ព័ត៌មានជាតិ

អ្នកឧកញ៉ា គិត ម៉េង បរិច្ចាគថវិកា១លានដុល្លារ ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាមីន នៅកម្ពុជា

តបតាមការអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ខ្ញុំ និងភរិយាខ្ញុំ ព្រមទាំងក្រុមហ៊ុនទាំងអស់របស់រ៉ូយ៉ាល់គ្រុប បានចូលរួមបរិច្ចាគថវិកាចំនួន១លានដុល្លារជូនដល់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាមីននៅទូទាំងប្រទេសកម្ពុជា។

យើងខ្ញុំសូមថ្លែងអំណរគុណចំពោះសម្ដេចតេជោ ដែលបានផ្ដល់ឱកាសនេះដល់វិស័យឯកជនឱ្យចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបោសសម្អាតមីននៅកម្ពុជា។

ការអំពាវនាវនេះធ្វើឡើង បន្ទាប់ពីសម្តេចតេជោទទួលបានរបាយការណ៍ ពីស្ថានភាពនៃការគំរាមកំហែងយ៉ាងខ្លាំងដោយគ្រាប់មីនទៅលើប្រជាពលរដ្ឋ ក្នុងឱកាសសម្តេចតេជោអញ្ជើញលែងកូនត្រី នៅឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។

ផ្ទាំងពាណិជ្ជកម្ម

កម្លាំងដោះមីនត្រូវបានដាក់ពង្រាយដើម្បីពន្លឿនការបោសសម្អាតមីន ដោយចាប់ផ្តើមពីថ្ងៃចន្ទ ទី៤ ខែកក្កដា ឆ្នាំ២០២២។ យើងជឿជាក់យ៉ាងមុតមាំថាបេសកកម្មនេះនឹងជួយសហគមន៍របស់យើងឱ្យរស់នៅបានប្រសើរជាងមុន ហើយយើងរួមគ្នាកសាងប្រទេសកម្ពុជាឱ្យកាន់តែរឹងមាំ៕

In response to the call of Samdach Akka Moha Sena Padei Techo Hun Sen, my wife and I, as well as the Royal Group of Companies, joined hands to donate $1 million to the Royal Government of Cambodia to help tackle the landmine problem across Cambodia.We would like to thank Samdach Techo for offering this opportunity for the private sector to join the Royal Government in clearing mines in Cambodia. This appeal came after Samdach Techo received a report on the severe threat of landmines to people on the occasion of the release of fish in Poi Char commune, Phnom Srok district Banteay Meanchey province on the morning of July 01, 2022.The team has been deployed to expedite the mine clearance starting Monday, July 04, 2022. We strongly believe this mission will help our community to live better, and together, we will build a stronger Cambodia.

To Top