កម្រងរូបភាព៖ ការប្រកួតកីឡាហែលទឹក នៅស៊ីហ្គេម ប្រទេសវៀតណាម។ រូបថត៖ តាំង សុវណ្ណាពេជ្រ (បេសកជនថតរូប ដើមអម្ពិល នៅហាណូយ)
កម្រងរូបភាព កីឡាចាក់សាប នៅស៊ីហ្គេម ប្រទេសវៀតណាម។ រូបថត៖ តាំង សុវណ្ណាពេជ្រ (បេសកជនថតរូប ដើមអម្ពិល នៅហាណួយ)
ភ្នំពេញ៖ លោក ឡី សុភាព ប្រធានសមាគមសហព័ន្ធវិនិយោគិនកម្ពុជា និងជាប្រធានសមាគមសហព័ន្ធធុរកិច្ចទីផ្សារបណ្ដាញកម្ពុជា បានជំរុញ លើកទឹកចិត្ត ដល់សមាជិក-សមាជិកា សមាគមរបស់ខ្លួនថា បន្ទាប់ពីរាជរដ្ឋាភិបាលបើកប្រទេសឡើងវិញ ទោះបីសមាជិក-សមាជិកសមាគម មានលទ្ធភាពតិចក្ដីច្រើនក្ដី ឱ្យតែមានការសាមគ្គីគ្នា សហការគ្នាជិតស្និទ្ធ នោះលទ្ធភាព នៃការធ្វើអាជីវកម្មជោគជ័យនៅតែមាន។ ការថ្លែងលើកទឹកចិត្តនេះធ្វើឡើង ក្នុងពិធីប្រគល់ពានរង្វាន់បុគ្គល ដែលមានស្នាដៃឆ្នើម នៃសមាគមសហព័ន្ធធុរកិច្ចទីផ្សារបណ្ដាញកម្ពុជា កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ នៅភោជនីយដ្ឋាន Grand Terrace ខណ្ឌទួលគោក។ លោក ឡី សុភាព បានលើកឡើង អំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលមកដល់ អ្នកធ្វើអាជីវកម្មទីផ្សារបណ្ដាញ តាមរយៈការអនុម័តច្បាប់ ស្ដីពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រនិក និងច្បាប់ស្ដីពីកិច្ចការពារ អ្នកប្រើប្រាស់ សម្រាប់គាំទ្រដល់ធុរកិច្ច ទីផ្សារបណ្ដាញនៅកម្ពុជា លើកស្ទួយនិងការពារអ្នកប្រកបអាជីវកម្មស្របច្បាប់ ទប់ស្កាត់អ្នកធ្វើអាជីវកម្មល្មើសច្បាប់ជាដើម។ លោកប្រធាន បានថ្លែងថា «បន្ទាប់ពីរាជរដ្ឋាភិបាលបើកប្រទេសឡើងវិញ ទោះបីសមាជិក-សមាជិកសមាគមមានលទ្ធភាពតិចក្ដីច្រើនក្ដី ឱ្យតែមានការសាមគ្គីគ្នា សហការគ្នាជិតស្និទ្ធ នោះលទ្ធភាព នៃការធ្វើអាជីវកម្មជោគជ័យ នៅតែមានឱកាសរីកចម្រើនតទៅមុខទៀត»។ ជាមួយគ្នានោះ លោក ឡី សុភាព បានដាក់ទិសដៅនិងអំពាវនាវដល់ក្រុមហ៊ុន ដែលធ្វើអាជីវកម្មផ្នែកទីផ្សារបណ្ដាញ ត្រូវតែគោរពច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត នៃព្រះរាជាណាចក្រកម្ពុជា។ ប្រសិនបើគ្មានការគោរពច្បាប់ ឬមានផលិតផលចរាចរណ៍ដោយមិនស្របច្បាប់ សមាគមសហព័ន្ធធុរកិច្ចទីផ្សារបណ្ដាញកម្ពុជា នឹងសហការជាមួយដែនដី កម្លាំងមានសមត្ថកិច្ច ចុះបង្ក្រាបក្រុមហ៊ុនណា ដែលល្មើសនឹងច្បាប់ទាំងនោះ ដោយលោកអះអាងថាប្រសិនបើមានក្រុមហ៊ុនល្មើសច្បាស់ទាំងនោះ អាចនឹងប៉ះពាល់ដល់ក្រុមហ៊ុន ដែលប្រកបអាជីវកម្ម ស្របច្បាប់ត្រឹមត្រូវ ដូចជា ការប្រកួតប្រជែង តម្លៃខុសគ្នា និងអាចប៉ះពាល់ដល់សុខមាលភាពប្រជាជនផងដែរ។ លោកបានបន្តណែនាំ ដល់អ្នកប្រកបអាជីវកម្មទីផ្សារបណ្ដាញត្រូវតែយល់ដឹងស៉ីជម្រៅ អំពីអាជីវកម្មដែលមានការទទួលស្គាល់ច្បាស់លាស់ ដើម្បីប្រកបការងារ-មុខរបរបានស្របច្បាប់ និងដើម្បីទាក់ទាញ ឱ្យប្រជាជនចូលរួមប្រកបមុខរបរជាមួយខ្លួនប្រកបដោយទំនុកចិត្ត និងស្មើមុខស្មើមាត់ នៅគ្រប់មូលដ្ឋានទាំងអស់។ លោកប្រធាន ឡី សុភាព ក៏មិនភ្លេចអំពាវនាវ ដល់ក្រុមហ៊ុននីមួយៗត្រូវដាក់គោលនយោបាយ លក់ចេញ-ទិញចូលឱ្យបានច្បាស់លាស់ ដើម្បីតាមដានពីវឌ្ឍនភាពការងារ មុខរបរ អាជីវកម្មរបស់ខ្លួន។ មិនតែប៉ុណ្ណោះ ត្រូវមានគោលនយោបាយ អភិវឌ្ឍធនធានមនុស្ស ទាំងកិច្ចការអាជីវកម្ម និងជំនាញបច្ចេកទេសនីមួយៗ ពិសេសត្រូវឧស្សាហ៍ចូលរួមជួបជុំគ្នា ដើម្បីផ្លាស់ប្ដូរបទពិសោធន៍ពីគ្នាទៅវិញទៅមក និងសហការគ្នាធ្វើចលនា ឱ្យប្រជាជនមានការគាំទ្រកាន់តែច្រើន និងកាន់តែរឹងមាំ។ លើសពីនេះ លោកបានដាស់តឿន ឱ្យសមាជិក-សមាជិក និងក្រុមហ៊ុនត្រូវមានវិន័យ សាមគ្គី ឯកភាពផ្ទៃក្នុង។ លោកលើកឧទាហរណ៍មួយថា ប្រសិនបើមានបញ្ហា ឬកំហុសខុសឆ្គងណាមួយ សូមកុំមានការប្រកែកគ្នា រកខុសរកត្រូវ, អ្នកទាំងអស់គ្នា ត្រូវមើលទៅលើស្ថាប័ន ឬក្រុមហ៊ុនទាំងមូល កុំមើលតែបុគ្គលតែម្នាក់ៗដែលធ្វើខុសនោះទេ ព្រោះស្ថាប័នមួយរីកចម្រើន តែងកើតចេញពីការខិតខំ ការសាមគ្គី ឯកភាពផ្ទៃក្នុងនេះឯង។ ប្រធានសមាគមសហព័ន្ធ ធុរកិច្ចទីផ្សារបណ្ដាញកម្ពុជា រូបនេះ ក៏បានផ្ដល់ជាគន្លឹះមួយចំនួន ដល់សមាជិក-សមាជិកា ក្រុមហ៊ុន ដែលធ្វើអាជីវកម្មផ្នែកទីផ្សារបណ្ដាញ អំពីការរៀបចំផែនការអាជីវកម្ម ឱ្យបានច្បាស់លាស់ ព្រមទាំងមធ្យោបាយល្អៗ ក្នុងការពង្រីក-ពង្រឹងអាជីវកម្ម របស់ខ្លួនផងដែរ៕
បរទេស៖ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានរិះគន់មន្ត្រីផ្នែកសុខភាពសាធារណៈកំពូលចំពោះ “អាកប្បកិរិយាមិនទទួលខុសត្រូវ” របស់ពួកគេ ចំពេលមានការរីករាលដាលនៃមេរោគ Covid-19 ដែលកំពុងកើនឡើង ដោយបញ្ជាឱ្យយោធារបស់ប្រទេសនេះជួយធ្វើឱ្យស្ថានការណ៍មានស្ថិរភាព។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងនៅក្នុងកិច្ចប្រជុំការិយាល័យនយោបាយបន្ទាន់មួយកាលពីថ្ងៃអាទិត្យ លោក គីម ជុងអ៊ុន បានចេញបទបញ្ជាមួយ...
