បរទេស៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បាននិយាយកាលពីថ្ងៃអង្គារថា ទាហានស៊ីឈ្នួល បរទេសជាច្រើននាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ុយក្រែនក្នុងរយៈពេលដប់ថ្ងៃកន្លងមកនេះ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងនៅក្នុងកិច្ចប្រជុំ របស់ក្រសួង លោក Shoigu បាននិយាយថា “ជាលទ្ធផលនៃការវាយលុកប្រកបដោយជោគជ័យ” ដោយកង កម្លាំង...
បរទេស៖ អតីតយុទ្ធជនអាមេរិក មួយចំនួនត្រូវបានគេរាយការណ៍ថា បានបណ្តុះបណ្តាលទាហានអ៊ុយក្រែន នៅជិតជួរមុខនៃជម្លោះរុស្ស៊ី-អ៊ុយក្រែន ទោះបីជាមន្ទីរបញ្ចកោណបានជំរុញពួកគេមិនឱ្យធ្វើដូច្នេះក៏ដោយ, នេះបើតាមកាសែត New York Times បានអះអាងនៅក្នុងអត្ថបទមួយកាលពីថ្ងៃអាទិត្យ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ បានឱ្យដឹងថា សារព័ត៌មានដដែល បានបញ្ជាក់ថា «ជនជាតិអាមេរិកស្ថិតនៅក្នុងប្រទេសអ៊ុយក្រែន» ដោយកត់សម្គាល់ថា ចំនួនពិតប្រាកដ...
ភ្នំពេញ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋម្ត្រីការបរទេសកម្ពុជា និងជាប្រេសិតពិសេសរបស់ ប្រធានអាស៊ាន ស្ដីពីបញ្ហាមីយ៉ាន់ម៉ា បានបង្ហាញនូវក្ដីសង្ឃឹមថា លោកនឹងត្រឡប់ទៅបំពេញទស្សនកិច្ច នៅមីយ៉ាន់ម៉ា ក្នុងពេលឆាប់ៗ ដើម្បីបន្តបេសកកម្មដើម្បីប្រទេស និងប្រជាជនមីយ៉ាន់ម៉ា ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៥ កក្កដា ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២២ បានអញ្ជើញជួបសំណេះសំណាលជាមួយប្រតិភូកីឡាអាស៊ានប៉ារ៉ាហ្គេម មុននឹងចេញទៅប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេមលើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ។ ការប្រកួតកីឡាពិការអាស៊ាន ឬអាស៊ានប៉ារ៉ាហ្គេម ដែលជាការប្រកួតរវាងកីឡាករ កីឡាការិនី ជាជនពិការក្នុងចំណោមប្រទេសសមាជិកអាស៊ាន ត្រូវបានធ្វើឡើងជាទៀងទាត់រៀងរាល់២ឆ្នាំម្តង។ ការប្រកួតបានធ្វើចំនួន១០លើករួចមកហើយ...
តបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ខ្ញុំ និងភរិយាខ្ញុំ ព្រមទាំងក្រុមហ៊ុនទាំងអស់របស់រ៉ូយ៉ាល់គ្រុប បានចូលរួមបរិច្ចាគថវិកាចំនួន១លានដុល្លារជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាមីននៅទូទាំងប្រទេសកម្ពុជា។ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានផ្ដល់ឱកាសនេះដល់វិស័យឯកជនឱ្យចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបោសសម្អាតមីននៅកម្ពុជា។ ការអំពាវនាវនេះធ្វើឡើង បន្ទាប់ពីសម្តេចតេជោទទួលបានរបាយការណ៍ ពីស្ថានភាពនៃការគំរាមកំហែងយ៉ាងខ្លាំងដោយគ្រាប់មីនទៅលើប្រជាពលរដ្ឋ ក្នុងឱកាសសម្តេចតេជោអញ្ជើញលែងកូនត្រី នៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។ កម្លាំងដោះមីនត្រូវបានដាក់ពង្រាយដើម្បីពន្លឿនការបោសសម្អាតមីន ដោយចាប់ផ្តើមពីថ្ងៃចន្ទ...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកទឹកចិត្តដល់អគ្គនាយកដ្ឋាន និងអង្គភាពពាក់ព័ន្ធចំណុះក្រសួងមហាផ្ទៃ ក្នុងការបង្កើនការបញ្ជូនមន្ត្រីឱ្យទៅទទួលការបណ្ដុះបណ្ដាល ទាំងក្នុង និងក្រៅប្រទេស ដើម្បីពង្រឹងសមត្ថភាព និងប្រសិទ្ធភាពការងារ។ ក្នុងពិធីជួបសំណេះសំណាលជាមួយ កម្មសិក្សាការី វគ្គវិក្រឹត្យការមន្ដ្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ សម្រាប់ឆ្នាំ២០២១ នារសៀលថ្ងៃទីអង្គារ ទី០៥ ខែកក្កដា ឆ្នាំ២០២២...
