សេអ៊ូល៖ ប្រភពពីអាជ្ញាធរសុខាភិបាលបានឲ្យដឹងថា ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ ពីករណីឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន ១៣,៩៣៣៩ករណី គិតត្រឹមពាក់កណ្តាលអធ្រាត្រ ថ្ងៃអង្គារធៀបនឹង ២៤ ម៉ោងមុន ដែលបង្កើនចំនួនអ្នកឆ្លងសរុបដល់ ២២,៥៨៨,៦៤០ករណី។ យោងតាមទីភ្នាក់ងារគ្រប់គ្រង និងបង្ការជំងឺកូរ៉េ (KDCA) បានឱ្យដឹងថា ករណីផ្ទុកប្រចាំថ្ងៃបានធ្លាក់ចុះពី ១៥០,២៥៨ករណីកាលពីថ្ងៃមុន និងទាបជាងចំនួន ១៨០,៧៦៣ករណី កាលពីមួយសប្តាហ៍មុន។ សម្រាប់សប្តាហ៍មុន...
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានណែនាំអភិបាលស្រុកព្រៃឈរ ទើបប្រកាសចូលកាន់តំណែង ឱ្យចេះរួមសាមគ្គីគ្នា ជាមួយមន្ត្រីពាក់ព័ន្ធ ដើម្បីអភិវឌ្ឍន៍មូលដ្ឋានបន្ថែម និងនាំមកនូវការរីកចម្រើនដល់ប្រជាពលរដ្ឋ ។ លោកអភិបាលខេត្ត បានលើកឡើងដូច្នេះនៅព្រឹកថ្ងៃទី២៤ ខែសីហាឆ្នាំ ២០២២ ក្នុងឱកាសអញ្ជើញ ប្រកាស លោក ហេង ម៉េងឈុន មកពីអភិបាលរងស្រុកកងមាស...
ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៨-២៣ ខែសីហា ឆ្នាំ២០២២ ប្រជាពលរដ្ឋ តាំងទីលំនៅខុសច្បាប់ ក្នុងតំបន់រមណីដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរអប្សរា ចំនួន ៦៨៩គ្រួសារ ស្ម័គ្រចិត្តទៅរស់នៅតំបន់ភូមិជាតិរុនតាឯក។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងរៀបចំដែន នាថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ បានឲ្យដឹងថា...
កូឡុំបូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ថា លោក Gotabaya Rajapaksa អតីតប្រធានាធិបតីស្រីលង្កា អាចនឹងត្រលប់មកមាតុប្រទេសវិញ ក្នុងរយៈពេលប្រហែល២សប្តាហ៍ បន្ទាប់ពីបានភៀសខ្លួនចេញពី ការបះបោរដ៏ខ្លាំងក្លានៅក្នុងខែកក្កដា ប្រភព២ដែលដឹងពីបញ្ហានេះ បានប្រាប់ដល់ទីភ្នាក់ងារ Reuters កាលពីថ្ងៃអង្គារ ហើយករណីនេះវាអាស្រ័យលើ ការរៀបចំមួយផ្នែកដើម្បីធានា...
