ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ បានក្រើនរំលឹក ដល់ម្ចាស់យានយន្តទាំងអស់ ដែលមិនទាន់បានបំពេញកាតព្វកិច្ចបង់ពន្ធ មេត្តារួសរានអញ្ជើញបង់ពន្ធ ឱ្យបានទាន់ពេលវេលា ត្រឹមថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខ។ យោងតាមសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី១៥ វិច្ឆិកា បានសង្កេតឃើញថា ម្ចាស់យានយន្តភាគច្រើន បានប្រកាសបង់ពន្ធរួចរាល់ ខណៈដែលម្ចាស់យានយន្តមួយចំនួនទៀត នៅមិនទាន់បានបង់ពន្ធប្រភេទនេះនៅឡើយ។ ក្នុងករណីខកខានមិនបានបង់ពន្ធ ទាន់ពេលវេលាកំណត់ខាងលើ...
កំពង់ចាម៖ លោក ឈួរ សុបញ្ញា ប្រតិភូរាជរដ្ឋាភិបាល និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅសាលាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកាឆ្នាំ ២០២២នេះ បានអញ្ជើញជាអធិបតី បើកវគ្គបណ្ដុះបណ្ដាល កម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ក្នុងអំឡុងពេលមានសម្ពាធអតិផរណា និងកម្មវិធីការអនុវត្តឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារងាយរងហានិភ័យ ដែលរងផលប៉ះពាល់ដោយទឹកជំនន់ ។...
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្ដាំផ្ញើដល់កីឡាករ និងកីឡាការិនី របស់ក្រសួងមហាផ្ទៃ ត្រូវខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីទទួលពានរង្វាន់ឱ្យបានកាន់តែច្រើន សម្រាប់លើកកម្ពស់កិត្តិយសជាតិ។ ក្នុងពិធីប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែង អគ្គលេខាធិការ និងប្រធានអង្គភាពរដ្ឋបាល និងហិរញ្ញវត្ថុ នៃអគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ...
បរទេស៖ នាយករដ្ឋមន្ត្រីប៉ូឡូញ លោក Mateusz Morawiecki បានកោះប្រជុំបន្ទាន់មួយ នៃគណៈកម្មាធិការសន្តិសុខ និងការពារជាតិរបស់រដ្ឋាភិបាល ចំពេលមានសេចក្តីរាយការណ៍ អំពីការវាយប្រហារដ៏ធ្ងន់ធ្ងរនៅជិតព្រំដែន របស់ប្រទេស ជាមួយប្រទេសអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ប្រទេសប៉ូឡូញត្រូវបានគេយល់ថា បានបញ្ចេញយន្តហោះចម្បាំង បន្ទាប់ពីមានរបាយការណ៍ថា មនុស្សពីរនាក់ត្រូវបានសម្លាប់នៅក្នុង...
ព្រុចសែល៖ ក្រុមប្រឹក្សាសហភាពអឺរ៉ុប បានប្រកាសពីការចាប់ផ្តើមបេសកកម្ម យោធាពិសេសមួយ ដើម្បីគាំទ្រអ៊ុយក្រែន ក្នុងជម្លោះដែលកំពុងបន្តជាមួយរុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ បេសកកម្មជំនួយផ្នែកយោធា របស់សហភាពអឺរ៉ុប (EUMAM) មានអាណត្តិមិនប្រតិបត្តិ ក្នុងការផ្តល់ការបណ្តុះបណ្តាល ដល់បុគ្គលិកយោធាអ៊ុយក្រែន រហូតដល់ ១៥០០០ នាក់ នៅក្នុងទីតាំងជាច្រើន ក្នុងចំណោមរដ្ឋសមាជិកសហភាពអឺរ៉ុប នេះបើយោងតាមក្រុមប្រឹក្សា។ ក្រុមប្រឹក្សាក៏បានប្រកាសថា ខ្លួនបានអនុម័តវិធានការជំនួយចំនួន...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារ ARDB និងសហការី នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកស្រី Sandrine BOUCHER នាយិកា នៃទីភ្ងាក់ងារបារាំងសម្រាប់អភិវឌ្ឍ (AFD)ប្រចាំប្រទេសកម្ពុជា និងសហការី នៅទីស្នាក់ការកណ្តាលធនាគារ ARDB។...
