ប៉េកាំង៖ ក្រុមប្រឹក្សាវាយនភណ្ឌជាតិចិន (CNTAC) បានឲ្យដឹងថា ការហាមប្រាមលើការនាំចូលទាំងអស់ ពីតំបន់ស្វយ័តស៊ីនជាំង របស់ប្រទេសចិន ដែលធ្វើឡើងដោយសហរដ្ឋអាមេរិក គឺបំពានលើច្បាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ។ CNTAC បានឲ្យដឹងថា ខ្លួនប្រឆាំងយ៉ាងខ្លាំង ចំពោះសហរដ្ឋអាមេរិក លើការហាមប្រាម ដែលមិនត្រឹមតែធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍រួម នៃឧស្សាហកម្ម វាយនភណ្ឌ របស់ប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនឹងប៉ះពាល់ ដល់សណ្តាប់ធ្នាប់ធម្មតានៃឧស្សាហកម្មវាយនភណ្ឌ ពិភពលោកផងដែរ។...
ការចាប់រង្វាន់ប្រាក់លាន របស់កម្មវិធីអាពាហ៍ពិពាហ៍ដ៏ទាន់សម័យ ផ្តល់លាភសំណាង ដល់គូស្វាមីភរិយាដែលបានជាវស្រាបៀរ កម្ពុជាសម្រាប់ទទួលភ្ញៀវ ក្នុងថ្ងៃមង្គលការនឹងត្រូវធ្វើឡើង នៅថ្ងៃសោរ៍ទី២៥ ខែមិថុនា ឆ្នាំ២០២២ ក្នុងកម្មវិធីប្រគុំតន្ត្រី BREW THE BEAT CONCERT ចាប់ពីម៉ោង ៨យប់ ដល់ម៉ោង ១០យប់ ដោយមានការ Live បន្តផ្ទាល់នៅលើទំព័រហ្វ៊េសប៊ុក ស្រាបៀរ កម្ពុជា។ ក្រុមហ៊ុននឹងធ្វើការចាប់រង្វាន់រហូតដល់ទៅ ១០៩ រង្វាន់ឬស្មើនឹង ១០៩ គូស្វាមីភរិយា ដែលបែកចែកជា ២ប្រភេទ គឺរង្វាន់ ២០ លានរៀល និងរង្វាន់ ១០ លានរៀល។ អ្នកស្រី គង់ កុសល នាយិកាទីផ្សារនៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានមានប្រសាសន៍ថា៖ «យើងរីករាយជាខ្លាំងក្នុងការទទួលបានសន្លឹកឆ្នោតផ្សងសំណាងជាច្រើន ពាន់សន្លឹកពីគូស្វាមីភរិយា នៅទូទាំងប្រទេសសម្រាប់ការចាប់រង្វាន់លើកទី២ ដែលនេះបង្ហាញពីប្រជាប្រិយភាពខ្លាំង របស់ស្រាបៀរ កម្ពុជាដែលជាជម្រើសល្អបំផុតសម្រាប់ទទួលភ្ញៀវក្នុងថ្ងៃមង្គលការ»។ ទន្ទឹមនឹងនេះ អ្នកស្រី គង់ កុសលក៏បានរំលឹក ដល់គូស្វាមីភរិយានៅទូទាំងប្រទេស ដែលមិនទាន់ត្រូវរង្វាន់សូមកុំទាន់អស់សង្ឃឹម ព្រោះការចាប់ឆ្នោតនឹងធ្វើឡើង ចំនួន២លើកបន្ថែមទៀត គឺនៅថ្ងៃទី២៥ ខែមិថុនា និងថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០២២។ ដូច្នេះ អតិថិជនជាវស្រាបៀរ កម្ពុជា សូមមេត្តាប្រញាប់រួសរាន់ បំពេញព័ត៌មានឲ្យបានច្បាស់ៗរួចយកទៅដាក់ ក្នុងធុងឆ្នោតដែលនៅជិតខ្លួនបំផុត ចំណែកអ្នកមានគម្រោងរៀបការ កុំភ្លេចជ្រើសរើសស្រាបៀរ កម្ពុជា ដើម្បីមានឱកាសឈ្នះប្រាក់លានច្រើនសន្ធឹកសន្ធាប់។ បើតាមអ្នកស្រី ក្រុមហ៊ុនបានធ្វើការចាប់រង្វាន់ម្តងរួចមកហើយ កាលពីខែមេសា ហើយបានរកឃើញអ្នកឈ្នះរហូតដល់ទៅ១០០ គូ។ ក្នុងនោះ ក្រុមហ៊ុនបានប្រគល់រង្វាន់ផ្ទាល់ ដល់ដៃគូស្វាមីភរិយាចំនួន៩១គូ ដែលមានឯកសារគ្រប់គ្រាន់ និងបានគោរព ទៅតាមលក្ខន្តិកៈរបស់ក្រុមហ៊ុន ចំណែកឯសន្លឹកឆ្នោតចំនួន៩ទៀត ក្រុមហ៊ុននឹងធ្វើការបូកបន្ថែមទៅលើការចាប់រង្វាន់ នៅថ្ងៃសោរ៍ទី២៥ ខែមិថុនានេះ។ សម្រាប់ព័ត៌មានបន្ថែមទាក់ទង ទៅនឹងកម្មវិធីអាពាហ៍ពិពាហ៍ ដ៏ទាន់សម័យលោកអ្នកអាចទាក់ទងទៅកាន់លេខទូរស័ព្ទ០៦១/០៦៧/០៦៩/៩០២៩០២ ឬតាមរយៈទំព័រហ្វ៊េសប៊ុក ស្រាបៀរ កម្ពុជាhttps://www.facebook.com/cambodiabeer ។ ស្រាបៀរ កម្ពុជា ដើម្បីអ្នកមានស្នាដៃ ពិសាដោយការទទួលខុសត្រូវ។
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ក្រសួងធ្វើតេស្តគុណភាពផ្លូវជាតិលេខ៤៨ រកឃើញថា មានមួយកន្លែងមិនត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស ដូច្នេះ ក្រុមហ៊ុនសាងសង់ផ្លូវនេះ ត្រូវពិនិត្យកែតម្រូវឡើងវិញ លើចំណុចខ្វះខាត។ នាឱកាសដឹកនាំក្រុមការងារបច្ចេកទេសក្រសួង ចុះពិនិត្យវឌ្ឍនភាព ការងារគម្រោងសាងសង់ផ្លូវជាតិលេខ៤៨ នាថ្ងៃទី២២ មិថុនា...
តូក្យូ៖ ក្រុមប្រទេសឧស្សាហកម្មទាំងប្រាំពីរត្រូវបានគេរំពឹងថា នឹងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយ “ការអនុវត្តសេដ្ឋកិច្ចដោយបង្ខិតបង្ខំ” របស់ប្រទេសចិន នៅពេលដែលមេដឹកនាំរបស់ពួកគេ ជួបគ្នានៅ ប្រទេសអាល្លឺម៉ង់ នៅសប្ដាហ៍ក្រោយក្នុងខែមិថុនា ខណៈពេលដែលបង្កើនសម្ពាធលើប្រទេសរុស្ស៊ី ឱ្យបញ្ចប់ សង្រ្គាមនៅអ៊ុយក្រែន។ បញ្ហាប្រឈមដែលបង្កឡើងដោយប្រទេសចិន ក៏នឹងត្រូវបាន ដោះស្រាយនៅក្នុងយុទ្ធសាស្ត្ររយៈពេលវែង ដែលអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង គ្រោងនឹងអនុម័តនៅក្នុងកិច្ចប្រជុំកំពូលរបស់ខ្លួន ដែលបានគ្រោងទុកនៅប្រទេសអេស្ប៉ាញបន្ទាប់ពីការប្រមូលផ្តុំ G-7 ។ មេដឹកនាំអង្គការណាតូ...
