ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានស្នើទៅកាន់ភាគីធនាគារពិភពលោក (World Bank, WB) ជួយលើវិស័យកសិកម្ម ប្រព័ន្ធស្រោចស្រព និងការចិញ្ចឹមសត្វ នៅកម្ពុជា ។ ការស្នើនេះធ្វើឡើង ក្នុងជំនួបរវាងលោករដ្ឋមន្រ្តី អនុញ្ញាតឲ្យក្រុមការងាររបស់ធនាគារពិភពលោក ដឹកនាំដោយលោកស្រី ចំរើន មុទិតា ចូលជួបពិភាក្សា...
ភ្នំពេញ ៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថាន បានថ្លែងប្រាប់ប្រជាពលរដ្ឋ កុំឲ្យជឿលើការហូបសាច់សត្វព្រៃថា ជាថ្នាំប៉ូវកម្លាំង និងព្យាបាលជំងឺ ប៉ុន្តែផ្ទុយទៅវិញនឹងធ្វើឲ្យសុខភាពរបស់អ្នកបរិភោគ និងប្រើប្រាស់កាន់តែប្រឈមនឹងគ្រោះថ្នាក់ខ្លាំង ។ ក្នុងឱកាសបើកយុទ្ធនាការ ផ្លាស់ប្តូរឥរិយាបថសង្គម លើកទី២ ដើម្បីការពារព្រៃឈើ និងសត្វព្រៃនៅកម្ពុជា នាថ្ងៃ២២ មិថុនា លោក នេត្រ...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ ស្នើឲ្យប្រជាពលរដ្ឋបញ្ចៀសចរាចរយានយន្តគ្រប់ប្រភេទ ជាបណ្ដោះអាសន្ននៅលើកំណាត់មហាវិថីព្រះនរោត្តម (ចាប់ពីស្តុបជលផល ផ្លូវលេខ៤១ដល់ស្ពានអាកាស ក្បាល ថ្នល់ និងបរិវេណជុំវិញប្រារព្ធពិធីមិទ្ទីញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧១ (២៨-៦-១៩៥១ ដល់២៨-៦-២០២២) ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា នៅថ្ងៃ២៨ មិថុនា ។ ពិធីនេះ ប្រារព្ធឡើង ក្រោមវត្តមាន សម្តេចតេជោ ហ៊ុន សែន...
Breaking: អាឡឺម៉ង់ ប្រកាសជិតអស់ប្រេងប្រើហើយ ក្រោយរុស្សី កាត់បន្ថយ។ នេះបើតាម ការផ្សាយរបស់ទីភ្នាក់ងារព៍ត៑មាន បារាំង AFP នៅមុននេះបន្តិច។ ប្រែសម្រួលដោយ៖ សយ សុភា
ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២២ថា គ្រោះទឹកជំនន់បានត្រូវគេដាក់ ក្នុងកំណត់ត្រាដែលត្រូវបានគេរំពឹងថា នឹងកើតមាននៅតំបន់ភាគខាងត្បូងនៃប្រទេសចិន ថ្ងៃព្រហស្បតិ៍ (២៣ មិថុនា) ខណៈដែលភ្លៀងធ្លាក់ខ្លាំង បានរុញច្រានកម្រិតទឹកនៅក្នុង តំបន់ដីសណ្ដទន្លេដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលជិតមួយសតវត្សរ៍មកនេះ ។ មនុស្សរាប់សែននាក់ត្រូវបានជម្លៀសចេញ ពីតំបន់ដែលរងគ្រោះខ្លាំងជាងគេក្នុងតំបន់ ដែលរួមមានខេត្តក្វាងទុង...
បរទេស ៖ ប្រធានាធិបតី លីទុយអានី លោក Gitanas Nauseda បាននិយាយកាលពីថ្ងៃពុធថា រដ្ឋាភិបាលទីក្រុង Vilnius ត្រៀមខ្លួនរួច ជាស្រេច ក្នុងការពង្រីកបញ្ជី ទំនិញដែលត្រូវបានហាមឃាត់ មិនឱ្យឆ្លងកាត់ ទៅកាន់តំបន់ Kaliningrad របស់រុស្ស៊ី ប្រសិនបើសហភាព អឺរ៉ុប ដាក់ទណ្ឌកម្មថ្មី ប្រឆាំងនឹងទីក្រុងម៉ូស្គូ...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) នឹងធ្វើការប្រកាសផ្សាយ លទ្ធផលផ្លូវការ នៃការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅថ្ងៃ២៦ មិថុនា ខាងមុខនេះ លើបណ្តាញផ្សព្វផ្សាយមួយចំនួន ៕
បរទេស៖ ទីក្រុងមូស្គូបានអះអាងថា អ៊ុយក្រែនបានប្រើប្រាស់យន្តហោះគ្មានមនុស្សបើក វាយប្រហារប្រភេទ Bayraktar TB2 ផលិតដោយតួកគី និងមីស៊ីលប្រឆាំងនាវា ដើម្បីវាយប្រហារអណ្តូងឧស្ម័ន របស់រុស្ស៊ីនៅសមុទ្រ ខ្មៅកាលពីថ្ងៃចន្ទ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រសួងការពារជាតិ រុស្ស៊ីបានទទូចថា ការវាយប្រហារប្រឆាំងនឹងហេដ្ឋារចនាសម្ព័ន្ធមិនមែនយោធា ដែលបានបណ្តាលឱ្យមនុស្ស 3...
បរទេស៖ អស់ជាច្រើនឆ្នាំមកនេះ ក្រុមអ្នកសង្កេតការណ៍បាននឹងកំពុងស្មានថា ជំងឺធ្ងន់ធ្ងរណាមួយអាច នឹងប៉ះពាល់ដល់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ ប៉ុន្តែក្នុងប៉ុន្មានខែថ្មីៗនេះ ការពិភាក្សានេះ បានកើនឡើងយ៉ាងរហ័ស។ មហារីកលំពែង មហារីកក្រពេញទីរ៉ូអ៊ីត មហារីកឈាម ឬបញ្ហាខ្នងរ៉ាំរ៉ៃ? ពិតឬមិនពិត ពាក្យចចាមអារ៉ាមទាំងនេះបានបង្ខំឱ្យមនុស្សគ្រប់គ្នាគិតយ៉ាងហ្មត់ចត់អំពីអ្វីដែលនឹងកើតឡើង ប្រសិនបើពូទីនត្រូវបានចាកចេញ (ស្លាប់)។ យោងតាមសារព័ត៌មាន The Moscow...
ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានអោយដឹងថា លោកសង្ឃឹមថា មេដឹកនាំអាជីវកម្មនឹង ឈ្នះការបើកទូលាយ ការច្នៃប្រឌិត និងការអភិវឌ្ឍន៍រួមគ្នា ដើម្បីបន្ថែមកម្លាំងជំរុញថ្មី ដល់កិច្ចសហប្រតិបត្តិការ BRICS ។ លោក ស៊ី បានធ្វើការកត់សម្គាល់ ខណៈពេលដែលថ្លែងសុន្ទរកថា គន្លឹះជាទម្រង់និម្មិតនៅឯ ពិធីបើកវេទិកាធុរកិច្ច BRICS...