បរទេស ៖ អ្នកនាំពាក្យ របស់សេតវិមាន លោក John Kirby កាលពីថ្ងៃពុធម្សិលមិញនេះ បានលើកឡើងថា សហរដ្ឋអាមេរិកនៅមិនទាន់ឃើញ មានសញ្ញាណាមួយ ដែលអាចបញ្ជាក់បានថា រុស្សីកំពុងត្រៀមខ្លួន ក្នុងការប្រើប្រាស់គ្រាប់ក្បាល នុយក្លេអ៊ែរនៅក្នុង ជម្លោះក្នុងប្រទេស អ៊ុយក្រែន ។ ទោះបីជាយ៉ាងណាក្តី អ្នកនាំពាក្យរូបនេះ បានបន្ថែមដែរថា អាមេរិកនៅតែពិចារណាករណីនេះថា...
បរទេស ៖ ប្រធានាធិបតីអាមេរិក លោក Joe Biden កាលពីថ្ងៃពុធម្សិលមិញនេះ បានធ្វើការលើកឡើង និងព្យាករណ៍ថា យោធារបស់អាមេរិក ដែលសិ្ថតនៅក្នុងប្រទេសប៉ូឡូញ បណ្តោះអាសន្ននោះនឹង បន្តរស់នៅទីនោះរយៈពេលយូរ បន្ថែមទៀត ។ ការប្រកាសនេះ ត្រូវបានធ្វើឡើង ដោយលោក Biden ក្នុងកិច្ចប្រជុំមួយនៅសេតវិមាន ប៉ុន្តែលោកប្រធានាធិបតី មិនបានធ្វើការបញ្ជាក់...
ភ្នំពេញ ៖ លោក Stefan Messerer ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ថ្មី ប្រចាំកម្ពុជា បានថ្លែងថា រដ្ឋាភិបាលអាល្លឺម៉ង់ នឹងបន្តជួយឧបត្ថម្ភគាំទ្រ ដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការកែលម្អគុណភាព នៃសេវាសុខាភិបាល សមធម៌ ដល់ប្រជាជនក្រីក្រ និងជនងាយរងគ្រោះ។ ក្នុងជំនួបសម្ដែងការគួរសមជាមួយ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច...
ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានចុះហត្ថលេខាលើអាណត្តិ សេវាប្រឹក្សាប្រតិបត្តិការ ជាមួយក្រុមហ៊ុនអគ្គិសនីជាតិកម្ពុជា Électricité du Cambodge (EDC) ដើម្បីគាំទ្រដល់ការអភិវឌ្ឍ ថាមពលពន្លឺព្រះអាទិត្យ ២ ជីហ្គាវ៉ាត់ (GW) នៅកម្ពុជា ដែលនឹងជួយឱ្យប្រទេសសម្រេច បាននូវគោលដៅអព្យាក្រឹតភាព កាបូនត្រឹមឆ្នាំ ២០៥០។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ADB...
ភ្នំពេញ៖ បុរសពាណិជ្ជករចិនម្នាក់ កាលពីព្រឹកថ្ងៃទី ៣ ខែ វិច្ឆិកា ឆ្នាំ ២០២២ នេះ ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួន និង បានបញ្ជូនខ្លួន ទៅកាន់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការ សាកសួរ និង ចោទប្រកាន់តាម ផ្លូវច្បាប់ ជាប់ពាក់ព័ន្ធនឹងការ កិបកេងប្រាក់...
ភ្នំពេញ៖ លោក Joseph Scheuer អ្នកសម្របសម្រួលថ្មី របស់អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា បានថ្លែងសារជូនពរកម្ពុជា ឲ្យទទួលបានជោគជ័យ ក្នុងការធ្វើជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ។ ក្នុងជំនួបទទួលសារតាំងរបស់ លោក Joseph Scheuer ដែលត្រូវបានតែងតាំងដោយ អគ្គលេខាធិការអង្គការសហប្រជាជាតិ ជាអ្នកសម្របសម្រួលថ្មី របស់អង្គការសហប្រជាជាតិ ប្រចាំកម្ពុជា...
អ.ស.ប៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ថា កាលពីថ្ងៃអង្គារ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ (UN) បានថ្កោលទោស “ក្នុងលក្ខខណ្ឌដ៏ខ្លាំងក្លាបំផុត” ទៅលើការវាយប្រហារភេរវកម្ម នាពេលថ្មីៗនេះ នៅក្នុងរដ្ឋធានីម៉ូហ្គាឌីស៊ូ ប្រទេសសូម៉ាលី ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ សមាជិកនៃក្រុមប្រឹក្សា សន្តិសុខបានបញ្ជាក់ជាថ្មីថា អំពើភេរវកម្មក្នុងគ្រប់ទម្រង់ និងការបង្ហាញរបស់ខ្លួន គឺជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុត...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសរុស្សីលោក Sergey Shoigu បាននិយាយនៅថ្ងៃពុធថា ចំនួនកងកម្លាំងណាតូដែលឈរជើង នៅជិតព្រំដែនភាគខាងលិច របស់រុស្ស៊ីបានកើនឡើងដល់ជាង ៣០ ០០០ នាក់ហើយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា លោកបាននិយាយថា ប្លុកយោធាដែលដឹកនាំដោយ សហរដ្ឋអាមេរិកបានបង្កើន អង្គភាពនៅអឺរ៉ុបកណ្តាល...
ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានផ្សព្វផ្សាយនៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ថា សហរដ្ឋអាមេរិក កំពុងប្រឈមមុខនឹងរដូវកាលនៃ ជំងឺផ្តាសាយកាន់តែធ្ងន់ធ្ងរនៅក្នុងឆ្នាំនេះ ស្របពេលជាមួយនឹង ការកើនឡើងនៃការចម្លងជំងឺកូវីដ-១៩ និងការកើនឡើងនៃ ករណីឆ្លងមេរោគផ្លូវដង្ហើម ហៅកាត់ថា (RSV)។ យោងតាមទិន្នន័យចុងក្រោយបំផុត ពីមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក ហៅថា (CDC) បានឱ្យដឹងថា ជំងឺផ្តាសាយបានកើតឡើងខ្លាំង កាលពីដើមឆ្នាំនេះ...
ភ្នំពេញ៖ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានសម្រេចទទួលយក សេចក្តីព្រាងច្បាប់ថវិកា ឆ្នាំ២០២៣ ដាក់ជូនគណៈកម្មការជំនាញ រដ្ឋសភាដើម្បីពិនិត្យ សិក្សារួចដាក់ជូន អចិន្ត្រៃយ៍វិញ។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅវិមានរដ្ឋសភាជាលទ្ធផល កិច្ចប្រជុំគណៈកម្មាធិការអិចន្រ្តៃយ៍ បានអនុម័តទទួលយកសំណើ...