉ុបគឺនៅតែជាដៃគូដែល បានចែករំលែកគ្នានូវតម្លៃជាមូលដ្ឋាន...