ប៉េកាំង៖ តួលេខមកពីតំបន់ស្វយ័ត ស៊ីនជាំង អ៊ុយហ្គ័រ របស់ប្រទេសចិន បានថ្កោលទោសសហរដ្ឋអាមេរិក ចំពោះការអនុវត្តដែលគេហៅថា “ច្បាប់ការពារការងារ ដោយបង្ខំជនជាតិអ៊ុយហ្គ័រ” ដោយថា វាគឺជាចលនានៃការប៉ះពាល់ ដល់ផលប្រយោជន៍ របស់អ្នកដទៃ ដោយមិនផ្តល់ផលប្រយោជន៍ ដល់ខ្លួនឯង និងធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់បរិយាកាស ធុរកិច្ចអន្តរជាតិ។ លោក Xu Guixiang អ្នកនាំពាក្យរបស់រដ្ឋាភិបាល...
ម៉ូស្គូ៖ រុស្សីបានបង្ហើបថា ខ្លួនកំពុងប្រើប្រាស់អាវុធឡាស៊ែរជំនាន់ថ្មី ដែលមានកម្លាំងខ្លាំង អាចកំទេចយន្តហោះដ្រូន ទៅជាផេះបានពីចម្ងាយរហូតដល់ ៥គីឡូម៉ែត្រ។ ប៉ុន្តែនោះមិនមែនជា អាវុធដ៏គួរឲ្យខ្លាច តែមួយគត់ ដែល ជនជាតិរុស្ស៊ី អះអាងថាពួកគេ មាននៅក្នុងដៃនោះទេ។ វាហាក់បីដូចជាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កំពុងដាក់ពង្រាយអាវុធសម្ងាត់ ជាច្រើន ដើម្បីទប់ទល់នឹងឥទ្ធិពល អាវុធ...
ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការរុះរើសំណង់ និងការ្យផ្សេងៗនៅលើដីចំណីផ្លូវចំនួន ៨ខ្សែ ក្នុងក្រុងសៀមរាប ដែលនឹងចាប់ផ្ដើមដំណើរការស្ថាបនា នាពេលដ៏ខ្លីខាងមុខ។ ពាក់ព័ន្ធនឹងការស្ថាបនាផ្លូវ ចំនួន៨ខ្សែ ខាងលើ បងប្អូនត្រូវចូលរួមសហការ រុះរើដោយខ្លួនឯង តាមជើងម៉ែត្រ នៃការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ (LMAP) ឱ្យរួចរាល់ក្នុងរយៈពេល ១៥...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នេះ បានអញ្ជើញដុតបំផ្លាញចោល នូវគ្រឿងញៀនជាង ៦តោន ដែលរឹបអូសបានពីឧក្រិដ្ឋជន។ គួរបញ្ជាក់ថា សម្ដេច ស ខេង អញ្ជើញដុតគ្រឿងញៀនបែបនេះ នាឱកាសអញ្ជើញអបអរសាទរ ទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦...
ប៉ារីស៖ កងទ័ពជើងទឹកបារាំង កំពុងវាយតម្លៃអ្វីដែលខ្លួនអាចរៀនពីសហរដ្ឋអាមេរិកលើភាពជឿនលឿននៃ “ប្រតិបត្តិការផ្តោតលើទិន្នន័យ” និងបច្ចេកវិទ្យា cloud បន្ទាប់ពីការធ្វើដំណើរមួយសប្តាហ៍នៅសហរដ្ឋអាមេរិក។ អនុបណ្ឌិត Pierre Vandier បានឲ្យដឹងកាលពីថ្ងៃទី២៤ ខែមិថុនានៅឯ Washington Navy Yard អំពីតម្រូវការដើម្បីធ្វើអន្តរកម្ម និងអាចផ្លាស់ប្តូរបានជាមួយសហរដ្ឋអាមេរិក លើកងទ័ពជើងទឹក ខណៈដែលពួកគេសហការគ្នានៅក្នុងមហាសមុទ្រចំនួន៤ និងដែនទាំងអស់។ លោកបានលើកឡើងថា លោកបានចំណាយពេលមួយសប្តាហ៍នៅរដ្ឋកាលីហ្វ័រញ៉ា...
