ភ្នំពេញ ៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសកម្ពុជា និងជាប្រេសិតពិសេស នៃប្រធានអាស៊ាន ទទួលបន្ទុកបញ្ហាមីយ៉ាន់ម៉ា បានចាត់ទុកការដោះលែង អ្នកទោសទ្រង់ទ្រាយធំ នៅមីយ៉ាន់ម៉ាថា ជាសញ្ញាបង្ហាញ ពីសុឆន្ទៈក្នុងការស្វែងរក ដំណោះស្រាយដោយសន្តិវិធី ចំពោះវិបត្តិបច្ចុប្បន្ន និងជាការវិវត្តវិជ្ជមាន ស្របតាមស្មារតី និង បំណងប្រាថ្នា នៃកិច្ចព្រមព្រៀងជាឯកឆន្ទ...
ស្វាយរៀង៖ ស្ថិតក្រោមគោលនយោបាយអភិវឌ្ឍន៍ វិស័យឧស្សាហកម្មឆ្នាំ២០១៥ ២០២៥ ក្រុងបាវិត ជាទីក្រុងមួយ ក្នុងចំណោមទីក្រុងចំនួនបី ដែលរដ្ឋាភិបាលរៀបចំទីក្រុងនេះ ជាទីក្រុងឧស្សាហកម្ម។ បន្ទាប់ពីគោលនយោបាយជាតិ បានដាក់ចេញ ជាលទ្ឋផលក្រុងបាវិត បានរីកចម្រើន និងជាទីក្រុង ដែលទាក់ទាញការវិនិយោគ តំបន់ឧស្សាហកម្ម ច្រើនជាងគេនៅទូទាំងប្រទេស ដោយសារទីតាំងភូមិសាស្រ្ត ងាយស្រួលដឹកជញ្ជូន តភ្ជាប់ទៅកាន់កំពង់ផែទឹកជ្រៅ របស់វៀតណាម ដោយសារជាតំបន់...
ក្នុងបរិបទនាពេលបច្ចុប្បន្ននេះ ដែលពិភពលោកបាននឹងកំពុងស្ថិតក្នុងភាពបម្រែបម្រួលដ៏ខ្លាំងនិងការរីករាលដាលនៃជំងឺកូវីដ១៩ ដែលមិនធ្លាប់មានក្នុង១រយឆ្នាំកន្លងមក លក្ខណៈផុយស្រួយនៃសេដ្ឋកិច្ចពិភពលោក កាន់តែមានភាពលេចធ្លោ ហើយការអភិវឌ្ឍរបស់មនុស្សជាតិកំពុងប្រឈមមុខនឹងការប្រកួតប្រជែងដ៏សំខាន់។ប្រធានបទនៃកិច្ចប្រជុំកំពូលប្រទេសG20 កោះបាលីគឺ “រួមគ្នាងើបឡើងវិញនិងងើបឡើងវិញយ៉ាងខ្លាំងក្លា” ដែលឆ្លុះបញ្ចាំងពីការរំពឹងទុករួមគ្នារបស់មនុស្សទាំងឡាយ។ មនុស្សជាតិយើងរស់នៅលើភពផែនដីតែមួយ សាមគ្គីភាពគឺជាកម្លាំង ហើយការបែកបាក់គ្នាគ្មានផ្លូវចេញនោះទេ។ លោកXiJinpingប្រធានរដ្ឋចិនបានផ្តួចផ្តើមឱ្យជំរុញ”ការអភិវឌ្ឍសកលកាន់តែប្រកបដោយភាពបរិយាប័ន្ន” គឺមានន័យថាប្រទេសនានាគួរតែគោរពគ្នាទៅវិញទៅមក ស្វែងរកចំណុចឯកភាពគ្នាខណៈពេលរក្សាទុកគំនិតមិនស្របគ្នា រួមរស់នៅជាមួយគ្នាដោយសន្តិភាព និងជំរុញកិច្ចកសាងសេដ្ឋកិច្ចពិភពលោកបែបបើកចំហ តែមិនត្រូវបិទទ្វារនិងមិនទទួលអ្នកដទៃទៀតឡើយ។ “រួមគ្នាការអភិវឌ្ឍន៍របស់ប្រទេសនានា ទើបជាការអភិវឌ្ឍពិតប្រាកដ” “ប្រទេសនីមួយៗសុទ្ធតែចង់មានជីវភាពការរស់នៅដ៏ល្អប្រសើរ ហើយការធ្វើទំនើបកម្មមិនមែនជាសិទ្ធិអំណាចពិសេសរបស់ប្រទេសណាមួយឡើយ”…...
«ចំណងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរវាងសង្គមស៊ីវិល និងអង្គការក្រៅរដ្ឋាភិបាល នៃប្រទេសយើងទាំងពីរ កម្ពុជា-ចិនគឺជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងមិត្តភាព រវាងប្រទេសទាំងពីរ អស់ជាច្រើនជំនាន់»។ នេះគឺជាប្រសាសន៍របស់ឯកឧត្តម ឯក សំអុល ប្រធានសមាគមមិត្តភាព កម្ពុជា-ចិន លើកឡើង នាពេលថ្មីៗនេះ។នៅក្នុងវេទិកាសង្គមស៊ីវិលអន្តរជាតិ កាលពីថ្ងៃទី១៦ វិច្ឆិកា ២០២២ ឯកឧត្តម ឯក សំអុល បានគូសបញ្ជាក់ថា៖ «ចំណងសាមគ្គីភាព...
ដូចជាសុភាសិតឥណ្ឌូណេស៊ីពោលថា “អំពៅដុះក្នុងរន្ធដូចគ្នា ស្លឹកគ្រៃដុះជាចង្កោម”។ការបំបែកនិងបដិបក្ខមិនសមស្របទៅនឹងផលប្រយោជន៍របស់ភាគីណាមួយទេ សាមគ្គីគ្នារួមរស់ជាមួយគ្នាគឺជាជម្រើសដ៏ត្រឹមត្រូវ។ដើម្បីទប់ទល់នឹងបញ្ហាសកលពេលបច្ចុប្បន្ន លោកXiJinpingបានអំពាវនាវដូចនេះចំពោះអ្នកដឹកនាំនៃប្រទេសសំខាន់លើពិភពលោកនៅកោះបាលី ប្រទេសឥណ្ឌូណេស៊ី។ បច្ចុប្បន្ន ជំងឺកូវីដ១៩នៅតែបន្តរីករាលដាលនៅទូទាំងពិភពលោក ការងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោកខ្វះខាតកម្លាំង ស្ថានការណ៍នយោបាយភូមិសាស្ត្រមានភាពតានតឹង វិបត្តិជាច្រើន ដូចជាវិបត្តិស្បៀងនិងថាមពលផ្ទួនៗគ្នា។ក្រោមបរិបទនេះ ប្រធានបទសុន្ទរកថារបស់លោក XiJinping ក្នុងកិច្ចប្រជុំដំណាក់កាលទី១នៃកិច្ចប្រជុំកំពូលនេះគឺ “រួមគ្នាប្រឈមមុខនឹងបញ្ហាយុគសម័យ រួមគ្នាកសាងអនាគតដ៏ល្អបវរ” ក្នុងនោះ បានបង្ហាញពីអត្ថន័យដែលអំពាវនាវដល់ភាគីនានាឱ្យសាមគ្គីគ្នានិងរួមគ្នាទទួលខុសត្រូវ។សុភាសិតឥណ្ឌូណេស៊ីក្នុងសុន្ទរកថានេះ ក៏ក្លាយទៅជាឧទាហរណ៍មួយដែលលោកXiJinpingលើកឡើងគំនិតផ្តួចផ្តើមរបស់ភាគីចិន។មើលឃើញពីខាងក្រៅ ប្រឈមមុខនឹងសមាជិកនៃក្រុមប្រទេសG20ដែលទំហំសេដ្ឋកិច្ចសរុបមានប្រហែល៨៥%នៃពិភពលោក “អំពៅដុះក្នុងរន្ធដូចគ្នា...
រសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលាមធ្យមសិក្សាវិចិត្រសិល្បៈ សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន អង្គការYUNDI និងសមាគមចិនក្រៅប្រទេសខេត្តយូណាន មានរៀបចំកម្មវិធីបាឋកថាស្តីពីទំនើបកម្មសង្គមនិយមតាមបែបផែនចិន។ ថ្លែងទៅកាន់ថ្នាក់ដឹកនាំនិងមន្ត្រីរាជការចំនួន១៥០រូប លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិនបានជម្រាបជូនពីសមិទ្ធផលដែលកម្ពុជាទទួលបានក្នុងកំឡុងពេលដំណើរទស្សនកិច្ចរបស់លោក Li Keqiangនាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាមានិតចិនមកកម្ពុជា កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្រៅពីរំលេចពីទំនាក់ទំនងរវាងកម្ពុជានិងចិន លោកបណ្ឌិតក៏បានគូសបញ្ជាក់ពីសមិទ្ធផលនៃសមាជលើកទី២០របស់បក្សកុម្មុយនិស្តចិន ដោយផ្តោតលើទស្សនៈស្តីពី ទំនើបកម្មសង្គមនិយមតាមបែបផែនចិន។...
