លោក Xi Jinping គូសបញ្ចាក់ក្នុងកិច្ចប្រជុំពិភាក្សានៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនលើកទី ៤០ថា បន្តលើកកម្ពស់កម្រិតនិងសមត្ថភាពប្រឆាំងអំពើពុករលួយក្នុងបក្សដែលសមាជិកបក្សមិនហ៊ានប្រព្រឹត្តិអំពើពុករលួយ មិនអាចប្រព្រឹត្តិអំពើពុករលួយ និងមិនចង់ប្រព្រឹត្តិអំពើពុករលួយ ដើម្បីយកឈ្នះដោយគ្រប់ជ្រុងជ្រោយក្នុងយុទ្ធនាការប្រឆាំងអំពើពុករលួយរយៈពេលយូរ ។ ល្ងាចថ្ងៃទី ១៧ ខែមិថុនា ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកកិច្ចប្រជុំពិភាក្សាលើកទី ៤០ ស្តីពីការរួមគ្នាជំរុញការមិនហ៊ានប្រព្រឹត្តិអំពើពុករលួយ មិនអាចប្រព្រឹត្តិអំពើពុករលួយ និងការមិនចង់ប្រព្រឹត្តិអំពើពុករលួយ។ លោក Xi Jinping អគ្គលេខាធិការបក្សបានគូសបញ្ជាក់នៅពេលអញ្ជើញជាអធិបតីនៃកិច្ចប្រជុំនេះថា...
ថ្ងៃទី២០ខែមិថុនា ឆ្នាំ២០២២ ស្ថានីយ៍រថភ្លើងFengtaiប៉េកាំងប្រទេសចិនបានចាប់ផ្តើមដំណើរការសារឡើងវិញជាផ្លូវការបន្ទាប់ពីបានទទួលការជួសជុលអស់រយៈពេល៤ឆ្នាំបន្ទាប់ពីផ្អាកប្រើប្រាស់ដឹកជញ្ជួនភ្ញៀវពីឆ្នាំ២០១០មក។ ស្ថានីយ៍រថភ្លើងFengtaiប៉េកាំងសាងសង់កាលពីឆ្នាំ១៨៩៥ដែលជាស្ថានីយ៍ទីមួយរបស់ទីក្រុងប៉េកាំង បន្ទាប់ពីជួសជុលនិងសាងសង់ពង្រីកធំរួច ស្ថានីយ៍រថភ្លើងបានក្លាយទៅជាស្ថានីយ៍រថភ្លើងខ្នាតធំបំផុតក្នុងតំបន់ទ្វីបអាស៊ីដែលមានទំហំសំណង់ប្រហែល៤០ម៉ឺនម៉េត្រការ៉េនិង ទទួលរថភ្លើងល្បឿនលឿនចេញចូលក្នុងពេលតែមួយបាន៣២ខ្សែ និង សមត្ថភាពទទួលអ្នកដំណើរបានជិត២ម៉ឺនាក់ក្នុងមួយម៉ោង។បៃតងនិងកាបូនិកទាបជាលក្ខណៈពិសេសរបស់ស្ថានីយ៍នេះ ឆ្លងតាមការស្រូបយកពន្លឺធម្មជាតិនិងប្រើប្រាសបន្ទះថាមពលពន្លឺព្រះអាទិត្យ ស្ថានីយ៍រថភ្លើងនេះនឹងសន្សំថាមពលអគ្គសនី៩៥ម៉ឺនគឡូវ៉ាត់ក្នុងមួយឆ្នាំនិងកាត់បន្ថយបញ្ចេញកាបូនិក៩រយតោនក្នុងមួយឆ្នាំទៀតផង។ បើតាមស្ថិតិមានពាក់ព័ន្ធបានបង្ហាញឲ្យដឹងថា រហូតដល់ចុងឆ្នាំ២០២១ ប្រវែងសរុបរថភ្លើងក្នុងដំណើររការប្រទេសចិនបានលើសជាង១៥ម៉ឺនគីឡូម៉ែត្រ ក្នុងនោះមានប្រវែងរថភ្លើងល្បឿនលឿន៤ម៉ឺនគីឡូម៉ែត្រ។ផ្លូវរថភ្លើងបានគ្របដណ្តប់ស្រុក៨១ភាគរយរស់ប្រទេសចិន រថភ្លើងល្បឿនលឿនបានទៅដល់ទីក្រុងមានប្រជាជនលើសជាង៥០ម៉ឺនចំនួន៩៣ភាគរយរបស់ទូទាំងប្រទេសចិន។ការអភិវឌ្ឍរបស់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជួនមិនគ្រាន់តែបង្រួមចម្ងាយតែប៉ុណ្ណោះទេ ថែមទាំងបានជម្រុញឱ្យទំនិញនិងប្រជាជនចរាចរណ៍ឲ្យកាន់តែលឿនទៀតផង។ក្នុងរយៈពេល១០ឆ្នាំកន្លងមក