ភ្នំពេញ៖ នាវាពិឃាតស្វ័យការពារ កងទ័ពជើងទឹកជប៉ុន ១គ្រឿង ឈ្មោះ JS HARUSAME (DD.102) ដែលដឹកនាំដោយលោកវរនាវីឯក KUDO MASANORI ប្រធានបេសកកម្ម បានចូលសំចតនៅកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទីទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២។ ក្នុងដំណើរទស្សនកិច្ច នៅព្រះរាជាណាចក្រកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២០ ខែវិច្ឆិកា...
បរទេស៖ តំណាងអចិន្ត្រៃយ៍របស់រុស្ស៊ី ប្រចាំនៅអង្គការសហប្រជាជាតិ លោក Vassily Nebenzia បាននិយាយកាលពីថ្ងៃពុធថា ប្រតិកម្មរបស់ប៉ូឡូញ និងអ៊ុយក្រែន ចំពោះការផ្ទុះដ៏ខ្លាំងក្លានៅព្រំដែន រវាងរដ្ឋទាំងពីរអាចត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងដើម្បីបង្កឱ្យមានការប៉ះទង្គិច ដោយផ្ទាល់រវាងរុស្ស៊ី និងអង្គការណាតូ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ បានឱ្យដឹងថា ថ្លែងនៅក្នុងសម័យប្រជុំ នៃក្រុមប្រឹក្សាសន្តិសុខអង្គការ...
ភ្នំពេញ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពបន្តវេននាយករដ្ឋមន្រ្តី នាថ្ងៃអនាគត បានលើកឡើងថា ការបោសសម្អាតមីន មនុស្សធម៌ទ្រង់ទ្រាយធំនៅកម្ពុជា ជាមួយនឹងការអភិវឌ្ឍដ៏លឿននេះ កម្ពុជា បានប្រែក្លាយ ពី«ដីមីន»ទៅជា«ដីមាស» ។ ថ្លែងក្នុងពិធីប្តូរឈ្មោះ របស់សមាគមរោងចក្រកាត់ដេរ នៅកម្ពុជា និងការប្រមូលថវិកាជួយ ដល់គម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន នៅថ្ងៃទី១៧ ខែវិច្ឆិកា...
កូឡាឡំាពួរ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ថា ភ្លៀងត្រូវបានគេរំពឹងថា នឹងមាននៅក្នុងរដ្ឋជាច្រើន នៃប្រទេសម៉ាឡេស៊ី នៅព្រឹកថ្ងៃបោះឆ្នោត គឺថ្ងៃសៅរ៍ ។ ទីភ្នាក់ងារគ្រោះមហន្តរាយ បានបញ្ជាឱ្យមានការប្រុងប្រយ័ត្ន ចំពោះខ្យល់មូសុង និងគ្រោះទឹកជំនន់កើតឡើងភ្លាមៗ ។ ព្យុះផ្គររន្ទះក៏ត្រូវបានព្យាករណ៍ថា នឹងកើតឡើង នៅពេលល្ងាចផងដែរ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានជំទាស់នឹងសេចក្តីថ្លែងការណ៍ របស់សមភាគីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី អំពីប្រភពដើមនៃមីស៊ីល ដែលបានធ្លាក់ នៅក្នុងប្រទេសប៉ូឡូញ។ ពិភពលោកមានភាពស្រពិចស្រពិល កាលពីថ្ងៃអង្គារ បន្ទាប់ពីកាំជ្រួចមួយគ្រាប់ បានធ្លាក់ក្នុងទីក្រុង Przewodow ភាគខាងកើតប្រទេសប៉ូឡូញ ដោយបានសម្លាប់មនុស្សពីរនាក់ និងឧបទ្ទវហេតុដំបូង ពីសង្រ្គាមនៅអ៊ុយក្រែន ដែលបានប៉ះពាល់ ដោយផ្ទាល់ដល់សមាជិកណាតូ។ នៅក្រោមមាត្រាទី៥...
ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយកព័ត៌មាន ដើមអម្ពិល និងជាប្រធានសមាគម អ្នកកាសែតកម្ពុជា-ចិន បានលើកឡើងចោទជាសំនួរថា តើអង្គការខុមហ្រ្វែល (COMFREL) និងបក្ខពួក នៅតែចិញ្ចឹមចិត្ត ធ្វើបដិវត្តន៍ពណ៌ លើទឹកដីកម្ពុជា ឬយ៉ាងណា? ការលើកឡើងរបស់លោក សយ សុភាព បែបនេះ បន្ទាប់ពីនាយកប្រតិបត្តិអង្គការខុមហ្រ្វែល (COMFREL)...
គៀវ៖ ចាប់តាំងពីការដកខ្លួនចេញពីតំបន់ Kherson នៅថ្ងៃទី១១ ខែវិច្ឆិកា ទីតាំងរបស់រុស្ស៊ី នៅត្រើយម្ខាងនៃទន្លេ បានទទួលរងការវាយប្រហារញឹកញាប់ កាន់តែខ្លាំងឡើង។ ដូចដែលវាបានធ្វើបន្ទាប់ពីការវាយប្រហារ ដោយជោគជ័យរបស់អ៊ុយក្រែន នៅលើស្ពាន Kerch Strait កាលពីខែតុលា ប្រទេសរុស្ស៊ី បានឆ្លើយតបជាមួយនឹងរលក នៃមីស៊ីលសំដៅ ទៅលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល របស់ប្រទេសនេះ។ បន្ទាប់ពីបានរុល ទៅមុខពាសពេញទឹកដីដ៏ធំ នៅដើមសប្តាហ៍នៃ “ប្រតិបត្តិការយោធាពិសេសរបស់ខ្លួន”...
គៀវ៖ ACenter for Naval Analysis (CNA) អ្នកវិភាគកម្មវិធីសិក្សា ផ្នែកយោធារបស់រុស្ស៊ី បានវាយតម្លៃយុទ្ធសាស្ត្រសង្គ្រាមរបស់រុស្ស៊ី នៅក្នុងបទសម្ភាសន៍ជាមួយ The Kyiv Independent ដោយលោក Michael Kofman បានរិះគន់យុទ្ធសាស្ត្ររបស់រុស្ស៊ី ដោយហៅការដកថយ របស់រុស្ស៊ីពីតំបន់ Kherson ថាជារឿងដ៏គួរឱ្យភ្ញាក់ផ្អើល។ ឧត្តមសេនីយរុស្ស៊ី...
ភ្នំពេញ៖ សាខាក្រុមហ៊ុន ថៃ សាមសុង អេឡិចត្រូនិក ប្រចាំប្រទេសកម្ពុជាបាន ចូលរួមក្នុងកម្មវិធីតាំងពិព័រណ៌ “CAMBUILD” ដើម្បីធ្វើការដាក់តាំងបង្ហាញ ទស្សនវិស័យចេរភាពនៃបរិស្ថាន (Sustainability of Environment) របស់ក្រុមហ៊ុនសាមសុង និងការបង្ហាញពីផលិតផលសាមសុងព្រមទាំង បច្ចេកវិទ្យាទំនើបផ្សេងៗរបស់សាមសុងផងដែរ ។ ក្នុងកម្មវិធីដាក់តាំងបង្ហាញនេះដែរ ក៏ទទួលបានការអញ្ជើញចូលរួមពី ឯកឧត្តម ថោង ខុង...
ភ្នំពេញ៖ ក្នុងនាមធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ចូលរួមអបអរសាទរយ៉ាងក្រៃលែង ដែលអង្ករកម្ពុជា បានឈ្នះជ័យលាភីជា “អង្ករល្អដាច់គេ” របស់ពិភពលោកប្រចាំឆ្នាំ២០២២ ក្នុងវេទិកាសន្និសីទអង្ករពិភពលោក ដែលធ្វើឡើងនៅខេត្តភូកេត ប្រទេសថៃ នាថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។ បើយោងតាម លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ បានថ្លែងប្រាប់...