ថ្ងៃទី១៦ ខែវិចិ្ឆកា ឆ្នាំ២០២២ តាមម៉ោង ក្នុងតំបន់សិកា្ខសាលានៃប្រព័ន្ធសារព័ត៌មានចិននិងអាហ្វ្រិកក្រោមប្រធានបទ «ប្រទេសចិនក្នុងដំណើរថ្មីនិងពិភពលោក» ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានបើកធ្វើនៅក្រុងណៃរ៉ូប៊ី រដ្ឋនាធីប្រទេសកេនយ៉ា។ ភ្ញៀវកិត្តិយសគ្រប់រូបបានសម្គាល់ថាការអភិវឌ្ឍថ្មីរបស់ប្រទេសចិនបន្ទាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី២០នឹងនាំមកនូវកាលានុវត្តភាពថ្មីដល់អាហ្វ្រិកហើយក៏ជាកម្លាំងចលករថ្មីសម្រាប់ការកសាងសហគមន៍រួមវាសនាតែមួយរវាងចិននិងអាហ្វ្រិកផងដែរហេតុដូច្នេះកិច្ចសហប្រតិបត្តិការរវាងប្រព័ន្ធសារព័ត៌មានចិននិងអាហ្វ្រិកក្នុងយុគសម័យថ្មីគឺប្រកបដោយសកា្តនុពលដ៏ធំសម្បើម៕
ភ្នំពេញ៖ នាយករដ្ឋមន្រ្តីសឹង្ហបុរី លោក លី សៀនឡុង បានសម្តែងការនូវការសប្បាយចិត្ត រីករាយឥតឧបមា កាលបើបានជួបផ្ទាល់មុខ ជាមួយ នាយករដ្ឋមន្រ្តីចិន លោក ស៊ី ជិនពីង ជាឡើងដំបូងនៅក្នុងកិច្ចប្រជុំAPEC នាទីក្រុងបាងងកក ប្រទេសថៃ ក្រោយខកខានមិនបានជួបមុខគ្នាដោយផ្ទាល់ តាំងពីឆ្នាំ២០១៩។ តាមបណ្តាញសង្គមTweeter លោក លី បានគូសបញ្ជាក់ថា...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថា ពលរដ្ឋអ៊ុយក្រែន ប្រមាណជាជាង១០លាននាក់ ត្រូវបានកាត់ផ្តាច់ចេញពីការប្រើប្រាស់ ថាមពលអគ្គិនសី បន្ទាប់ពីការវាយប្រហារចុងក្រោយ ដោយប្រទេសរុស្សី តាមរយៈគ្រាប់មីស៊ីលយ៉ាងច្រើន។ ការថ្លែងការណ៍ ដោយលោកប្រធានាធិបតីអ៊ុយក្រែន Volodymry Zelensky ដែលបានអះអាងទៀតដែរថា ក្នុងនោះមនុស្សយ៉ាងហោចណាស់ ៧នាក់បានបាត់បង់ជីវិត នៅក្នុងហេតុការណ៍ វាយប្រហារចុងក្រោយនេះផងដែរខណៈដែលចំនួន នៃអ្នកស្លាប់អាចនឹងបន្តកើនឡើងនៅឡើយ។ លោក...
ភ្នំពេញ៖ យោងតាមសេចក្តីជូនដំណឹង របស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បានឲ្យដឹងថា រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការបញ្ចៀសចរាចរ និងផ្អាកចរាចរជាបណ្តោះអាសន្ន ជុំវិញទីតាំងប្រារព្ធពិធីបេីកការប្រកួតកីឡាជាតិ លើកទី៣ នៅពហុកីឡដ្ឋានជាតិមរតកតេជោ រហូតដល់បញ្ចប់កម្មវិធី ដោយមិនអនុញ្ញាតឲ្យយានជំនិះគ្រប់ប្រភេទ ឆ្លងកាត់កំណាត់មហាវិថីឈ្នះឈ្នះ ពីគល់ស្ពានព្រែកព្នៅ រហូតដល់ផ្លូវជាតិលេខ៦ នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ និងនាថ្ងៃទី៣០...