បឺលីន៖ អធិការបតីអាល្លឺម៉ង់លោក Olaf Scholz កាលពីថ្ងៃពុធបានធានាដល់ដៃគូភាគ ខាងកើត នៃអង្គការ សន្ធិសញ្ញាអាត្លង់ទិកខាងជើង (NATO) នៃសាមគ្គីភាពរបស់ប្រទេសអាល្លឺម៉ង់ នៅមុនពេល កិច្ចប្រជុំកំពូល។ លោក Scholz បានឲ្យដឹងក្នុងអំឡុងពេលការប្រកាសរដ្ឋាភិបាល របស់លោកនៅសភាជាន់ទាប Bundestag ថា ដៃគូណាតូនៅអឺរ៉ុប ខាងកើត “អាចពឹងផ្អែកលើអាល្លឺម៉ង់បាន” នេះបើយោងតាមការចុះផ្សាយរបស់...
ម៉ូស្គូ៖ ទូរទស្សន៍រដ្ឋ IRIB TV បានរាយការណ៍ថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានទៅ ដល់ទីក្រុងតេអេរ៉ង់ ហើយកាលពីថ្ងៃពុធ ដើម្បីពិភាក្សាជាមួយភាគីអ៊ីរ៉ង់ កិច្ចសហប្រតិបត្តិការទ្វេភាគី និងវិធីដោះស្រាយការជាប់គាំងលើកិច្ចចរចានុយក្លេអ៊ែរអ៊ីរ៉ង់។ IRIB បានរាយការណ៍ថាលោក Lavrov ដែលកំពុងធ្វើដំណើររយៈពេលពីរថ្ងៃរបស់លោក ទៅកាន់ប្រទេសអ៊ីរ៉ង់ តាមការអញ្ជើញរបស់រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Hossein...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីលោក ចូ បៃដិន កាលពីថ្ងៃពុធបានអំពាវនាវឱ្យសភាផ្អាកពន្ធ ឧស្ម័ន សហព័ន្ធរយៈពេល ៩០ ថ្ងៃ ខណៈដែលប្រជាជនអាមេរិកមានការខកចិត្ត ចំពោះការកើនឡើង នៃតម្លៃឧស្ម័នរបស់ប្រទេស។ លោក បៃដិន បានឲ្យដឹងនៅក្នុងសុន្ទរកថានៅឯអគារការិយាល័យប្រតិបត្តិ Eisenhower កាលពីថ្ងៃពុធថា “ដោយការផ្អាកពន្ធ ១៨សេន – ពន្ធហ្គាសសហព័ន្ធសម្រាប់រយៈពេល ៩០ថ្ងៃបន្ទាប់...
អាហ្វហ្គានីស្ថាន៖ មន្ត្រីខេត្តម្នាក់បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដី ដែលបានវាយប្រហារភាគខាងកើត ប្រទេសអាហ្វហ្គានីស្ថានកាលពីព្រឹកថ្ងៃពុធ បានកើនឡើងដល់ជាង ១០០០ នាក់ ខណៈមនុស្សជាង ១៥០០នាក់បានរងរបួស ដោយបន្ថែមចំនួនអ្នកស្លាប់ និងរបួសអាចនឹងកើនឡើងបន្ថែមទៀត។ លោក Mohammad Amin Haddifa ប្រធាននាយកដ្ឋានព័ត៌មាន និងវប្បធម៌ខេត្តបានឲ្យដឹងថា “មនុស្សជាង ១០០០នាក់បានស្លាប់ និង ១៥០០នាក់...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃទី២២ មិថុនា បានក្រាបបង្គំទូលថ្វាយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ និងព្រះមហាក្សត្រី ព្រះវររាជមាតាជាតិ នរោត្តម មុនិនាថ សីហនុ អំពីផ្លាស់ប្តូរថ្ងៃកំណើតរបស់សម្តេចពីថ្ងៃទី៤ ខែសីហា ឆ្នាំ១៩៥១...
ភ្នំពេញ ៖ បុរសជាប់ចោទ សង្ស័យជាមេខ្លោងជួញដូរគ្រឿងញៀនម្នាក់ កាលពីថ្ងៃទី ២២ ខែ មិថុនា ឆ្នាំ ២០២២ ត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ ប្រកាសសាលក្រម ផ្តន្ទាទោស ដាក់ពន្ធនាគារ កំណត់ ២៥ ឆ្នាំ និង ពិនិយជាប្រាក់ ចំនួន ៥០...