ប៉េកាំង៖ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី បានបង្ហាញពីសារៈសំខាន់នៃការធ្វើឱ្យប្រសើរឡើងដ៏សំខាន់នៃគ្រឿងបរិក្ខារ B-52 ដែលត្រូវបានគ្រោងទុក សម្រាប់ភាគខាងជើងប្រទេសអូស្ត្រាលី ដែលបានធ្វើឱ្យប្រទេសចិន មានការខឹងសម្បារដោយលើកឡើងថា យន្តហោះទម្លាក់គ្រាប់បែកអាមេរិក ដែលមានសមត្ថភាពនុយក្លេអ៊ែរ បានទៅទៅទីនោះតាំងពីទសវត្សរ៍ឆ្នាំ១៩៨៨០ ។ ប្រទេសចិន នៅសប្តាហ៍នេះបានថ្កោលទោសសហរដ្ឋអាមេរិក ចំពោះផែនការដាក់ពង្រាយយន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយរហូតដល់ ៦គ្រឿងនៅមូលដ្ឋានទ័ពអាកាស Royal Australian Air Force Base Tindal...
តេអេរ៉ង់៖ ទីភ្នាក់ងារសារព័ត៌មាន Fars ពាក់កណ្តាលផ្លូវការបានរាយការណ៍ថា មេដឹកនាំកំពូលរបស់អ៊ីរ៉ង់លោក Ali Khamenei កាលពីថ្ងៃពុធបានច្រានចោលគំនិតដែលធ្វើឡើងដោយអ្នកខ្លះថា សហរដ្ឋអាមេរិក គឺជា “មហាអំណាច ដែលមិនអាចប៉ះពាល់បាន” ដោយលើកឡើងថា ប្រវត្តិសាស្រ្តបង្ហាញថា ផ្ទុយទៅវិញ អាមេរិកគឺពិតជា “ងាយរងគ្រោះបំផុត” ។ លោកបានថ្លែងសុន្ទរកថាក្នុងពិធីជួបសំណេះសំណាលជាមួយនិស្សិតមកពីទូទាំងប្រទេសនៅមុនទិវានិស្សិតជាតិ និងទិវាជាតិនៃការប្រយុទ្ធប្រឆាំងនឹងភាពក្រអឺតក្រទមជាសាកល ដែលបានប្រារព្ធនៅថ្ងៃទី០៤ ខែវិច្ឆិកា...
យូអិន ៖ អ្នកនាំពាក្យ របស់លោកបានឲ្យដឹងថា អគ្គលេខាធិការអង្គការ សហប្រជាជាតិលោក Antonio Guterres ស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះសេចក្តីប្រកាសពី ប្រទេសរុស្ស៊ី ស្តីពីការចូលរួមឡើងវិញរបស់ខ្លួន ក្នុងការអនុវត្តកិច្ចព្រមព្រៀង ដើម្បីជួយសម្រួលដល់ការ នាំចេញគ្រាប់ធញ្ញជាតិ តាមរយៈសមុទ្រខ្មៅ ។ លោក Stephane Dujarric អ្នកនាំពាក្យបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា...
ភ្នំពេញ៖ តបតាមការអញ្ជើញ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា លោក ផាម មិញជិញ នាយករដ្ឋមន្រ្តីវៀតណាម នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅកម្ពុជា ពីថ្ងៃទី៨-៩ ខែវិច្ឆិកា ឆ្នាំ២០២២។ យោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី៣ វិច្ឆិកានេះ បានឲ្យដឹងថា...
