ចាប់យកឱកាសតាមរយៈពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈក្នុងពិភពលោកក្រោយបរិបទនៃការងើបឡើងវិញពីជំងឺរាតត្បាត៖ ទីតាំងម្ហូបអាហារចំនួន១១ កន្លែង ស្តង់ពិព័រណ៍ចំនួន១ ២០០ ស្តង់ សាលពិព័រណ៍ចំនួន ៩ សាល អ្នកទិញទំនិញចំនួន២ ៥០០ នាក់ ព្រមទាំងពាណិជ្ជករនិងភ្ញៀវទស្សនាចំនួនប្រមាណ ៧៥ ០០០ នាក់ ត្រៀមខ្លួនទទួលយកបទពិសោធពិព័រណ៍ម្ហូបអាហារ និងភេសជ្ជៈដ៏ធំបំផុតនៅតំបន់អាស៊ី ដែលរៀបចំឡើងដើម្បីបង្ហាញផ្នត់គំនិតច្នៃប្រឌិតរបស់សហគ្រិននៃថ្ងៃស្អែក! មជ្ឈមណ្ឌល សន្និបាត...
ភ្នំពេញ៖ ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ លោកស្រី ឱ វណ្ណឌីន បានឲ្យដឹងថា ដើម្បីបង្កើនល្បឿននៃការចាក់វ៉ាក់សាំង ចាប់ពីថ្ងៃទី២៣ ខែឧសភាតទៅ ក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ (ធីតា) ចំនួន៤០០នាក់ នឹងចូលរួម ចាក់វ៉ាក់សាំងកូវីដ១៩ ដូសជំរុញ (ទាំងដូសទី៤ និងដូសទី៤) ជូនសិស្ស និស្សិត នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ និងឯកជន ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ...
ភ្នំពេញ៖ នៅក្នុងកិច្ចប្រជុំពិសេស ថ្នាក់រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន (ASEAN ECONOMIC MINISTERS’ SPECIAL MEETING 2022) នាទីក្រុងបាលី ប្រទេសឥណ្ឌូនេស៊ី មានរបៀបវារៈសំខាន់ចំនួន៥ និងបញ្ហាផ្សេងៗមួយចំនួនទៀត ត្រូវបានអង្គប្រជុំលើកយកមកពិភាក្សា។ ក្នុងកិច្ចប្រជុំនេះ ដឹកនាំដោយ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្រ្ដីក្រសួងពាណិជ្ជកម្ម ក្នុងនាមជាប្រធានកិច្ចប្រជុំ រដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅល្ងាចថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ បានទទួលជួបពិភាក្សាការងារ ជាមួយលោក Narendra Modi នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋឥណ្ឌា តាមរយៈប្រព័ន្ធវីដេអូ ។
ភ្នំពេញ៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និង លោក Gan Kim Yong រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មសិង្ហបុរី បានធ្វើការប្តេជ្ញាចិត្តបន្តកិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់វិស័យពាណិជ្ជកម្មទ្វេភាគី ឱ្យកាន់តែល្អប្រសើរ និងរីកចម្រើនមួយកម្រិតថែមទៀត។ ការប្ដេជ្ញានេះធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារទ្វេភាគី រវាងលោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មកម្ពុជា និង លោក...
ភ្នំពេញ៖ វត្ថុបុរាណជាច្រើនប្រភេទ ត្រូវបានគេប្រទះឃើញ នៅក្នុងព្រះវិហារ នៃវត្តសុវណ្ណភូមិ ហៅវត្តតាលាស់ថ្មី ដែលបានកសាងឡើងនៅអំឡុងឆ្នាំ១៧១០ ដែលមានទីតាំង ស្ថិតនៅឃុំតាលាស់ ស្រុកមោងឬស្សី ខេត្តបាត់ដំបង។ ក្រោយទទួលបានដំណឹងនេះ លោក សុខ លូ អភិបាលខេត្តបាត់ដំបង និងក្រុមការងារជំនាញមកពីមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ មន្ទីរធម្មការនិងសាសនា នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេច ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ លោកស្រី Sarah Taylor ឯកអគ្គរដ្ឋទូតកាណាដា ប្រចាំកម្ពុជា ឡាវ និងថៃ បានលើកឡើងថា កាណាដា នឹងបង្កើនកិច្ចសហការ ជាមួយកម្ពុជា ដើម្បីទប់ស្កាត់បទល្មើសឆ្លងដែនគ្រប់ប្រភេទ ជាពិសេសបទល្មើសគ្រឿងញៀន ដែលជាបទល្មើសដ៏ស្មុគស្មាញ។...
បរទេស៖ រដ្ឋមន្ត្រីក្រសួងរតនាគាររបស់សហរដ្ឋអាមេរិក លោកស្រី Janet Yellen កាលពីថ្ងៃអង្គារបានអំពាវនាវ សម្រាប់សម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក បង់ប្រាក់ឱ្យអ៊ុយក្រែន និងកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញនៅក្នុងប្រទេសដែលហែកហួរដោយសង្រ្គាម។ ដោយមើលឃើញថា ប្រាក់រាប់ពាន់លានដុល្លារដែលបានចំណាយរួចហើយដោយសហរដ្ឋអាមេរិក និងអឺរ៉ុប មិនគ្រប់គ្រាន់ដើម្បីរក្សាអ៊ុយក្រែនឱ្យនៅស្ថិតស្ថេរនោះ លោកស្រី Yellen បានប្រកាសថា រដ្ឋាភិបាលទីក្រុងគៀវ នៅទីបំផុតនឹងត្រូវការ “ការគាំទ្រដ៏ធំ” លើកម្រិតនៃផែនការ Marshall ក្រោយសង្គ្រាមលោកលើកទីពីរ។...
បរទេស៖ ក្នុងពេលដែលក្រសែភ្នែករបស់ពិភពលោកកំពុងសម្លឹងមើលអ៊ុយក្រែន នៅទឹកដី Transnistria កំពុងប្រឈមមុខនឹងស្ថានភាពផ្ទុះយ៉ាងកក្រើក។ Transnistria ជារដ្ឋបំបែកខ្លួន ហើយបានគ្រប់គ្រងដោយខ្លួនឯងដោយការពិតចាប់តាំងពីការដួលរលំនៃសហភាពសូវៀត ទឹកដីតូចមួយដែលមានព្រំប្រទល់ជាប់នឹងអ៊ុយក្រែន ត្រូវបានទទួលស្គាល់ជាអន្តរជាតិថាជាផ្នែកមួយនៃប្រទេស Moldova ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា ការផ្ទុះជាបន្តបន្ទាប់បានអង្រួនរដ្ឋធានី Tiraspol នៅចុងខែមេសា ហើយការបាញ់ប្រហារត្រូវបានគេឮនៅជិតព្រំដែនជាមួយអ្នកជិតខាងអ៊ុយក្រែន...
ភ្នំពេញ៖ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២២ បានឃុំខ្លួន យុវជនត្រូវចោទម្នាក់ ជាប់ពាក់ព័ន្ធការ ជួញដូរគ្រឿងញៀន ជិត ១ គីឡូក្រាមប្រព្រឹត្តនៅត្រង់ចំណុច តាមដងផ្លូវព្រះមុនី្នវង្ស សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៤...