ព័ត៌មានជាតិ

ដំណើរទស្សនកិច្ច អ្នកវិនិយោគជប៉ុន នៅកម្ពុជាពេលនេះ គឺចូលរួមចំណែកពង្រឹង ចំណងមិត្តភាពរវាង ប្រទេសទាំង២

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចាត់ទុកថា ដំណើរទស្សនកិច្ចរបស់អ្នកវិនិយោគជប៉ុន នៅប្រទេសកម្ពុជានាពេលនេះ គឺជាការចូលរួមចំណែក ពង្រឹងចំណងមិត្តភាពរវាង កម្ពុជា-ជប៉ុន។

ក្នុងជំនួបពិភាក្សាការងារជាមួយ គណៈប្រតិភូពាណិជ្ជកម្ម និងអ្នកវិនិយោគជប៉ុន ដឹកនាំដោយលោក akahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) នាថ្ងៃទី២៥ មេសា សម្ដេច ស ខេង បានស្វាមគន៍ចំពោះគណៈប្រតិភូពាណិជ្ជកម្ម និងអ្នកវិនិយោគជប៉ុន ដែលមកទស្សនកិច្ចនៅកម្ពុជា។

សម្ដេចបញ្ជាក់ថា «ដំណើរទស្សនកិច្ចនៅកម្ពុជានាពេលនេះ ពិតជាមានសារៈសំខាន់ណាស់ ដើម្បីចូលរួមចំណែកពង្រឹង ចំណងមិត្តភាពរវាងកម្ពុជា-ជប៉ុន ជាពិសេសជំរុញលើកទឹកចិត្ត ឲ្យមានការវិនិយោគកាន់ តែច្រើនឡើងបន្ថែមទៀត នៅក្នុងប្រទេសកម្ពុជា»។

ផ្ទាំងពាណិជ្ជកម្ម

សម្ដេច ក៏បានជូនពរដល់គណៈប្រតិភូពាណិជ្ជកម្ម និងអ្នកវិនិយោគជប៉ុនទាំងអស់ ទទួលបានជោគជ័យ ក្នុងការងាររបស់ខ្លួននាឱកាស បំពេញទស្សនកិច្ចនៅប្រទេសកម្ពុជា។

នាឱកាសនោះ លោក Takahashi Fumiaki បានរំលឹកថា កាលពីឆ្នាំ២០១៩ សមាគមជប៉ុន-កម្ពុជា ក៏បានដឹកនាំគណៈប្រតិភូពាណិជ្ជកម្ម និងអ្នកវិនិយោគជប៉ុន មកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយក៏បានចូលជួបសម្ដែងការ គួរសមជាមួយសម្ដេចផងដែរ ៕

To Top