ព័ត៌មានអន្តរជាតិ

រុស្ស៊ីសន្យា ផ្តល់ឲ្យបេឡារូស នូវមីស៊ីល Iskander-M អាចបំពាក់គ្រាប់នុយក្លេអ៊ែរ

បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រទេសរុស្សី បានធ្វើការប្រកាសសន្យាថានឹងផ្តល់ឲ្យ នូវមីស៊ីលបាញ់ចំងាយខ្លីមួយប្រភេទរបស់ខ្លួន ដែលអាចមានសមត្ថភាពបំពាក់ ជាមួយនឹងក្បាលគ្រាប់នុយក្លេអ៊ែរ ទៅឲ្យប្រទេសបេឡារូស។

សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយផ្ទាល់ពីសំណាក់លោកប្រធានាធិបតីរុស្សី Vladimir Putin ហើយដោយបញ្ជាក់ថា មីស៊ីលដែលមានឈ្មោះថា Iskander-M មិនត្រឹមតែអាច បាញ់ចេញពីដីប៉ុណ្ណោះទេ ក៏ថែមទាំងអាចបាញ់ចេញពីនាវាផងដែរ។

គួរឲ្យដឹងដែរថាប្រព័ន្ធមីស៊ីលនេះអាចបាញ់បានចំងាយ៥០០គីឡូម៉ែត្រហើយក្នុងនោះលោក Putin ក៏បានធ្វើការអះអាងដែរថានឹងជួយធ្វើទំនើបកម្មចំពោះយន្តហោះ SU-25របស់បេឡារូស៕ ប្រែសម្រួល៖ស៊ុនលី

To Top