ព័ត៌មានអន្តរជាតិ

រុស្ស៊ីពន្យល់​ ពីទស្សនៈរបស់ខ្លួន ចំពោះគោលបំណង របស់អាមេរិក នៅអ៊ុយក្រែន

បរទេស ៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បានប្រាប់កម្មវិធី Moscow. Kremlin. Putin របស់ទូរទស្សន៍ Rossiya 1 TV ថា គោលដៅពិតប្រាកដ ដែលអាមេរិកកំពុងស្វែងរកតាមរយៈការផ្តល់ជំនួយយោធាដល់អ៊ុយក្រែន គឺការដកហូតជំហរឯករាជ្យ របស់ខ្លួននៅលើឆាកអន្តរជាតិ។ លោករដ្ឋមន្ត្រីបានបន្ថែមថា ក្រុងវ៉ាស៊ីនតោនចង់ឲ្យក្រុងម៉ូស្គូ មិននិយាយអំពីបញ្ហាអន្តរជាតិ ប៉ុន្តែវានឹងមិនបាន ជោគជ័យទេ ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២ បានឱ្យដឹងថា លោក Lavrov បាននិយាយនៅ ពេលត្រូវបានសួរថា តើអ្វីជាគោលដៅពិតប្រាកដរបស់អាមេរិក នៅអ៊ុយក្រែនថា ជម្លោះនៅអ៊ុយក្រែន កំពុងត្រូវបានប្រើប្រាស់ ដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន គឺគ្រាន់តែជាមធ្យោបាយមួយផ្សេងទៀត ដើម្បីធ្វើឱ្យប្រទេសរុស្ស៊ីចុះខ្សោយតែប៉ុណ្ណោះ ។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ីរូបនេះ បានបញ្ជាក់ថា រុស្ស៊ីត្រូវតែគោរពតាមច្បាប់ កំណត់ដោយអាមេរិក ដោយបន្ថែមថា ទីក្រុងវ៉ាស៊ីនតោនច្បាស់ ជាដឹងច្បាស់អំពីការពិត ដែលខ្លួននឹងមិនជោគជ័យ ។ ពួកគេ [សហរដ្ឋអាមេរិក] កំពុងស្វែងរកគោលដៅ ដែលពួកគេបានបង្ហាញជា សាធារណៈជាយូរមកហើយ៖ រុស្ស៊ីត្រូវតែស្គាល់ទីកន្លែងរបស់ខ្លួន ។ រុស្ស៊ី [ត្រូវតែ] គ្មានសំឡេង ក្នុងកិច្ចការអន្តរជាតិ៕

To Top