បរទេស៖ យន្ដហោះដ្រូនអត្ដឃាតទាំងប្រភេទ KUV និង Lancet UAVs បានបង្ហាញពីតម្លៃរបស់ពួកគេនៅក្នុងសង្គ្រាម។” យោងតាមក្រុមហ៊ុន Rostec Corporation បានឱ្យដឹងថា យន្តហោះដ្រូនទាំងពីរម៉ូដែលនេះ មានល្បឿនលឿន ស្ងាត់ស្ងៀម និងសាមញ្ញក្នុងប្រតិបត្តិការ ដោយមានចម្ងាយរាប់ម៉ឺនគីឡូម៉ែត្រ និងភាពត្រឹមត្រូវពិសេសលើគោលដៅវាយប្រហារ។ ប្រភេទដ្រូន UAVs ទាំងនេះ យោងតាមក្រុមហ៊ុន Rostec...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ បានអញ្ជេីញអបអសាទរ ទិវាអន្ដរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ មិថុនា ក្រោមប្រធានបទ ដោះស្រាយបញ្ហាគ្រឿងញៀនក្នុងវិបត្តិសុខភាព និងមនុស្សធម៌៕
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹថាបុរសវ័យ៤២ឆ្នាំម្នាក់ ដែលត្រូវបានចាប់ខ្លួន និងជាប់ចោទទោសប៉ុនប៉ងធ្វើឃាតកម្មផង និងក៏ជាសកម្មភាព ចាត់ចូលជាភេវរកម្មផងដែរ ក្រោយគាត់បានបើកការបាញ់ប្រហារ នៅកណ្តាលរដ្ឋធានី Oslo ប្រទេសន័រវេស។ លទ្ធផលនៅក្រោយហេតុការណ៍ បាញ់ប្រហារនេះ បានធ្វើឲ្យមនុស្ស២នាក់បាត់បង់ជីវិត និងមនុស្ស២១នាក់ទៀត រងរបួសខណៈដែលប៉ូលីសបានហៅសកម្មភាពនេះថា ជាសកម្មភាពភេវរកម្ម ដោយក្រុមជ្រុលនិយមអ៊ីស្លាម act of...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រទេសរុស្សី បានធ្វើការប្រកាសសន្យាថានឹងផ្តល់ឲ្យ នូវមីស៊ីលបាញ់ចំងាយខ្លីមួយប្រភេទរបស់ខ្លួន ដែលអាចមានសមត្ថភាពបំពាក់ ជាមួយនឹងក្បាលគ្រាប់នុយក្លេអ៊ែរ ទៅឲ្យប្រទេសបេឡារូស។ សេចក្តីប្រកាសដែលត្រូវបានធ្វើឡើង ដោយផ្ទាល់ពីសំណាក់លោកប្រធានាធិបតីរុស្សី Vladimir Putin ហើយដោយបញ្ជាក់ថា មីស៊ីលដែលមានឈ្មោះថា Iskander-M មិនត្រឹមតែអាច បាញ់ចេញពីដីប៉ុណ្ណោះទេ ក៏ថែមទាំងអាចបាញ់ចេញពីនាវាផងដែរ។ គួរឲ្យដឹងដែរថាប្រព័ន្ធមីស៊ីលនេះអាចបាញ់បានចំងាយ៥០០គីឡូម៉ែត្រហើយក្នុងនោះលោក Putin ក៏បានធ្វើការអះអាងដែរថានឹងជួយធ្វើទំនើបកម្មចំពោះយន្តហោះ...
បរទេស៖ សហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី នូវែលហ្សេឡង់ និងចក្រភពអង់គ្លេស បានបង្កើតក្រុមថ្មីមួយ ដើម្បីជំរុញទំនាក់ទំនងសេដ្ឋកិច្ច និងសន្តិសុខ ជាមួយបណ្តាប្រទេសនៅកោះប៉ាស៊ីហ្វិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃសុក្រ សមាជិកបាននិយាយថា សម្ព័ន្ធភាពក្រៅផ្លូវការដែលមានឈ្មោះថា Partners in the...