ភ្នំពេញ ៖ នៅថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២២ ធនាគារវីង (ខេមបូឌា) ម.ក បានចុះអនុស្សរណៈ នៃការយោគយល់ ជាមួយសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) ក្នុងគោលបំណងផ្តល់ការគាំទ្រ បន្ថែម ដល់បុព្វហេតុដ៏ថ្លៃថ្លា របស់សមាគម ក្នុងការផ្តល់សេវាព្យាបាល ដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋនៅទូទាំង ប្រទេសកម្ពុជា...
រសៀលថ្ងៃទី ១១ ខែមេសា លោក Xi Jinping ប្រធានរដ្ឋចិនបានអញ្ចើញទៅដល់ក្រុង Wuzhishan ខេត្ត Hainan ប្រទេសចិន ហើយបានចុះត្រួតពិនិត្យការងារនៅតំបន់ Wuzhishan នៃឧទ្យានជាតិព្រៃត្រូពិចខេត្ត Hainan និងភូមិ Maona ឃុំ Shuiman ដើម្បីស្វែងយល់អំពីស្ថានការណ៍ ការពារបរិស្ថានធម្មជាតិនិងជីវចម្រុះរបស់ខេត្ត Hainan និងការតភ្ជាប់ប្រកបដោយប្រសិទ្ធភាពនូវការពង្រឹងនិងពង្រីកសមិទ្ធិផល នៃការកាត់បន្ថយភាពក្រីក្រនិងការស្តារជនបទឡើងវិញ៕
ចាប់ពីភូមិតូចៗរហូតដល់មជ្ឈឹមបក្ស លោកXi Jinping បានតម្កល់ទុកប្រទេសជាតិនិងប្រជាជនក្នុងចិត្តជាប់ជានិច្ច។ ពេលថ្មីៗនេះទីភ្នាក់ងារព័ត៌មានXINHUA ចិនបានផ្សព្វផ្សាយអត្ថបទវែងក្រោមចំណងជើងថា «មនោសញ្ចេតនាចំពោះប្រជាជនរបស់លោកXi Jinping » ដែលបានរៀបរាប់នូវរឿងរ៉ាវគួរឱ្យចាប់អារម្មណ៍ចំនួន២០ រវាងលោកXi Jinping និងប្រជាជនចិន។ វិទ្យុមិត្តភាពកម្ពុជាចិនសូមដកស្រង់និងប្រែសម្រួលរឿងរ៉ាវតូចតាច ចំនួន២ដូចខាងក្រោមនេះ៖ 【នេះជាកាយវិការបស់កសិករជើងចាស់】 ថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ក្រុង Dongying ខេត្ត Shandong ច្រកហូរចូលសមុទ្រនៃទន្លេលឿង។ លោកXi Jinping ដែលកំពុងត្រួតពិនិត្យនៅនេះបានដើរក្នុងដីស្រែគំរូមួយ ឱនខ្លួនបេះសំបកសណ្តែកមួយ ចិបហើយមួលវា ពិនិត្យមើលគុណភាពយ៉ាងម៉ត់ចត់ ដាក់សណ្តែក មួយគ្រាប់ក្នុងមាត់ ទំពារហើយមានប្រសាសន៍ថា ៖ “សណ្តែកលូតលាស់ល្អ។” នេះបានធ្វើឱ្យអ្នកបច្ចេកវិទ្យាកសិកម្មឈរនៅក្បែរភ្ញាក់ផ្អើល ហើយមានអារម្មណ៍ថាគួរឱ្យជិតស្និត៖ “នេះជាកាយវិការបស់កសិករជើងចាស់។” ខ្លឹមសារនៃពលកម្ម បានក្លាយជាជំនាញសម្រាប់ធ្វើអភិបាលកិច្ច ដើម្បីបម្រើប្រជាជន៖ កាលពីឆ្នាំ២០១២ មុនចូលឆ្នាំចិនលោកបានទៅដល់ផ្ទះអ្នកភូមិFupingអង្គុយពែនភ្នែងជាមួយអ្នកភូមិ ជូនពរឆ្នាំថ្មីនិងសួរសុខទុក្ខ, កាលពីឆ្នាំ២០១៨ ពេលចុះទៅពិនិត្យការងារនៅស្រុក Wenchuan ដែលធ្លាប់រងគ្រោះរញ្ជួយដីដ៏ខ្លាំង លោកកិនសណ្តែកធ្វើតៅហ៊ូជាមួយអ្នកភូមិ, និទាឃរដូវឆ្នាំ២០១៩ នៅរដ្ឋធានីប៉េកាំង លោកបានលើកប៉ែលជីកដីដាំដើមឈើដូចឆ្នាំមុនៗ … ទម្លាប់កាយវិកាបានបង្ហាញពីមនោសញ្ចេតនាដែលឈរនៅជាមួយប្រជាជនរបស់លោក ទោះរយៈពេលបានកន្លងផុតទៅយូរប៉ុណ្ណាក្តីក៏មិនដែលប្រែប្រួលនោះទេ។ 【លោកបាននាំអ្នកភូមិដើរផ្សារណាត់ធ្វើការស្ទង់មតិ】...