អង់ការ៉ា៖ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក Bekir Bozdag បានឲ្យដឹងថា តួកគី បានឃុំខ្លួនជនសង្ស័យចំនួន ៥០ នាក់ជុំវិញការវាយប្រហារដោយ គ្រាប់បែកដ៏សាហាវនៅកណ្តាល ទីក្រុងអ៊ីស្ដង់ប៊ុល កាលពីដើមសប្តាហ៍នេះ។ លោក Bozdag បានប្រាប់សភាថា អ្នកជាប់ឃុំរួមមានស្ត្រីជនជាតិស៊ីរីម្នាក់ ដែលត្រូវបានចាប់ខ្លួនភ្លាមៗ បន្ទាប់ពីឧប្បត្តិហេតុ សម្រាប់ការសង្ស័យថា បានទម្លាក់គ្រាប់បែកដែលបានផ្ទុះនៅលើផ្លូវ Istiklal...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន នៅថ្ងៃពុធនេះ បានអះអាងសារជាថ្មីនូវ ការប្តេជ្ញាចិត្តការពារជាតិ “រឹងដូចដែកថែប” របស់សហរដ្ឋអាមេរិក ចំពោះសមាជិកនៃអង្គការសន្ធិសញ្ញា អាត្លង់ទិកខាងជើង បន្ទាប់ពីមានរបាយការណ៍ថា មីស៊ីលមួយគ្រាប់បាន ធ្លាក់នៅប្រទេសប៉ូឡូញ ចំពេលមានសង្គ្រាមរបស់រុស្ស៊ី នៅអ៊ុយក្រែន។ ជាក់ស្តែង កាំជ្រួចរុស្ស៊ីបានឆ្លងចូលទឹកដីប៉ូឡូញ ហើយបានសម្លាប់មនុស្សពីរនាក់ ខណៈដែលរុស្ស៊ីបានវាយលុក កន្លែងថាមពលអ៊ុយក្រែនកាលពីថ្ងៃអង្គារ ជាមួយនឹងរបាំងកាំជ្រួចដ៏ធំបំផុតរបស់ខ្លួន...
ឥណ្ឌូនេស៊ី៖ មេដឹកនាំនៃក្រុមសេដ្ឋកិច្ចទាំង ២០ បានប្រឈមមុខនឹងបញ្ហាកាលពីថ្ងៃអង្គារ ជុំវិញការលុកលុយរបស់រុស្ស៊ី លើអ៊ុយក្រែន នៅថ្ងៃបើកកិច្ចប្រជុំកំពូល លើកដំបូងរបស់ពួកគេ ចាប់តាំងពីសង្រ្គាមត្រូវបាន ចាប់ផ្តើមក្នុងខែកុម្ភៈ ទោះបីជាប្រទេសជាសមាជិកភាគច្រើន ចង់បរិហារទីក្រុងម៉ូស្គូ នៅក្នុងសេចក្តីថ្លែងការណ៍មួយក៏ដោយ។ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានរំលងកិច្ចប្រជុំនៅលើ កោះរមណីយដ្ឋានកោះបាលី ខណៈដែលមេដឹកនាំអាមេរិក និងចិន បានចូលរួមក្នុងកិច្ចប្រជុំអន្តរជាតិ...
ភ្នំពេញ៖ កម្លាំងនគរបាលនៃ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ កំពុងតាមចាប់ខ្លួនអ្នកទោស ៣នាក់ ដែលលួចរត់ចេញពីពន្ឋនាគារ កាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២ ។ ស្នងការដ្ឋាននគរបាលខេត្តក្រចេះ បានបញ្ជាក់តាមហ្វេសប៊ុក នៅថ្ងៃទី១៦ វិច្ឆិកានេះ ដោយបង្ហាញបានមុខសញ្ញាពិរុទ្ធជនចំនួន ៣នាក់ ដែលកំពុងតែអនុវត្តទោស នៅក្នុងពន្ឋនាគារខេត្តក្រចេះ និងបានលួចរត់ចេញពីពន្ឋនាគារ កាលពីយប់ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២២...