គៀវ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ថា ប្រជាជនអ៊ុយក្រែននៅថ្ងៃពុធនេះ បានប្រារព្ធខួបលើកទី៣១ឆ្នាំ ចាប់តាំងពីពួកគេបានរំដោះខ្លួន ចេញពីរបបដឹកនាំដោយសហភាពសូវៀត ដែលគ្រប់គ្រងដោយរុស្ស៊ី នៅក្នុងអ្វីដែលប្រាកដថា ជាថ្ងៃនៃការចុះចាញ់ ប៉ុន្តែការប្រារព្ធពិធីដ៏រឹងចចេស ត្រូវបានគ្របដណ្ដប់ដោយការភ័យខ្លាច នៃការវាយប្រហារដោយ មីស៊ីលពីរុស្ស៊ីជាថ្មី ។ ទិវាបុណ្យឯករាជ្យជាតិរបស់អ៊ុយក្រែន ដែលប្រព្រឹត្តទៅរយៈពេល...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលកម្ពុជា បានបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៦នាក់ទៀត ខណៈ ជាសះស្បើយចំនួន៣៥នាក់ និងស្លាប់គ្មាន។ គិតត្រឹមព្រឹក ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ កម្ពុជាមានអ្នកឆ្លងសរុបចំនួន ១៣៧ ៤៨២នាក់ អ្នកជាសះស្បើយចំនួន ១៣៤ ២៤៤នាក់ និងអ្នកស្លាប់ចំនួន ៣ ០៥៦នាក់៕
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky កាលពីថ្ងៃអង្គារម្សិលមិញនេះ បានលើកឡើងថា អ៊ុយក្រែននឹងវាយយកតំបន់ Crimea ដែលកំពុងកាន់កាប់ដោយ រុស្ស៊ីនៅពេលណាទាំងអស់ ដោយមិនចាំបាច់ធ្វើការ ពិភាក្សាឬប្រឹក្សាជាមួយនឹង ប្រទេសណាឡើយ។ ថ្លែងទៅកាន់ក្រុមការងារដែលមានឈ្មោះថា Crimea Platform គឺជាក្រុមការងារដែលប្រមូលផ្តុំអង្គការជាតិ និងអន្តរជាតិចំនួនដល់ទៅជាង៦០ ក្នុងការគាំទ្រដល់រដ្ឋាភិបាលក្រុងគៀវ ដើម្បីដណ្តើមយកតំបន់ Crimea មកកាន់កាប់ឡើងវិញនោះលោក...
ថ្ងៃទី ៣ ខែកុម្ភៈឆ្នាំ ២០២១ មុនថ្ងៃបុណ្យ ចូលឆ្នាំថ្មីប្រពៃណីចិន លោក Xi Jinping ប្រធានរដ្ឋចិន បានទៅចុះត្រួតពិនិត្យ ការងារនៅភូមិ Huawu ឃុំXinrenជនជាតMiao ក្រុង Bijie ខេត្ត Guizhou។ លោកបានទៅលេងផ្ទះ គូស្វាមីភរិយាអ្នកភូមិ Zhao Yuxue...
ភ្នំពេញ ៖ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានបោះដៃបន្ថែមហៅលោក សម រង្ស៊ី ឲ្យចូលស្រុកវិញ បើក្លាហានអួតថាចូល កុំចាំបាច់ឲ្យរាជរដ្ឋាភិបាលបើកផ្លូវ។ ការបោះដៃហៅរបស់អ្នកនាំពាក្យ បក្សកាន់អំណាចនេះ បន្ថែមពីលើសំដីរបស់លោក សម រង្ស៊ីដែលបានអះអាងថា នឹងចូលស្រុកវិញ ដើម្បីចូលខ្លួនបំភ្លឺក្នុងតុលាការ លើបណ្តឹងថ្មីចុងក្រោយ របស់លោកមួយទៀត នាថ្ងៃទី១៥...
ក្នុងខណៈពេលដែលភាពតានតឹង នៅច្រកសមុទ្រតៃវ៉ាន់ ដែលបណ្តាលមកពីការបង្កហេតុ របស់ភាគីអាមេរិក នៅមិនទាន់បានធូរស្រាលផង លោក Burns ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅប្រទេសចិន បែរជាបានអះអាង នៅពេលផ្តល់បទសម្ភាសន៍ ជាមួយប្រព័ន្ធសារព័ត៌មាន CNN កាលពីពេលថ្មីៗកន្លងទៅនេះថា ប្រទេសចិនមានប្រតិកម្មជុ្រល ចំពោះរឿងដែលលោកស្រី Pelosi ប្រធានសភាតំណាងរាស្ត្រអាមេរិក ទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់ ដែលក្លាយទៅជាកក្តាអស្ថិរភាព នៅច្រកសមុទ្រតៃវ៉ាន់ ព្រមទាំងបណ្តាលឱ្យទំនាក់ទំនង...