ព័ត៌មានជាតិ

លី និង ស៊ី ជួបគ្នាលើកដំបូង សប្បាយចិត្ត, រកវិធីបង្កើន កិច្ចសហប្រតិបត្តិការទ្វេភាគីបន្ថែម

ភ្នំពេញ៖ នាយករដ្ឋមន្រ្តីសឹង្ហបុរី លោក លី​ សៀនឡុង បានសម្តែងការនូវការសប្បាយចិត្ត រីករាយឥតឧបមា កាលបើបានជួបផ្ទាល់មុខ ជាមួយ នាយករដ្ឋមន្រ្តីចិន លោក ស៊ី ជិនពីង ជាឡើងដំបូងនៅក្នុងកិច្ចប្រជុំAPEC នាទីក្រុងបាងងកក ប្រទេសថៃ ក្រោយខកខានមិនបានជួបមុខគ្នាដោយផ្ទាល់ តាំងពីឆ្នាំ២០១៩។

តាមបណ្តាញសង្គមTweeter លោក​ លី បានគូសបញ្ជាក់ថា​ “(ខ្ញុំ) ស្ថិតនៅក្នុងទីក្រុងបាងកក សម្រេចកិច្ចប្រជុំមេដឹកនាំសេដ្ឋកិច្ច APEC,” “រីករាយដោយបានជួយលោកប្រធានាធិបតីបតីសាធារណរដ្ឋប្រជាមានិតចិន លោក ស៊ី មុនពេលកិច្ចប្រជុំចាប់ផ្តើម, សម្រាប់ការជួបមុខគ្នាផ្ទាល់ ក្រោយពីអាក់ខានតាំងតែពីឆ្នាំ២០១៩”។

លោក លី បានបន្ថែមថា មានកិច្ចសន្ទនាល្អៗ ដើម្បីធ្វើឱ្យប្រសើរឡើងថែមទៀត នូវកិច្ចសហប្រតិបត្តិការទ្វេភាគី តទៅមុខទៀត។

ផ្ទាំងពាណិជ្ជកម្ម

បេក្ខជនបណ្ឌិត លោក សយ សុភា ឯកទេសវិទ្យាសាស្រ្តនយោបាយ បានកត់សម្គាល់ថា ប្រទេសសឹង្ហបុរី ដែលគេដឹងថា ជាប្រទេសប្រជាធិបតេយ្យផ្តាច់ការ មានទំនាក់ទំនងយ៉ាងជិតស្នីទ ជាមួយអាមេរិក តែសឹង្ហបុរី មិនដែលទាត់ចោលនូវផលប្រយោជន៍រូមគ្នា ជាមួយមហាយក្សចិន នោះឡើយ។

លោកចាត់ទុកថា ទំនាក់ទំនងល្អ​ និងកិច្ចសបប្រតិបត្តិការ សម្រាប់ប្រទេសនានានៅលើសាកលលោក ជារឿងល្អនិងចាំបាច់ សម្រាប់ផលប្រយោជន៍ទៅវិញមក ដោយប្រកាន់ឆ្មាស រឺឆ្មៅខ្មៅនោះឡើយ។ ប្រទេសកម្ពុជា វិញក៏ដូចគ្នាដែរ គឺបានចាប់យកឱកាស និងបង្កើតឱកាស នៃកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដើម្បីផលប្រយោជន៍កម្ពុជា ដូចអ្វីដែលសម្តេចតេជោ នាយករដ្ឋមន្រ្តី ហ៊ុន សែន បាននិងកំពុងធ្វើយ៉ាងសកម្ម ដូច្នោះដែរ៕

លោក សយ សុភា បេក្ខជនបណ្ឌិតវិទ្យាសាស្រ្តនយោបាយ

To Top

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២

SEA Game 2023