ប្រទេសកម្ពុជា ក៏ដូចជាពិភពលោកទាំងមូលផងដែរ បានរងនូវការវាយលុកយ៉ាងខ្លាំងពីជំងឺកូវីដ-១៩ ដែលបង្កឱ្យខាតបង់សេដ្ឋកិច្ច និងបណ្តាលឱ្យប្រជាជនជាច្រើននាក់បានស្លាប់។ ការណ៍នេះបានជំរុញឱ្យរាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធខិតខំរកគ្រប់មធ្យោបាយសហការគ្នាប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវនេះ ដើម្បី សង្គ្រោះអាយុជីវិតប្រជាជន និងសេដ្ឋកិច្ចឱ្យមានភាពប្រកតីឡើងវិញ។ ការគ្រប់គ្រងបាននូវជំងឺកូវីដ១៩នៅកម្ពុជានេះ ពិតជាមិនអាចកាត់ផ្តាច់ពីជំនួយបរិក្ខាវេជ្ជសាស្ត្រ បច្ចេកទេស និងជំនួយវ៉ាក់សាំងរបស់ចិនបានទេ ខណៈដែលកន្លងមកនេះ សម្តេចតេជោ ហ៊ុនសែនបានប្រកាសថា ចិនជាប្រទេសដែលផ្តល់វ៉ាក់កូវីដ-១៩មិនចេះរីងស្ងួត ហើយថែមទាំងបានយកប្រទេសចិនជាបង្អែកយុទ្ធសម្រាប់ផ្គត់ផ្គង់វ៉ាក់សាំងកូវីដ-១៩ថែមទៀតផង ហើយប្រភពផ្សេងៗទៀត ជាប្រភពគាំទ្រ។ ចំណែក...
ថ្ងៃទី១១ ខែមេសា លោក Zhao Lijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានធ្វើជាអធិបតីក្នុងសន្និសីទសារព័ត៌មានជាប្រចាំ ។ មានអ្នកសារព័ត៌មានលើកឡើងនូវសំណួរអំពីការផ្លាស់ប្តូរស្ថានភាពនយោបាយនៃប៉ាគីស្ថាន ។ ទាក់ទិននឹងសំណួរនេះ លោក Zhao Lijian បានថ្លែងថា ប្រទេសចិនបានចាប់អារម្មណ៍ដល់ថា ស្ថានការណ៍នៃប្រទេសប៉ាគីស្ថានមានការផ្លាស់ប្តូរ ក្នុងនាមជាប្រទេសជិតខាងនិងមិត្តដែកថែបរបស់ប៉ាគីស្ថាន ប្រទេសចិនសង្ឃឹមយ៉ាងស្មោះថា គ្រប់បក្ខទាំងអស់របស់ប៉ាគីស្ថានអាចរក្សាបាននូវសាមគី្គភាព រួមគ្នាគាំពារស្ថានការណ៍ស្ថិរភាពនិងវឌ្ឍនភាពជាទូទៅរបស់ប្រទេសជាតិ ។ លោក...