ខែកញ្ញាឆ្នាំ១៩៩០ លោក Huang Daoliang និស្សិតជនពិការ ដែលមកពីស្រុក Fuqing ខេត្តFujian ធ្លាប់បានប្រឡង ចូលសកលវិទ្យាល័យ ចំនួន៣ដងមកហើយ បានត្រូវលោកXi Jinpingលេខាបក្សកម្មុយនីស្ត ទីក្រុង Fuzhou និងជាសាកលវិទ្យាធិការ សកលវិទ្យា ល័យវិជ្ជាជីវៈ Minjiang ទទួលជានិស្សិត ជាពិសេស ដែលក្លាយទៅជានិស្សិត...
ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាអនុប្រធានសមាគម អតីតយុទ្ធជនកម្ពុជា បានថ្លែងថា ទោះបីសម្រេចបានសមិទ្ធផល យ៉ាងធំធេងលើវិស័យ សុខុមាលភាពនិវត្តន៍ជនស៊ីវិល និងនិវត្តន៍ជនអតីតយុទ្ធជន យ៉ាងណាក៏ដោយ ពួកគាត់នៅមានឧបសគ្គជាច្រើន ត្រូវរួមគ្នាដោះស្រាយបន្ដទៀត ។ ក្នុងពិធីសំណេះសំណាលជាមួយនិវត្តន៍ជនស៊ីវិល និងនិវត្តន៍ជនអតីតយុទ្ធជន ប្រារព្ធធ្វើឡើងនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង...
ក្នុងនាម ជាប្រទេស មហាអំណាចតែមួយគត់ នៅលើពិភពលោក ប្រទេសអាមេរិក មានមុខមាត់ច្រើន បែបយ៉ាងខុសៗគ្នា ៖ បើលោភលន់ អាមេរិក មិនអើពើ នឹងជីវិតរបស់ប្រជាជនសាមញ្ញ រហូតដល់បំភ្លេចកាតព្វកិច្ចអន្តរជាតិ និងទំនួលខុសត្រូវ របស់ប្រទេសមហាអំណាច ។ បើចិត្តទូលាយ អាមេរិកអាចបោះលុយជាច្រើន ដើម្បីបំផុសសង្គ្រាម ។ ថ្ងៃទី១០ខែឧសភតាមម៉ោងក្នុងតំបន់ សភាតំណាងរាស្រ្តអាមេរិក...
ភ្នំពេញ៖ ការងារប្រចាំថ្ងៃវាលំបាក និងមានសម្ពាធទៅហើយ! ហេតុអ្វីត្រូវទ្រាំធ្វើការបែបនេះទៀត? No work hard! ត្រូវតែធ្វើការបែបឆ្លាតវៃវិញ (Must be work smart)! ជាមួយនឹងកំពូលស្មាតហ្វូន Galaxy S22 Series នឹងផ្តល់នូវដំណោះស្រាយ យ៉ាងល្អបំផុតសម្រាប់ការងារ និងជីវិតរស់នៅប្រចាំថ្ងៃរបស់អ្នក! ការងារកាន់តែមានប្រសិទ្ធភាពជាងមុន… អារម្មណ៍កាន់តែល្អជាងមុន… ការកម្សាន្តសប្បាយគ្មានដែនកំណត់...
ភ្នំពេញ៖ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារសម្រេចបាន និងបញ្ហាប្រឈមផ្សេងៗ ដែលមានសេសសល់ខ្លះៗប្រចាំខែមេសាកន្លងមក នាព្រឹកមិញនេះ លោក អ៊ុក សមវិទ្យា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកប.ស.ស. បានថ្លែងថា ៖ ក្នុងនាមជាអ្នកផ្ដល់សេវាសាធារណៈ ទាំងថ្នាក់ដឹកនាំ មន្រ្តី និងបុគ្គលិកទាំងអស់នៃ ប.ស.ស. ត្រូវតែខិតខំរិះរកគ្រប់មធ្យោបាយ ក្នុងការសហការដោះស្រាយនូវរាល់បញ្ហាប្រឈមទាំងឡាយដែលបានកើតឡើង ដើម្បីជំរុញការផ្តល់អត្ថប្រយោជន៍របបសន្ដិសុខសង្គមជូនដល់សមាជិករបស់ខ្លួនឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់។ លោកអគ្គនាយក ប.ស.ស. បានថ្លែងទៀតថា៖ បច្ចុប្បន្នជាមួយគ្នានិងស្ថានភាពកូវីដនៅកម្ពុជាកំពុងមានលក្ខណៈកាន់តែល្អប្រសើរហើយនោះ តែយ៉ាងណាយើងក៏មិនភ្លេចការរក្សាសុខភាពដោយខ្លួនឯង តាមវិធានសុខាភិបាលផងដែរ ។ ក្នុងន័យនេះថ្នាក់ដឹកនាំប.ស.ស. ក៏ដូចជាប្រធានអង្គភាពចំណុះ ប.ស.ស. ទាំងអស់ ដាច់ខាតត្រូវបន្ដយកចិត្តទុកដាក់ពិនិត្យ តាមដាននូវរាល់កិច្ចការរបស់ខ្លួន ប្រកបដោយភាពទទួលខុសត្រូវ ដើម្បីការពារអត្ថប្រយោជន៍ និងសិទ្ធិទទួលបានការប្រើប្រាស់សេវានៅតាមមូលដ្ឋានសុខាភិបាលប្រកបដោយភាពច្បាស់លាស់ របស់បងប្អូនកម្មករនិយោជិតជាសមាជិក ប.ស.ស. ជាពិសេសកម្មករនិយោជិតជាស្ដ្រីមានផ្ទៃពោះ។ ជាមួយគ្នានេះដែរ លោកអគ្គនាយក ប.ស.ស. ក៏បានថ្លែងការកោតសរសើរ និងលើកទឹកចិត្ត ចំពោះថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តី និងបុគ្គលិក ប.ស.ស. ទាំងអស់ ចំពោះកិច្ចសហការផ្ទៃក្នុងអង្គភាពបានយ៉ាងល្អប្រសើរផងដែរ ដែលកន្លងមកបានអនុវត្ត និងបំពេញការងាររបស់ខ្លួនប្រកបដោយទំនួលខុសត្រូវ ទន់ភ្លន់ និងម៉ឺងម៉ាត់ ក្នុងការអនុវត្តការងារផ្ដល់សេវា និងអត្ថប្រយោជន៍ជូនដល់សមាជិក ប.ស.ស. ទទួលបានលទ្ធផលដ៏ប្រសើរ និងមានប្រសិទ្ធភាពខ្ពស់គួរឱ្យកត់សម្គាល់។ សូមបញ្ជាក់ថា៖ កិច្ចប្រជុំខាងលើប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ នៅសាលប្រជុំធំស្នាក់ការកណ្តាល ប.ស.ស. រាជធានីភ្នំពេញ ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំ ព្រមទាំងលោក លោកស្រី ដែលជាប្រធាន អនុប្រធានសាខា ប.ស.ស. ខេត្ត-ខណ្ឌ លោក លោកស្រី ដែលជាប្រធានការិយាល័យ សរុបប្រមាណជាង ១០០នាក់ តាមរយៈប្រព័ន្ធ Hybrid ៕
កាលពីថ្ងៃទី ១៤ ខែឧសភា លោក Xi Jinping ប្រធានរដ្ឋចិនបានផ្ញើសារលិខិតជូន ចំពោះលោក Mohammedប្រធានាធិបតីថ្មី នៃប្រទេសអេមីរ៉ាតអារ៉ាប់រួម ដើម្បីអបអរសាទរលោក បានចូលកាន់មុខតំណែង ជាប្រធានាធិបតី អេមីរ៉ាតអារ៉ាប់រួម ។ ក្នុងសារលិខិត លោក Xi Jinping បានលើកឡើងថា ចាប់តាំងពីបានបង្កើតទំនាក់ទំនងការទូត រវាងប្រទេសទាំងពីរចិន...