សៀមរាប៖ ថ្លែងក្នុងឱកាសអញ្ជើញបើកសិក្ខាសាលាថ្នាក់អាស៊ានស្តីពី “ការចែករំលែកឧត្តមានុវត្តន៍ ក្នុងការអនុវត្តរបបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងផ្នែកប្រាក់សោធន សម្រាប់បុគ្គលស្វ័យនិយោជន៍” ដែល ប.ស.ស. កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំសិក្ខាសាលា នាព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ លោកបណ្ឌិត អ៊ិតសំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានថ្លែងថា៖ អាស៊ានបានកសាងសហគមន៍ ប្រកបដោយបរិយាប័ន្ន យ៉ាងពិតប្រាកដ ស្របតាមស្មារតីស្នូលរបស់អាស៊ានគឺ “ចក្ខុវិស័យមួយ, អត្តសញ្ញាណមួយ និងសហគមន៍តែមួយ” ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ នេះ ក៏បានកំណត់មូលបទ “អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា” ដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមទាំងអស់ ដែលទាមទារឲ្យគ្រួសារអាស៊ាន ជំរុញកិច្ចខិតខំប្រឹងប្រែងរួមគ្នា ព្រមទាំងប្រមូលផ្តុំស្មារតីយ៉ាងស្អិតរមួត នៃ “ការរួបរួមគ្នា”ដើម្បីដោះស្រាយបញ្ហាទាំងអស់ជាមួយគ្នាប្រកបដោយប្រសិទ្ធភាពខ្ពស់។ ហើយការរក្សាបាននូវស្មារតីអាស៊ានខាងលើនេះ បណ្តាប្រទេសជាសមាជិកអាស៊ាន ត្រូវបន្តកិច្ចសហប្រតិបត្តិការរវាងគ្នាលើគ្រប់វិស័យបន្តទៅទៀតពិសេសកិច្ចសហប្រតិបត្តិការ លើវិស័យសន្តិសុខសង្គម ដើម្បីផ្ដល់កិច្ចគាំពារ ឲ្យកាន់តែប្រសើរឡើងថែមទៀតដល់កម្លាំងពលកម្ម ប្រជាពលរដ្ឋរបស់ខ្លួន។ ក្នុងឱកាសនោះ លោកបណ្ឌិតរដ្ឋមន្ត្រី បានលើកឡើងពីការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការធានានូវសុខុមាលភាព លើការផ្តល់កិច្ចគាំពារសង្គម ដោយបានដាក់ឲ្យដំណើរការរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ ដើម្បីគាំពារផ្នែកហិរញ្ញវត្ថុជូនប្រជាពលរដ្ឋ...
គៀវ ៖ រដ្ឋមន្ត្រីការបរទេស អ៊ុយក្រែន លោក Dmytro Kuleba បានឲ្យដឹងថា អ៊ុយក្រែននឹងទទួលបានជំនួយផ្នែកយោធា និងមនុស្សធម៌ថ្មី ពីប្រទេសអេស្ប៉ាញ នាពេលឆាប់ៗនេះ។ នៅក្នុងសន្និសីទ សារព័ត៌មានរួមមួយ បន្ទាប់ពីកិច្ចពិភាក្សា ជាមួយរដ្ឋមន្ត្រីការបរទេស អេស្ប៉ាញ លោក Jose Manuel Albares លោក...
បរទេស ៖ មន្ត្រីអាមេរិកពីររូបបានប្រាប់ CBS News ថា មេដឹកនាំយោធា ជាន់ខ្ពស់រុស្ស៊ី បានពិភាក្សា កាលពីខែមុនអំពីរបៀប និងពេលវេលា ដែលពួកគេអាចប្រើប្រាស់ អាវុធនុយក្លេអ៊ែរ នៅលើសមរភូមិ ក្នុងប្រទេសអ៊ុយក្រែន ។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់មន្រ្តីអាមេរិកទាំង២រូប...
At the end of last year, port congestion caused severe disruptions in global supply chains,, and most stores were out of stock...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ប្រធានាធិបតីតួគី លោក Rcep Tayyip Erdogan និងសមភាគីលោក Volodymry Zenelensky កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការពិភាក្សាគ្នា ដើម្បីអាចធ្វើឲ្យកិច្ចព្រមព្រៀង នាំចេញធញ្ជាជាតិ របស់អ៊ុយក្រែន អាចត្រឡប់មកវិញ តាមច្រកសមុទ្រខ្មៅ ដែលរុស្សី បានប្រកាសបិទ...
ម៉ិកស៊ីកូ ៖ ប្រទេសម៉ិកស៊ិក បានថ្កោលទោសការបដិសេធ របស់សហរដ្ឋអាមេរិក ក្នុងការដកការហ៊ុមព័ទ្ធពាណិជ្ជកម្ម រយៈពេល ៦ទសវត្សរ៍ របស់ខ្លួនប្រឆាំងនឹងគុយបា បើទោះបីជាមានការអំពាវនាវ ម្តងហើយម្តងទៀត របស់សហគមន៍ អន្តរជាតិឱ្យបញ្ចប់ការ ដាក់ទណ្ឌកម្មក៏ដោយ។ ក្នុងអំឡុងសម័យ ប្រជុំមហាសន្និបាតអង្គការ សហប្រជាជាតិ ដែលកំពុងសិក្សាលើសេចក្តីព្រាង សេចក្តីសម្រេចរបស់គុយបា ដើម្បីដកការហ៊ុមព័ទ្ធ តំណាងអចិន្ត្រៃយ៍របស់ម៉ិកស៊ិកប្រចាំអង្គការ សហប្រជាជាតិ...