បរទេស៖ យោធារបស់កោះតៃវ៉ាន់បានបោះពុម្ពសៀវភៅណែនាំមួយ កាលពីថ្ងៃអង្គារ ផ្តល់ដំបូន្មានដល់ជនស៊ីវិលអំពីរបៀបរៀបចំខ្លួនសម្រាប់ការលុកលុយរបស់ចិនដែលមានសក្តានុពល (ដែលអាចកើតឡើង) រួមទាំងកន្លែងដែលត្រូវស្វែងរកជម្រកពីគ្រាប់បែក និងរបៀបស្តុកទុកការផ្គត់ផ្គង់គ្រាអាសន្ន។ យោងតាមសារព័ត៌មាន France24 ចេញផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា បក្សកុម្មុយនិស្តចិនមិនដែលគ្រប់គ្រងកោះតៃវ៉ាន់ដែលគ្រប់គ្រងដោយខ្លួនឯងនោះទេ ប៉ុន្តែខ្លួននៅតែចាត់ទុកកោះនេះជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយបានប្តេជ្ញាថា នឹងរឹបអូសយកកោះនេះនៅថ្ងៃណាមួយដោយកម្លាំងប្រសិនបើចាំបាច់។ ការគម្រាមកំហែងទាំងនោះបានប្រែក្លាយកាន់តែអាក្រក់ឡើងក្រោមការដឹកនាំរបស់លោកប្រធានាធិបតី Xi Jinping ដែលជាមេដឹកនាំផ្តាច់ការបំផុតរបស់ប្រទេសចិនក្នុងមួយជំនាន់។ ចំណែកឯការលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែននាពេលថ្មីៗនេះ...
ខេត្តតាកែវ កម្ពុជា ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ – ក្នុងចំណោមក្រុមឆ្នើមចំនួន ១១ ដែលមកពីសាកលវិទ្យាល័យចំនួន ៦ទូទាំងប្រទេសកម្ពុជា ក្រុម «វេលា» ដែលមានសមាជិក៤ នាក់មកពីសាកលវិទ្យាល័យពុទ្ធិសាស្រ្ត ត្រូវបានជ្រើសរើសជាក្រុមជ័យលាភីដំបូងគេបង្អស់ក្នុងកម្មវិធប្រកួតប្រជែងថ្នាក់ជាតិ SmartStart Unipreneur Learning Platform (ULP) Hackathon ។...
ភ្នំពេញ ៖ គម្រោងជួសជុលសាលរបាំនៃប្រាសាទតាព្រហ្ម កំពុងស្ថិតក្នុងដំណាក់កាលបិទបញ្ចប់ជាស្ថាពរ ហើយគ្រោងបើកឲ្យភ្ញៀវទេសចរចូលទស្សនាបាន ក្នុងរយៈពេលឆាប់ៗខាងមុខ ។ នេះបើតាមការផ្សាយរបស់អាជ្ញាធរជាតិអប្សរា។ អ្នកអនុវត្តគម្រោងសហប្រតិបត្តិការឥណ្ឌា-កម្ពុជា ដើម្បីអភិរក្ស និងជួសជុលប្រាសាទតាព្រហ្ម លោកបណ្ឌិត Dr Sing Sood មានប្រសាសន៍ថា គម្រោងជួសជុលសាលរបាំ នៃប្រាសាទតាព្រហ្ម កំពុងស្ថិតក្នុងដំណាក់កាលជិតរួចរាល់ជាស្ថាពរ ដែលបច្ចុប្បន្នក្រុមការងារកំពុងបង្ហើយការងារតូចៗដែលនៅសេសសល់។ លោកថា ប្រហែល២ខែទៀត...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ នៅរសៀលថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២ បានយាងនិវត្តន៍មកដល់មាតុប្រទេសវិញហើយ ក្រោយព្រះអង្គទាំងទ្វេ ស្តេចយាងទៅពិនិត្យព្រះរាជសុខភាព នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន កាលព្រឹកថ្ងៃទី៤ ខែមីនា...
យូអិន ៖ អ្នកនាំពាក្យឲ្យដឹងថា អគ្គលេខាធិការអង្គការ សហប្រជាជាតិ លោក Antonio Guterres បានសម្តែងការព្រួយបារម្ភ យ៉ាងខ្លាំង ចំពោះការកើនឡើងនាពេលថ្មីៗនេះ នៅក្នុងភាពតានតឹងប៉ាឡេស្ទីន និងអ៊ីស្រាអែល ។ លោក Stephane Dujarric អ្នកនាំពាក្យបានឲ្យដឹងថា “លោកអគ្គលេខាធិការ កំពុងតាមដាន ដោយការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើង...