ប៉េកាំង៖ អ្នកនាំពាក្យចិនបានឲ្យដឹងថា ការអភិវឌ្ឍន៍ទំនាក់ទំនងយោធា នៃប្រទេសចិន-អាមេរិក ទាមទារភាពស្មោះត្រង់ និងការខិតខំប្រឹងប្រែងពីភាគីទាំងពីរ នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Tan Kefei អ្នកនាំពាក្យក្រសួងការពារជាតិចិន បានលើកឡើងថា “បច្ចុប្បន្ននេះ បណ្តាញទំនាក់ទំនងរវាង យោធាទាំងពីរគឺបើកចំហ និងគ្មានការរំខាន ហើយប្រទេសចិន បើកចំហចំពោះការលើកកម្ពស់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ យោធារវាងប្រទេសទាំងពីរ”។ លោកបានបន្ដថា...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិនបានឲ្យដឹងថា សហរដ្ឋអាមេរិក មានភាពសក្ដិសមនៃឈ្មោះនៃ “អាណាចក្រនៃការលួចស្តាប់តាមអ៊ីនធឺណិត” និង “អាណាចក្រនៃការលួចសម្ងាត់” ដោយជំរុញឱ្យប្រទេសនេះបញ្ឈប់ សកម្មភាពតាមអ៊ីនធឺណិត ដែលមានគំនិតអាក្រក់របស់ខ្លួនជាបន្ទាន់។ យោងតាមរបាយការណ៍ពាក់ព័ន្ធ ស្ថាប័នស្រាវជ្រាវវិទ្យាសាស្ត្រជាច្រើនរបស់ចិន បានរងការវាយប្រហារតាម អ៊ីនធឺណិតពីសហរដ្ឋអាមេរិក។ ទីភ្នាក់ងារសន្តិសុខជាតិ (NSA) និង NSA បានដំឡើងកម្មវិធី Trojan horse នៅខាងក្នុងប្រព័ន្ធព័ត៌មានសំខាន់ៗ...
ភ្នំពេញ៖ កម្មវិធីប្រូម៉ូសិនពិសេស ពី ក្រុមហ៊ុន អ័រគីដេ នៅតែបន្តផ្តល់ជូននូវរង្វាន់ជាច្រើនដ៏អតិថិជន សរុបជាង ៥០ រង្វាន់ មានដូចជា៖ អ័រគីដេ ខុនដូ ដែលមានទីតាំងនៅក្នុង គម្រោងអ័រគីដេ ដឹរ៉ូយាល់ខុនដូមីនីម ស្ថិតនៅតាមបណ្តោយផ្លូវ២០០៤ និង រថយន្តដ៏ថ្មីស្រឡាងម៉ាក Toyota Raize នឹងរង្វាន់ផ្សេងៗទៀត។ ដើម្បីទទួលបាននូវកម្មវិធីប្រូម៉ូសិននេះ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានប្រកាសបន្តរកឃើញ អ្នកកើតជំងឺកូវីដ១៩ សម្រាប់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ មានករណីឆ្លងថ្មី៣នាក់ ខណៈជាសះស្បើយ និងស្លាប់ គ្មាន ៕
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា បានចុះហត្ថលេខា ទិញវ៉ាក់សាំងកូវីដ១៩ ជាង ១០៤លានដូស បន្ថែមទៀត ដើម្បីបម្រុងទុកសម្រាប់ឆ្នាំ២០២៤ ដល់ឆ្នាំ២០២៦ និងដើម្បីធានាថា ប្រជាពលរដ្ឋ មិនខ្វះវាក់សាំងចាក់ ។ ក្នុងឱកាសអញ្ជើញ អបអរសាទរទិវាមច្ឆជាតិ...
ប៉េកាំង ៖ ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំង និងការប្រឆាំងយ៉ាង ម៉ឺងម៉ាត់ ចំពោះឯកសារគោលគំនិត យុទ្ធសាស្ត្រ ដែលបានបោះពុម្ពផ្សាយថ្មី របស់អង្គការណាតូ ដោយថាវាពោរពេញ ដោយចិត្តគំនិត សង្រ្គាមត្រជាក់ និងភាពលំអៀងមនោគមវិជ្ជា ហើយប្រកាន់ខ្ជាប់នូវទីតាំងខុស នៃការប្រឈម ជាប្រព័ន្ធ ចំពោះប្រទេសចិន ។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក...
ភ្នំពេញ៖ ថ្លែងពីលើវេទិកា នៃពិធីអបអរសាទរទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ២០២២ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានធ្វើការទស្សន៍ទាយទុកជាមុន ក្នុងន័យចំអកទៅកាន់ វិទ្យុអាស៊ីសេរីនិងក្រុមប្រឆាំង ថា នឹងយកប្រធានបទនៃរឿងនាឡិកា របស់សម្ដេចទៅធ្វើអត្ថាធិប្បាយ។ ការថ្លែងរបស់សម្ដេចតេជោបែបនេះបន្ទាប់ពីសង្កេតឃើញ វិទ្យុដែលមាននិន្នាការប្រឆាំងនឹងរាជ រដ្ឋាភិបាលកម្ពុជា និងក្រុមបក្ខពួកមួយចំនួន តែងតែលើកយកប្រធានបទនៃការចាយវាយ ទៅលើសម្ភារៈនិយម ក៏ដូចជាទ្រព្យសម្បត្តិរបស់មេដឹកនាំកំពូលៗកម្ពុជា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានព្រមាន និងដាក់បទបញ្ជាឲ្យសមត្ថកិច្ចធ្វើការ ចាប់ខ្លួនដល់ជនទាំងឡាយណា បំពុលសង្គមទាក់ទងនឹងជំងឺកូវីដ-១៩ ព្រោះមិនមែនជារឿងលេងសើចនោះឡើយ។ ក្នុងពិធីអបអរសាទរទិវាមច្ឆជាតិ ១កក្កដា ឆ្នាំ២០២២ នៅទីតាំងអាងទឹកត្រពាំងថ្ម ក្នុងភូមិត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២ សម្ដេចតេជោ...
ភ្នំពេញ៖ ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២២៖ ពិសេស! កាន់តែពិសេសទៀតហើយ!! ដើម្បីស្វាមន៏គ្រួសារត្រកូលGalaxy M Series មកកាន់ទីផ្សារកម្ពុជា ក្រុមហ៊ុន សាមសុងបានដាក់ឲ្យអតិថិជនរបស់ខ្លួន ធ្វើការកម៉្មង់ទិញទុកមុននូវ Galaxy M53 5G| Galaxy M33 5G| Galaxy M23 5G...
គៀវ៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បានឲ្យដឹងថា ប្រទេសអ៊ុយក្រែន បានចាប់ផ្តើមនាំចេញអគ្គិសនី ទៅកាន់អឺរ៉ុបហើយកាលពីថ្ងៃព្រហស្បតិ៍ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Shmyhal បានសរសេរនៅលើបណ្ដាញ Telegram ឲ្យដឹងថា “ការនាំចេញអគ្គិសនីរបស់អ៊ុយក្រែន ដែលរង់ចាំជាយូរមកហើយទៅកាន់អឺរ៉ុប បានចាប់ផ្តើមហើយ” ។ លោក Shmyhal...