សេអ៊ូល៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២២ថា យន្តហោះចម្បាំងបំបាំងកាយ F-35A របស់កងទ័ពអាកាសសហរដ្ឋអាមេរិក បានមកដល់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអង្គារនេះនៅក្នុងដំណើរទស្សនកិច្ចដែលបានប្រកាសជាសាធារណៈលើកដំបូងចាប់តាំងពីឆ្នាំ២០១៧ ខណៈដែលសម្ព័ន្ធមិត្ត និងកូរ៉េខាងជើង ប្រដាប់ដោយអាវុធនុយក្លេអ៊ែរ ចូលរួមក្នុងវដ្តនៃការបង្ហាញអាវុធកាន់តែកើនឡើង ។ សមយុទ្ធយោធារួមគ្នាត្រូវបានពង្រីកជាសាធារណៈក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលលើកទីមួយធ្វើឡើងនៅក្នុងឆ្នាំ២០១៨ ដោយសារតែកិច្ចខិតខំប្រឹងប្រែងក្នុងការធ្វើទំនាក់ទំនងការទូតជាមួយកូរ៉េខាងជើង និងក្រោយមកដោយសារជំងឺរាតត្បាតជំងឺកូវីដ-១៩...
ពីថ្ងៃ៦-១២ កក្កដា កម្ពុជា នឹងមានភ្លៀងធ្លាក់ពីតិចទៅច្រើន លាយឡំផ្គរ រន្ទះ និងខ្យល់កន្ត្រាក់https://dap-news.com/national/2022/07/05/259376/ ប្រមុខការទូតមេគង្គ-ឡានឆាង ប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ ពង្រឹងសាមគ្គីភាព ឆ្ពោះទៅរកគោលដៅរួមhttps://dap-news.com/national/2022/07/05/259383/ បារាំង អាមេរិក អឺរ៉ុប និងអូស្ត្រាលីសរសើរ កម្ពុជា ស្នើឲ្យមេដឹកនាំយោធាភូមា ផ្ទេរលោកស្រី អោង សានស៊ូជី ត្រឡប់ទៅឃុំក្នុងផ្ទះវិញ (Video)https://dap-news.com/national/2022/07/05/259397/...
ភ្នំពេញ៖ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានជំរុញឱ្យក្រុមការងារ នៃមន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានីភ្នំពេញ និងមន្ទីរធនធានទឹក និងឧត្តុនិយម រាជធានីភ្នំពេញ ត្រូវពន្លឿនការស្ដារប្រឡាយ បឹងត្របែក និងបើកទឹកហូរឲ្យបានលឿន ទៅដល់ស្ថានីយបឹងត្របែក ដើម្បីឱ្យស្ថានីយនេះ អាចបូមទឹកចេញបានឆាប់រហ័ស កាត់បន្ថយបាននូវការលិចលង់លំនៅដ្ឋាន បងប្អូនប្រជាពលរដ្ឋ នៅក្នុងរដូវវស្សានេះ ។ ការជំរុញរបស់លោកឃួង...
ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ នេះ ជាថ្ងៃអបអរសាទរខួបទី២៥ឆ្នាំ ដែលហុងកុង វិលត្រឡប់ចូលប្រទេសចិនវិញ និងថ្ងៃធ្វើពិធីចូលកាន់មុខតំណែង របស់អភិបាល នៃតំបន់រដ្ឋបាលពិសេស ហុងកុង អាណត្តិទី៦ ។ ក្នុងពិធីលោក Xi Jinping ប្រធានរដ្ឋចិនបានបង្ហាញ ពីការសួរសុខទុក្ខ ការជូនពរ និងការថ្លែងអំណរគុណ លោកបានគូសបញ្ជាក់ថា កម្មវត្ថុមូលដ្ឋាន...