ព័ត៌មានជាតិ

ឃុំខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ជិត ១គីឡូក្រាម នៅភ្នំពេញ

ភ្នំពេញ៖ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៨ ខែ ឧសភា ឆ្នាំ ២០២២ បានឃុំខ្លួន យុវជនត្រូវចោទម្នាក់ ជាប់ពាក់ព័ន្ធការ ជួញដូរគ្រឿងញៀន ជិត ១ គីឡូក្រាម
ប្រព្រឹត្តនៅត្រង់ចំណុច តាមដងផ្លូវព្រះមុនី្នវង្ស សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០២២។

យោងតាម ដីការបស់តុលាការបានឲ្យដឹងថា ជនត្រូវចោទ រូបនេះ មានឈ្មោះ អ៊ុច សុវណ្ណារ៉េត ភេទប្រុស អាយុ ៣៣ ឆ្នាំ ។

ជនត្រូវចោទត្រូវបាន តំណាងអយ្យការអមសាលាដំបូងរាជធានី ចោទប្រកាន់ពីបទ: រក្សាទុក និង ជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន និង ត្រូវបានសមត្ថកិច្ចនគរបាល ចាប់ខ្លួន កាលពីថ្ងៃទី ១៤ ខែ ឧសភា ឆ្នាំ ២០២២ នៅចំណុចតាមដងផ្លូវព្រះមុនី្នវង្ស សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ 

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាលដកហូតបានគ្រឿងញៀនប្រភេទ មេតំហ្វីតាមីន(ICE) មានទម្ងន់សុទ្ធ ៨០០,៨១ ក្រាម ( ជិត១គីឡូក្រាម)៕ ដោយ: លីហ្សា

To Top