កណ្ដាល៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញសម្ពោធដាក់ ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារទំនើបហ្វឹកហាត់បាញ់ គ្រាប់ពិតអាវុធខ្លី និងជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំ គ្រូនគរបាលជាតិ និងមន្ដ្រី នៃបណ្ឌិត្យសភានគរបាលកម្ពុជា ដែលពិធីនេះប្រារព្ធធ្វើឡើង បណ្ឌិត្យសភានគរបាលកម្ពុជា មានទីតាំងស្រុកកៀនស្វាយ ខេត្តកណ្ដាល។ សូមបញ្ជាក់ថា...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រទេសរុស្សីបានទទួលស្គាល់ថាសមរភូមិ ប្រយុទ្ធក្នុងតំបន់ Kherson ភាគខាតត្បូងពេលនេះកំពុងស្ថិតនៅក្នុងភាពតានតឹង ពិតមែនហើយខ្លួនក៏កំពុងចាប់ផ្តើមធ្វើការជន្លៀសពលរដ្ឋផងដែរ។ ការបញ្ជាក់ដោយមេបញ្ជាការរុស្សីបានឲ្យដឹងទៀតថា យោធាអ៊ុយក្រែន បានប្រើប្រាស់គ្រាប់រ៉ូក្កែតប្រភេទ Himars និងវាយប្រហារ មកចំគោលដៅហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ មួយចំនួនរបស់ទីក្រុង ព្រមទាំងលំនៅដ្ឋានរបស់ពលរដ្ឋទៀតផង។ គួរឲ្យដឹងដែរថា Kherson គឺជាទីក្រុងធំនិងដំបូងបំផុតដែលបានធ្លាក់ចូល ទៅក្នុងការគ្រប់គ្រងរបស់រុស្សី គិតចាប់តាំងតែពីពេលប្រតិបត្តិការពិសេស កាលពីខែកុម្ភៈភ្លាមមកម្ល៉េះប៉ុន្តែអ៊ុយក្រែន បានបន្តព្យាយាមក្នុងការដណ្តើមយកដែនដីនេះមកវិញក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។...
បរទេស៖កាលពីថ្ងៃចន្ទម្សិលមិញនេះសហរដ្ឋអាមេរិកបានធ្វើការចោទប្រកាន់ថាអ៊ីរ៉ង់ បានបំពានទៅនឹងកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ដែលបានធ្វើឡើងកាលពីឆ្នាំ២០១៥ ជាមួយនឹងបណ្តាប្រទេសលោកខាង លិចតាមរយៈការលក់ដ្រូនប្រភេទ Kamikaze ទៅឲ្យរុស្សីទាំងដែលរដ្ឋាភិបាលក្រុងមូស្គូបានឆ្លើយតបថាវាគឺជាផលិតផលរបស់រុស្សីប៉ុណ្ណោះ។ គួរឲ្យដឹងដែរថាប៉ុន្មានសប្តាហ៍ចុងក្រោយនេះប្រទេសរុស្សី បានប្រើប្រាស់អាវុធទំនើបៗនិងស្វ័យប្រវត្តិជា ច្រើនក្នុងការវាយប្រហារទៅលើហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែន ដែលពាក់ព័ន្ធទៅនឹងវិស័យថាមពល ដែលភាគច្រើនត្រូវបានគេមើលឃើញថា គឺជាដ្រូនដែលអាចហោះបានក្នុងកម្រិតទាបនិងអាចបំផ្លាញប្រព័ន្ធរ៉ាដារបស់សត្រូវបានទៀតផង។ ក្នុងនោះផងដែរកាលពីថ្ងៃអង្គារម្សិលមិញ RT.com បានចេញផ្សាយថាអ៊ីរ៉ង់ក៏បានចេញមកបដិសេធទៅនឹងការចោទប្រកាន់ទាំងនេះ ហើយអ្នកនាំពាក្យរបស់វិមានក្រមឡាំង បានបន្ថែមថារុស្សី មិនដែលសូម្បីទទួលសំណើរក្នុងការពិចារណាប្រើប្រាស់ បច្ចេកវិទ្យាអាវុធរបស់អ៊ីរ៉ង់នោះដែរនាពេលកន្លងមក៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ ទីភ្នាក់ងារព័ត៌មាន Interfax បានរាយការណ៍ដោយដកស្រង់សម្តី មន្ត្រីក្នុងតំបន់ថា យន្តហោះយោធាមួយគ្រឿង បានធ្លាក់កាលពីថ្ងៃច័ន្ទចូលទៅក្នុងអគារ លំនៅដ្ឋានមួយនៅទីក្រុងកំពង់ផែ Yeysk ភាគខាងត្បូងនៃតំបន់ Krasnodar របស់ប្រទេសរុស្ស៊ី។ យោងតាមសារព័ត៌មាន The Moscow Times ចេញផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមសារព័ត៌មានរដ្ឋ RIA Novosti...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានធ្វេីការណែនាំដល់ប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ចំពោះការការពារការចម្លងជំងឺកូវីដ-១៩ ក្នុងអំឡុងពេលព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីត សំពះ ព្រះខែ និងអកអំបុក។ យោងតាមសេចក្ដីណែនាំរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី១៨ តុលា នេះបានឱ្យដឹងថា អនុវត្តន័តាមការណែនាំរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ថ្វីត្បិតតែឆ្នាំ២០២២នេះ...
