យេរ៉ូសាឡឹម៖ អ្នកជំនាញបានឲ្យដឹងថា អ៊ីស្រាអែល និងតួកគី បានយល់ព្រមស្តារឡើងវិញ នូវទំនាក់ទំនងការទូត ពេញលេញ បន្ទាប់ពីទំនាក់ទំនង ដ៏តានតឹងជាច្រើនឆ្នាំ ខណៈដែលអ្នកទាំងពីរ កំពុងស្វែងរកការធ្វើឱ្យប្រសើរឡើង នូវមុខតំណែងក្នុងតំបន់ និងអន្តរជាតិ របស់ពួកគេ។ ការិយាល័យ នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Yair Lapid បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃពុធថា...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានឲ្យដឹងថា អ្វីដែលគេហៅថា “អន្ទាក់បំណុលចិន” គឺជាការកុហក ដែលបង្កើតឡើងដោយ សហរដ្ឋអាមេរិក និងប្រទេសលោកខាងលិច មួយចំនួនទៀត ដើម្បីបង្វែរការទទួលខុសត្រូវ និងការស្តីបន្ទោស។ លោក Wang បានឲ្យដឹងក្នុងការឆ្លើយ តបទៅនឹង ការចោទប្រកាន់ ដែលបានធ្វើឡើង ដោយរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក...
ភ្នំពេញ ៖ កម្ពុជាមើលឃើញថា ក្នុងស្ថានភាពដ៏ពិបាកប៉ាន់ស្មាននេះ ប្រទេសទាំងអស់ ត្រូវតែមានកិច្ចសហប្រតិបត្តិការ ជាមួយគ្នាយ៉ាងរឹងមាំ ហើយត្រូវជួយគ្នាទៅវិញទៅមក ជាងពេលណាៗទាំងអស់។ នេះជាការលើកឡើងរបស់ សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា។ នាឱកាសអនុញ្ញាតឲ្យលោក Vahram Kazhoyan ឯកអគ្គរដ្ឋទូតអាមេនី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នាថ្ងៃទី១៩...
ភ្នំពេញ៖ ក្រុមហ៊ុនចំនួន ៤បន្ថែមទៀត បានសម្រេចបោះទុនវិនិយោគជិត ២០លានដុល្លារ ដើម្បីបង្កើតរោងចក្រនៅកម្ពុជា ព្រមទាំងអាចបង្កេីតឱកាសការងារជិត ៣ពាន់កន្លែង ។ យោងតាមហ្វេសប៊ុក ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១៩ សីហានេះ បានឲ្យដឹងថា តាមសំណើសុំវិនិយោគ លើគម្រោង បង្កើតរោងចក្រ ផលិតស្បែកជើង របស់ក្រុមហ៊ុន R.G. FOOTWEAR (CAMBODIA)...
ថ្ងៃទី១៨ ខែសីហា ក្រសួងពាណិជ្ជកម្មចិន បានរៀបចំធ្វើសន្និសីទ សារព័ត៌មានជាប្រចាំ សំដៅចំពោះការ ដែលអាមេរិកអនុម័ត «សេចក្តីព្រាងច្បាប់ ស្តីពីបន្ទះឈីបនិងវិទ្យាសាស្ត្រ» នាពេលថ្មីៗកន្លងទៅនេះ ។ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានថ្លែងថា ប្រទេសចិនប្រឆាំង យ៉ាងដាច់ខាត ចំពោះទង្វើដែលបំផ្លាញ ដល់ពាណិជ្ជកម្មអន្តរជាតិ ហើយក្នុងខណៈពេលដ៏ចាំបាច់ ប្រទេសចិន នឹងចាត់វិធានការយ៉ាងខ្លាំងក្លា ដើម្បីគាំពារសិទ្ធិនិង ផលប្រយោជន៍ស្របច្បាប់...
Deputy Prime Minister of Thailand and Secretary-General of ASEAN delivered congratulatory remarks during the digital skills program kickoff. [Bangkok, Thailand, August 19,...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ) បានថ្លែងថា ក្រសួងមហាផ្ទៃ ចាប់ផ្ដើមបើកប្រតិបត្តិការត្រួតពិនិត្យ ការរស់នៅជនបរទេសនៅកម្ពុជា លើកលែងតែមន្រ្តីទូត ហើយឃាត់ខ្លួនមេក្លោងជួញដូរមនុស្ស និងសង្គ្រោះជនរងគ្រោះមួយចំនួនទៀតផងដែរ។ https://youtu.be/JSIRpidHh9Q ក្រោយបញ្ចប់កិច្ចប្រជុំថ្នាក់ដឹកនាំក្រុមការងារជំនាញអន្ដរក្រសួង-ស្ថាប័នទាំង៦ និងក្រសួង-ស្ថាប័ន ជាសមាសជិក គ.ជ.ប.ជ ប្រចាំឆមាសទី១...
បរទេស៖រដ្ឋមន្ត្រីការបរទេស អ៊ីតាលី លោក Luigi Di Maio កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានធ្វើការចោទប្រកាន់ ទៅលើប្រទេសរុស្សីថា បានប៉ុនប៉ងក្នុងការជ្រៀតជ្រែការ បោះឆ្នោត របស់ប្រទេសអ៊ីតាលី ដែលគ្រោង នឹងឈានចូលមក ដល់ថ្ងៃទី២៥ ខែកញ្ញាខាងមុខនេះ ហើយបន្ទាប់ ពីអតីតប្រធានាធិបតី លោក Dmitry Medvedev បានធ្វើការអំពាវនាវ...
ប៉េកាំង៖ អាមេរិក ក្រសួងពាណិជ្ជកម្មចិន បានឲ្យដឹងថា Chips and Science Act ដែលត្រូវបានអនុម័តដោយសភា សហរដ្ឋអាមេរិក មានបទប្បញ្ញត្តិ ដែលដាក់កម្រិតលើសកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគធម្មតា របស់ក្រុមហ៊ុនពាក់ព័ន្ធនៅក្នុងប្រទេសចិន ដែលជាការរើសអើង ហើយនឹងបង្ខូចខ្សែសង្វាក់ផ្គត់ផ្គង់ semiconductor សកល និងរំខានដល់ពាណិជ្ជកម្មអន្តរជាតិ ។ ច្បាប់របស់សហរដ្ឋអាមេរិក...
គៀវ ៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានជួបជាមួយលោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីពិភាក្សាអំពីការនាំចេញ គ្រាប់ធញ្ញជាតិពីអ៊ុយក្រែន និងស្ថានភាពនៅរោងចក្រ ថាមពលនុយក្លេអ៊ែរ Zaporizhzhia (NPP) ។ នៅក្នុងកិច្ចប្រជុំនៅទីក្រុង Lviv ភាគខាងលិចនៃប្រទេស អ៊ុយក្រែន លោក Zelensky...