បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹថាបុរសវ័យ៤២ឆ្នាំម្នាក់ ដែលត្រូវបានចាប់ខ្លួន និងជាប់ចោទទោសប៉ុនប៉ងធ្វើឃាតកម្មផង និងក៏ជាសកម្មភាព ចាត់ចូលជាភេវរកម្មផងដែរ ក្រោយគាត់បានបើកការបាញ់ប្រហារ នៅកណ្តាលរដ្ឋធានី Oslo ប្រទេសន័រវេស។ លទ្ធផលនៅក្រោយហេតុការណ៍ បាញ់ប្រហារនេះ បានធ្វើឲ្យមនុស្ស២នាក់បាត់បង់ជីវិត និងមនុស្ស២១នាក់ទៀត រងរបួសខណៈដែលប៉ូលីសបានហៅសកម្មភាពនេះថា ជាសកម្មភាពភេវរកម្ម ដោយក្រុមជ្រុលនិយមអ៊ីស្លាម act of...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រទេសរុស្សី បានធ្វើការប្រកាសសន្យាថានឹងផ្តល់ឲ្យ នូវមីស៊ីលបាញ់ចំងាយខ្លីមួយប្រភេទរបស់ខ្លួន ដែលអាចមានសមត្ថភាពបំពាក់ ជាមួយនឹងក្បាលគ្រាប់នុយក្លេអ៊ែរ ទៅឲ្យប្រទេសបេឡារូស។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយផ្ទាល់ពីសំណាក់លោកប្រធានាធិបតីរុស្សី Vladimir Putin ហើយដោយបញ្ជាក់ថា មីស៊ីលដែលមានឈ្មោះថា Iskander-M មិនត្រឹមតែអាច បាញ់ចេញពីដីប៉ុណ្ណោះទេ ក៏ថែមទាំងអាចបាញ់ចេញពីនាវាផងដែរ។ គួរឲ្យដឹងដែរថាប្រព័ន្ធមីស៊ីលនេះអាចបាញ់បានចំងាយ៥០០គីឡូម៉ែត្រហើយក្នុងនោះលោក Putin ក៏បានធ្វើការអះអាងដែរថានឹងជួយធ្វើទំនើបកម្មចំពោះយន្តហោះ...
បរទេស៖ សហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី នូវែលហ្សេឡង់ និងចក្រភពអង់គ្លេស បានបង្កើតក្រុមថ្មីមួយ ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងសន្តិសុខ ជាមួយបណ្តាប្រទេសនៅកោះប៉ាស៊ីហ្វិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃសុក្រ សមាជិកបាននិយាយថា សម្ព័ន្ធភាពក្រៅផ្លូវការដែលមានឈ្មោះថា Partners in the...
បរទេស៖ ជនសង្ស័យម្នាក់ កំពុងស្ថិតក្រោមការឃុំឃាំងរបស់ប៉ូលីសនៅទីក្រុង Oslo បន្ទាប់ពីមានការផ្ទុះអាវុធដែលបណ្តាលឲ្យមនុស្សយ៉ាងតិចពីរនាក់ស្លាប់ និងជាច្រើននាក់បានរងរបួស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ការបាញ់ប្រហារបានចាប់ផ្តើមនៅម៉ោងប្រហែល 1:00 ព្រឹកម៉ោងក្នុងស្រុកកាលពីថ្ងៃសៅរ៍ នៅជិតបារ និងក្លឹបរាត្រីជាច្រើន ក្នុងរដ្ឋធានីរបស់ប្រទេសន័រវេស ដោយខ្មាន់កាំភ្លើង ត្រូវបានគេរាយការណ៍ថា បានឈប់នៅទីតាំងចំនួនបីដើម្បីបាញ់ប្រហារ ទៅលើអ្នកដែលនៅជិតនោះ។ នាយកដ្ឋានប៉ូលី សនៃទីក្រុងបានបញ្ជាក់ថា មនុស្សពីរនាក់បានស្លាប់ និង...