បរទេស៖ ក្រសួងការពារជាតិរបស់ចក្រភពអង់គ្លេស (MoD) ត្រូវបានគេរាយការណ៍ថាមានការព្រួយបារម្មណ៍ចំពោះការជួលអ្នកបើកយន្តហោះយោធាជើងចាស់របស់អង់គ្លេសចំនួន ៣០ នាក់ ដើម្បីបង្រៀនសិក្ខាកាមនៅក្នុងកងទ័ពរំដោះប្រជាជន (កងទ័ពចិន)។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ការអនុវត្តនេះគឺស្របច្បាប់ ហើយត្រូវបានកត់សម្គាល់ជាលើកដំបូងដោយរដ្ឋាភិបាលអង់គ្លេសក្នុងឆ្នាំ ២០១៩ នៅពេលដែលករណីបែបនេះមួយចំនួនត្រូវបានរកឃើញ មន្ត្រីមិនបញ្ចេញឈ្មោះម្នាក់បានពន្យល់បែបនេះ, នេះបើយោងតាមសារព័ត៌មានលោកខាងលិចជាច្រើនរួមទាំង BBC, Sky...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងទ័ពជើងគោក នៅថ្ងៃអង្គារ ទី១៨ តុលា ២០២២ បានអញ្ជើញប្រជុំពិភាក្សាការងារ នៅតំបន់ប្រតិបត្តិការសឹករង បាត់ដំបង និងតំបន់ប្រតិបត្តិការសឹករង បន្ទាយមានជ័យ យោធភូមិភាគទី៥ កងទ័ពជើងគោក ដោយមានការអញ្ជើញចូលរួមពីថ្នាក់មេបញ្ជាការកងទ័ពជើងគោក យោធភូមិភាគទី៥ និងនាយទាហានតំបន់ប្រតិបត្តិការសឹករងបាត់ដំបង និងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ជាច្រើនរូបទៀត៕
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ ក្នុងជំនួបសម្តែងការគួរសម ជាមួយលោក ជូ ណាក់យ៉ាំង (Joo Nak-young) អភិបាលក្រុងឃ្យុងជូ នៃសាធារណរដ្ឋកូរ៉េ នៅសាលារាជធានីភ្នំពេញ បានស្នើសុំឲ្យអ្នក វិនិយោគជនជាតិកូរ៉េ មកវិនិយោគទុន លើវិស័យវាយនភ័ណ្ឌនៅកម្ពុជា ពិសេសនៅរាជធានីភ្នំពេញ...
មន្ត្រីរាជការ និងយុវជនកម្ពុជាបានជូនពរ ដល់សមាជបក្សកុម្មុយនីស្តចិន លើកទី២០ ឲ្យទទួលបានជោគជ័យ តាមការគ្រោងទុក ហើយជឿជាក់ថា សមាជនេះនឹងនាំមកនូវសមិទ្ធផលផ្លែផ្កា កាន់តែច្រើន សម្រាប់ប្រជាជនចិន ក៏ដូចជា ពិភពលោកទាំងមូល។ លោក តន់ សុវណ្ណឧត្តម នាយកសាលាបណ្តុះបណ្តាល ក្របខណ្ឌវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ប្រទេសកម្ពុជាបានប្រាប់វិទ្យុមិត្តភាពកម្ពុជា-ចិន នាពេលថ្មីៗនេះថា សមាជបក្សកុម្មុយនីស្តចិនលើកទី២០...
ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២នេះ បានចេញ សេចក្ដីជូនដំណឹង ស្ដីពីការអនុគ្រោះចំពោះអ្នកខ្ចីប្រាក់ ដែលរងផលប៉ះពាល់ ជាក់ស្ដែង ដោយសារទឹកជំនន់ ធ្ងន់ធ្ងរ។ ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ក្នុងស្ថានភាពដែលខេត្តមួយចំនួន នៃព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងជួបប្រទះបញ្ហា ទឹកជំនន់ធ្ងន់ធ្ងរ និងអនុវត្តន៍តាមប្រសាសន៍ អំពាវនាវដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន...