ភ្នំពេញ៖ តុលាការកំពូលកាលពីព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២នេះ បានប្រកាសសាលដីកា និងសម្រេចដោះលែង ជនជាប់ចោទឈ្មោះ លោកឧកញ៉ា ប៉ែន នួន ពីមន្ទីរពន្ធនាគារ ជាបណ្ដោះអាសន្ន ជាប់ពាក់ព័ន្ធនឹងបទល្មើស ឆបោក និង រំលោភទំនុកចិត្ត ប្រព្រឹត្តនៅ ភូមិព្រៃពាយ និង ភូមិដុំផ្តៅ ឃុំត្រពាំងភ្លាំង...
បរទេស៖ យោងតាមការបញ្ជាក់អះអាង ដោយអជ្ញាធរនៃកោះតៃវ៉ាន់ កាលពីថ្ងៃចន្ទម្សិលមិញនេះ បានឲ្យដឹងថា កងកម្លាំងយន្តហោះចម្បាំងតៃវ៉ាន់ បានបើកប្រតិបត្តិការរំខានយន្តហោះចម្បាំង របស់រដ្ឋាភិបាលចិនចំនួនដល់ទៅ ៣០គ្រឿង ដែលបានបើកហោះកាត់ ពីលើដែនអាកាសរបស់ខ្លួន។ ក្រសួងការពារជាតិនៃកោះតៃវ៉ាន់ ក៏បានចេញមកធ្វើការអះអាងបញ្ជាក់ដែរថា ក្នុងចំណោមនោះគេសង្កេតឃើញថា យន្តហោះចម្បាំងសម្រាប់ ប្រយុទ្ធសរុបមាន ២២គ្រឿង ខណៈដែលយន្តហោះចម្បាំងផ្សេងទៀត សុទ្ធតែជាយន្តហោះប្រើប្រាស់ ក្នុងមុខងារផ្សេងទៀតក្នុងសង្គ្រាមដែរ ដូចជាយន្តហោះសម្រាប់ប្រកាសអាសន្ន ព្រមទាំងយន្តហោះសម្រាប់...
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តប្រកាសថា កម្ពុជាមិនមានអ្នកឆ្លង និងស្លាប់ថ្មីទៀតទេ ខណៈជាសះស្បើយចំនួន៣នាក់។ គិតត្រឹមព្រឹក ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ កម្ពុជា មានអ្នកឆ្លងសរុបចំនួន១៣៦ ២៦២នាក់ អ្នកជាសះស្បើយចំនួន ១៣៣ ២០៤នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
Breaking: មេដឹកនាំបាននិយាយថា រដ្ឋ South Ossetia របស់ប្រទសហ្សកហ្ស៊ី លុបចោលការបោះឆ្នោតប្រជាមតិ ស្តីពីការចូលរួម ជាមួយរុស្ស៊ី ហើយ, នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖សយ សុភា
បដាមួយផ្ទាំង ត្រូវបានគេសរសេរ នៅរដ្ឋតិចសាស់ សហរដ្ឋអាមេរិក ដែលទំនងដាក់ការស្តីបន្ទោស ដល់ក្រុមអ្នកស្រឡាញ់កាំភ្លើង នៅក្នុងរដ្ឋនេះ ទីដែលទើបមានករណីបាញ់ប្រហារថ្មីៗ សម្លាប់សិស្ស ១៩នាក់ និងគ្រូបង្រៀន ២នាក់ កាលពីសប្តាហ៍មុននេះ។ សហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍ថា មានករណីបាញ់សម្លាប់សិស្សាសាលាច្រើនជាងគេ ក្នុងចំណោមប្រទេសអភិវឌ្ឍន៍នានា ជុំវិញពិភពលោក។ អត្ថបទទាក់ទង៖ រូបថត៖ AFP
កម្រងរូបភាព៖ កាំភ្លើងខ្លីនិងវែង ត្រូវបានបង្ហាញក្នុងអំឡុងពេលកិច្ចប្រជុំប្រចាំឆ្នាំ របស់សមាគមកាំភ្លើងជាតិ (NRA) នៅមជ្ឈមណ្ឌលសន្និបាត George R. Brown ក្នុងទីក្រុងហ៊ូស្តុន រដ្ឋតិចសាស់ នៅថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២២។ សមាគមកាំភ្លើង បានចាប់ផ្ដើមសន្និបាតធំមួយ នៅហ៊ូស្តុន កាលពីថ្ងៃសុក្រ ប៉ុន្មានថ្ងៃ បន្ទាប់ពីការសម្លាប់រង្គាលកុមារដ៏គួរឱ្យរន្ធត់...
ភ្នំពេញ ៖ នៅប៉ុន្មានថ្ងៃមកនេះ មានការចែកចាយពាសពេញបណ្តាញសង្គមហ្វេសប៊ុក ដែលបង្ហាញពីទិដ្ឋភាព លោកយាយម្នាក់ យកកាដូពោរពេញដោយអត្ថន័យ ទៅជូនចៅប្រុសដល់សហរដ្ឋអាមេរិក បន្ទាប់ពីកូនខ្មែររូប នេះ បានបញ្ចប់ការសិក្សា នៅសាលាបណ្ឌិតសភាយោធាអាមេរិក ដែលបានធ្វើឲ្យរំជួយចិត្ត ដល់ពលរដ្ឋខ្មែរជា ច្រើន អបអរសាទរ នូវសមត្ថភាព និងការខិតខំរបស់គាត់ ដែលមានដើមកំណើតអ្នកកសិករសុទ្ធសាទ ។ យោងតាមប្រភព ពីអ្នកលេងបណ្តាញសង្គមហ្វេសប៊ុក...
ភ្នំពេញ៖ លោក កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ បានអញ្ជើញចុះពិនិត្យមើល ការអនុវត្តការប្រើប្រាស់ឥណទាន ដែលបានផ្តល់ជូន រោងម៉ាស៊ីនកិនស្រូវ នៅក្នុងខេត្តកំពង់ធំ និងសិក្សាស្វែងយល់អំពីការដាំដុះ ការប្រមូលផលស្វាយចន្ទី ពីក្រុមហ៊ុនសុភ័ណ្ឌធារីពាណិជ្ជ នៅខេត្តសៀមរាប ដោយផ្ទាល់...
គៀវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ថា លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន កាលពីថ្ងៃអាទិត្យ បានបំពេញទស្សនកិច្ច នៅសមរភូមិមុខ ដែលជាទីតាំងឈរជើង របស់យោធាអ៊ុយក្រែន ក្នុងអំឡុងពេលធ្វើដំណើរ ទៅកាន់ក្រុង Kharkiv ភាគខាងកើតប្រទេស ។ ក្រុមសេវាកម្មព័ត៌មាន របស់ប្រធានាធិបតី បានរាយការណ៍ដូច្នេះ...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២ថា ទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA បានរាយការណ៍កាលពីថ្ងៃចន្ទ ថា សាកសពចំនួន៣២នាក់ ត្រូវបានរកឃើញ ពីគំនរនៃអគារពាណិជ្ជកម្ម ១០ជាន់ ដែលបានដួលរលំនៅក្រុង Abadan នៅភាគនីរតីនៃប្រទេសអ៊ីរ៉ង់ ។ ទីភ្នាក់ងារបានរាយការណ៍ថា ក្រុមអ្នកជួយសង្គ្រោះ បានបង្កើនការកាយចេញ នូវកម្ទេចកំទីនៅឯកន្លែងកើតហេតុ...