សមត្ថភាពចម្រុះខាងសេវាដឹកជញ្ជួនរបស់ប្រទេសចិនបានត្រូវលើកឡើងយ៉ាងខ្លាំង ដែលធ្វើឲឱ្យប្រទេសចិនក្លាយទៅជាប្រទេសមួយដែលការដឹកជញ្ជួនមានភាពមមាញឹកជាងគេលើពិភពលោក។ លោកបានមានប្រសាសន៍ក្នុងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំ២០១៩ ពេលលោកនិយាយអំពីការដែលបញ្ចូលផ្លូវរថភ្លើងចូលក្នុងប្រព័ន្ធផ្លូវរថភ្លើងទូទាំងប្រទេសចិន លោកបានមានប្រសាសន៍ថា...
សិស្សានុសិស្សនៅវិទ្យាល័យជាច្រើន ក្នុងរាជធានីភ្នំពេញ បានចូលរួមប្រកួតថតរូប ក្នុងកម្មវិធីតោះចេញលេងផឹកIZE ពេញហ្វ៊េសប៊ុក យ៉ាងសប្បាយរីករាយ និងឈ្នះរង្វាន់ស្អាតៗ ពីទឹកក្រូចអាយស៍ថែមទៀតផង។ ហ្វ៊េនៗទឹកក្រូចអាយស៍មកពីវិទ្យាល័យ បាក់ទូក វិទ្យាល័យ ស៊ីសុវត្ថិ វិទ្យាល័យ ទួលទំពូង វិទ្យាល័យ ទួលអំពិល និងវិទ្យាល័យជាច្រើនទៀត ក្នុងរាជធានីភ្នំពេញ បានចូលរួមថតរូបបញ្ចេញស្តាយ បែបឡូយកាលីបរួចបង្ហោះក្នុងគណនីហ្វ៊េសប៊ុករបស់ខ្លួន ដោយភ្ជាប់ជាមួយពាក្យពេចន៍ថា «ម៉ោង ១០ ព្រឹក ឬម៉ោង ២ រសៀលហើយតោះផឹក IZE»។ អ្នកទទួលបាន Like Comment និង Share បូកបញ្ចូលគ្នាចាប់ពី ២០០ ឡើងទៅនឹងទទួលបានកាបូបសិក្សាយ៉ាងស្រស់ស្អាត ឬកែវទឹកបែបឃ្យូតៗ ពីទឹកក្រូចអាយស៍ភ្លាមៗ នៅសាលាដែលមានរៀបចំ កម្មវិធីតោះចេញលេងផឹកIZE។ កម្មវិធីតោះចេញលេង ផឹកIZEនឹងធ្វើដំណើរទៅកាន់ សាលាចំនួន១៦នៅរាជធានីភ្នំពេញ រហូតដល់ថ្ងៃទី២៥ ខែមិថុនាដើម្បីផ្តល់ភាពសប្បាយរីករាយ និងឱកាសដល់សិស្សានុសិស្ស ក្នុងការជួបជាមួយតារាង ក្នុងដួងចិត្ត Linda Vee និងNaro Vee ពិសេសចូលរួមលេងហ្គេម បង្វិលកងយករង្វាន់ ដោយគ្រាន់តែទិញទឹកក្រូចអាយស៍ចំនួន២ដប ឬ ២ កំប៉ុងតែប៉ុណ្ណោះ។ បានថតរូបស្អាតៗ ជួបជាមួយអាយដល និងមានឱកាសឈ្នះរង្វាន់ឃ្យូតៗ ពីទឹកក្រូចអាយស៍បែបនេះ តើចាំអ្វីទៀតចូលរួមកម្មវិធីតោះចេញលេង ផឹកIZEនៅរៀងរាល់ម៉ោង ៧ ព្រឹក ដល់ម៉ោង ៥ រសៀលទាំងអស់គ្នា។ តាមដានផេកទឹកក្រូចអាយស៍ IZE ដើម្បីទទួលបានព័ត៌មានថ្មីៗ។ https://www.facebook.com/izecolakhmerbeverages
“វិវាទនយោបាយ” បណ្ដាប្រទេសនានានៅក្នុងពិភពលោកកម្រនឹងគេចផុត រាប់ចាប់តាំងពីប្រទេសក្រីក្ររហូតដល់ប្រទេសអភិវឌ្ឍន៍ ល្គឹកណាមានការប្រកួតប្រជែងផ្នែកនយោបាយ នោះ “វិវាទនយោបាយ” នឹងកើតមានឡើង។ ប៉ុន្ដែទោះបីជាវាកើតឡើង ភាពធ្ងន់ធ្ងរឬក៏ធូរស្រាលនៃវិបត្ដិនយោបាយ អាស្រ័យលើអ្នកនយោបាយចេះចរចារកដំណោះស្រាយ ដោយយកប្រយោជន៍ជាតិ និងរាស្ដ្រ ធំជាងប្រយោជន៍បក្ខពួកឬប្រយោជន៍ផ្ទាល់ខ្លួន។ នៅកម្ពុជា ភាពចម្រូងចម្រាសនយោបាយ ក៏បានកើតឡើងគួរឱ្យកត់សម្គាល់បន្ថែមទៀតនៅក្នុងពេលថ្មីៗនេះ ពោលគឺបន្ទាប់ពីបញ្ចប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់អាណត្ដិទី៥ កាលពីថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ ជាការប៉ះទង្គិចរវាងគណបក្សនយោបាយជាមួយគណបក្សនយោបាយ និងរវាងគណបក្សនយោបាយជាមួយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)។...
ភ្នំពេញ៖នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២នេះ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចូលរួមពិធីខួបលើកទី៤៥ ទិវាចងចាំនៃដំណើរឆ្ពោះទៅកាន់ការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត និង សម្ពោធសមិទ្ធផលនានា ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ សម្តេតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង...
បរទេស ៖ គោលនយោបាយ របស់លោកស្រី Angela Merkel ក្នុងការរក្សាទំនាក់ទំនងល្អ ជាមួយទីក្រុងមូស្គូ ក្នុងអំឡុងពេលកាន់តំណែង ជាអធិការបតីអាល្លឺម៉ង់ គឺមិនខុសទេ, នេះបើតាម អ្នកស្នងតំណែងលោកស្រី គឺលោក Olaf Scholz ដែលាអធិការបតីអាល្លឺម៉ង់ បច្ចុប្បន្នបានប្រាប់ទីភ្នាក់ងារ សារព័ត៌មាន dpa កាលពីថ្ងៃអាទិត្យ។ យោងតាមសារព័ត៌មាន...
បរទេស ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានប្រាប់កម្មវិធី Moscow. Kremlin. Putin របស់ទូរទស្សន៍ Rossiya 1 TV ថា គោលដៅពិតប្រាកដ ដែលអាមេរិកកំពុងស្វែងរកតាមរយៈការផ្តល់ជំនួយយោធាដល់អ៊ុយក្រែន គឺការដកហូតជំហរឯករាជ្យ របស់ខ្លួននៅលើឆាកអន្តរជាតិ។ លោករដ្ឋមន្ត្រីបានបន្ថែមថា ក្រុងវ៉ាស៊ីនតោនចង់ឲ្យក្រុងម៉ូស្គូ មិននិយាយអំពីបញ្ហាអន្តរជាតិ ប៉ុន្តែវានឹងមិនបាន...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្ដីប្រកាសទទួលស្គាល់ សិស្សពូកែទូទាំងប្រទេស ផ្នែកអក្សរសិល្ប៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងថ្នាក់ទី១២ ឆ្នាំ២០២២៕
បរទេស ៖ អគ្គសេនាធិការថ្មី ឧត្តមសេនីយ៍ Patrick Sanders បាននិយាយកាលពីថ្ងៃអាទិត្យថា កងកម្លាំងអង់គ្លេស ត្រូវតែរៀបចំ “ដើម្បីប្រយុទ្ធ នៅអឺរ៉ុបម្តងទៀត” នេះបើយោងតាមរបាយការណ៍ កាលពីថ្ងៃអាទិត្យពី Sky News ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា...