ព័ត៌មានជាតិ

ផ្លូវ៨ខ្សែ ក្នុងក្រុងសៀមរាប នឹងចាប់ផ្ដើមស្ថាបនា នាពេលដ៏ខ្លីខាងមុខ ខណៈ សំណង់នៅលើដីចំណីផ្លូវ ត្រូវរុះរើជាកំហិត

ភ្នំពេញ៖ រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២នេះ បានចេញសេចក្តីជូនដំណឹង ស្តីពីការរុះរើសំណង់ និងការ្យផ្សេងៗនៅលើដីចំណីផ្លូវចំនួន ៨ខ្សែ ក្នុងក្រុងសៀមរាប ដែលនឹងចាប់ផ្ដើមដំណើរការស្ថាបនា នាពេលដ៏ខ្លីខាងមុខ។

ពាក់ព័ន្ធនឹងការស្ថាបនាផ្លូវ ចំនួន៨ខ្សែ ខាងលើ បងប្អូនត្រូវចូលរួមសហការ រុះរើដោយខ្លួនឯង តាមជើងម៉ែត្រ នៃការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ (LMAP) ឱ្យរួចរាល់ក្នុងរយៈពេល ១៥ ថ្ងៃ ជាកំហិត ដោយគិតចាប់ ពីថ្ងៃចេញសេចក្តី ជូនដំណឹងនេះតទៅ។ ក្នុងករណី ពុំបានចូលរួមសហការរុះរើ តាមការកំណត់ដូចការ ជូនដំណឹងខាងលើនេះទេ រដ្ឋបាលខេត្ត នឹងចាត់វិធានការរុះរើ តាមនីតិវិធីច្បាប់ជាធរមាន ដោយមិនទទួល ខុសត្រូវចំពោះរាល់ការខូចខាត និងបាត់បង់ទ្រព្យសម្បត្តិផ្សេងៗ របស់បងប្អូនប្រជាពលរដ្ឋឡើយ។

ផ្ទាំងពាណិជ្ជកម្ម

ព័ត៌មានលម្អិត សូមអានសេចក្តីជូនដំណឹង ដូចមានភ្ជាប់មកជាមួយ នៅខាងក្រោម ៖

To Top