ព័ត៌មានអន្តរជាតិ

អតីតប្រធានាធិបតីស្រីលង្កា បណ្តេញចេញពីតំណែងគ្រោង នឹងវិលចូលមាតុប្រទេសវិញ នៅដើមខែកញ្ញា

កូឡុំបូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ថា លោក Gotabaya Rajapaksa អតីតប្រធានាធិបតីស្រីលង្កា អាចនឹងត្រលប់មកមាតុប្រទេសវិញ ក្នុងរយៈពេលប្រហែល២សប្តាហ៍ បន្ទាប់ពីបានភៀសខ្លួនចេញពី ការបះបោរដ៏ខ្លាំងក្លានៅក្នុងខែកក្កដា ប្រភព២ដែលដឹងពីបញ្ហានេះ បានប្រាប់ដល់ទីភ្នាក់ងារ Reuters កាលពីថ្ងៃអង្គារ ហើយករណីនេះវាអាស្រ័យលើ ការរៀបចំមួយផ្នែកដើម្បីធានា សុវត្ថិភាពរបស់គាត់ ។

ប្រភពមួយបានលើកឡើងថា ការវិលត្រឡប់មកវិញរបស់គាត់ គឺទាក់ទងនឹងការចំណាយលើការ ស្នាក់នៅក្នុងប្រទេសថៃឡង់ដ៏ មួយផ្នែក ។

គួររំលឹកថា លោក Rajapaksa បានភៀសខ្លួនចេញពីប្រទេសស្រីលង្កា នៅព្រឹកព្រលឹមថ្ងៃទី១៣ ខែកក្កដា បន្ទាប់ពីការតវ៉ាដ៏ធំ បានលេបត្របាក់ទីក្រុងកូឡុំបូ ហើយក្រុមបាតុករដែលខឹងសម្បារ នឹងការបំផ្លិចបំផ្លាញសេដ្ឋកិច្ច របស់ប្រទេសនេះបានសម្រុកចូលក្នុងភូមិគ្រឹះ និងការិយាល័យផ្លូវការរបស់គាត់ ។ លោកបានលាលែងពីតំណែង ជាប្រធានាធិបតីបន្ទាប់ពី បានទៅដល់ប្រទេសសិង្ហបុរី ហើយក្រោយមកលោកបាន ធ្វើដំណើរទៅប្រទេសថៃឡង់ដ៏ ។

ប្រព័ន្ធផ្សព្វផ្សាយស្រីលង្កា បានរាយការណ៍ថា លោក Rajapaksa អាចវិលត្រលប់មកវិញនៅថ្ងៃពុធ ប៉ុន្តែប្រភពបានឲ្យដឹងថា ការមកដល់នេះត្រូវបានពន្យារពេល ខណៈដែលកិច្ចពិភាក្សានៅតែ បន្តរវាងមេដឹកនាំស្រីលង្កា Podujana Peramuna (SLPP) និងរដ្ឋាភិបាលជុំវិញបញ្ហាសន្តិសុខ និងកង្វល់ផ្សេងទៀត ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top