នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ សន្និសីទសារព័ត៌មានត្រូវធ្វើឡើង នៅឯផ្សារទំនើប ជីប ម៉ុង សែនសុខដើម្បីប្រកាស អំពីការចាប់ផ្តើមនូវព្រឹត្តិការណ៍ ប្រណាំងកង់ភ្នំ WURKZ MOUNTAIN BIKE SERIES រដូវកាល២០២២ ដែលនឹងមានការប្រកួត ចំនួន៥ជុំផ្សេងគ្នា ធ្វើឡើងចាប់ពីដើមខែឧសភា រហូតដល់ខែធ្នូ។ កម្មវិធីនេះ មានការអញ្ជើញចូលរួម ពីសំណាក់លោក...
Budapest៖ សហភាពអឺរ៉ុប បានប្រកាសដាក់ទណ្ឌកម្មចំនួន ៥ជុំប្រឆាំងនឹងរុស្ស៊ីរួចហើយ រួមទាំងការហាមឃាត់ការនាំចូលធ្យូងថ្មពីរុស្ស៊ីផងដែរ ប៉ុន្តែយោងតាមអ្នកវិទ្យាសាស្ត្រនយោបាយហុងគ្រីលោក Csaba Moldicz បានឲ្យដឹងថាទណ្ឌកម្មទំនងជានឹងមិនឈានដល់ប្រសិទ្ធភាពដែលចង់បាននៃការបញ្ចប់ជម្លោះបច្ចុប្បន្ននៅអ៊ុយក្រែននោះទេ។ នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយស៊ីនហួនាពេលថ្មីៗនេះ លោក Moldicz នាយកស្រាវជ្រាវនៅមជ្ឈមណ្ឌល Eurasian នៃសាកលវិទ្យាល័យ John Neumann ក្នុងទីក្រុង Budapest បានពន្យល់ថា ការដាក់ទណ្ឌកម្មតែម្នាក់ឯងមិនអាចជួយបានទេ លុះត្រាតែពួកគេត្រូវបានអមដោយការចរចា។...
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres នឹងធ្វើទស្សនកិច្ចនៅទីក្រុងមូស្គូនៅថ្ងៃទី២៦ ខែមេសា ហើយនឹងត្រូវបានទទួលដោយលោកប្រធានាធិបតីរុស្ស៉ី Vladimir Putin ។ លោក Stephane Dujarric អ្នកនាំពាក្យរបស់លោក Guterres បានឲ្យដឹងថា អគ្គលេខាធិការនឹងមាន “កិច្ចប្រជុំការងារ និងអាហារថ្ងៃត្រង់” ជាមួយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei...
បរទេស៖ អង្គការសហប្រជាជាតិ បានបដិសេធក្នុងការគាំទ្រការចោទប្រកាន់របស់រដ្ឋាភិបាលទីក្រុងគៀវ និងក្រុងវ៉ាស៊ីនតោនថា សកម្មភាពរបស់រុស្ស៊ីអំឡុងពេលការវាយលុកយោធារបស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន គឺជាអំពើប្រល័យពូជសាសន៍។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ បានឱ្យដឹងថា លោកស្រី Ravina Shamdasani អ្នកនាំពាក្យរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) បានលើកឡើងអំពីបញ្ហានេះប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រ។ លោកស្រីថា «ទេ យើងមិនបានចងក្រងឯកសារគំរូដែលអាចឈានដល់ការប្រល័យពូជសាសន៍នោះទេ»។ លោកស្រី...
គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា ទីប្រឹក្សាប្រធានាធិបតីអ៊ុយក្រែន លោក Mykhailo Podolyak បានឲ្យដឹងថា ក្រុងគៀវ នឹងបញ្ចប់កិច្ចពិភាក្សា ស្តីពីការធានាសន្តិសុខជាមួយប្រទេសជាដៃគូក្នុងរយៈពេលមួយសប្តាហ៍។ លោក Podolyak បានលើកឡើងថា “ការផ្គត់ផ្គង់អាវុធ ការបិទមេឃ ការប្រឹក្សាយោធា និងមធ្យោបាយសម្រាប់ការទិញអាវុធបន្ថែមយ៉ាងឆាប់រហ័សគឺមានសារៈសំខាន់សម្រាប់ពួកយើង។ ខ្ញុំគិតថាបញ្ហាទាំងនេះអាចត្រូវបានបញ្ចប់ក្នុងរយៈពេលមួយសប្តាហ៍”។ កាលពីថ្ងៃទី១៦ ខែមេសា...
ប៉េកាំង៖ ប្រទេសចិន បានបដិសេធចំពោះការកត់សម្គាល់របស់មន្ត្រីអាមេរិកថា ចិន គួរតែរៀនមេរៀនត្រឹមត្រូវពីស្ថានការណ៍នៅអ៊ុយក្រែន រួមទាំងថាខ្លួនមិនអាចបំបែកសហរដ្ឋអាមេរិកចេញពីសម្ព័ន្ធមិត្តរបស់ខ្លួនបាននោះឡើយ។ អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានមួយថា “ជំហររបស់ចិនចំពោះបញ្ហាអ៊ុយក្រែន គឺស្ថិតនៅពីលើ យុត្តិធម៍ គោលបំណង និងហួសពីការតិះដៀល។ ផ្ទុយទៅវិញ វាគឺជាភាគីសហរដ្ឋអាមេរិក ដែលមានកំណត់ត្រាមិនល្អលើបញ្ហាពាក់ព័ន្ធ” ។ លោក Zhao បានលើកឡើងថា...
កំពង់ចាម ៖ ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់សមិទ្ធផលនានា ក្នុងវត្តឥន្ទកោសី ហៅវត្តកោះជ្រូក ស្ថិតក្នុងភូមិទី១៣ ឃុំកោះសំរោង ស្រុកកំពង់សៀម នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ នេះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានលើកឡើងថា ដោយសារកត្តាសុខសន្តិភាព ទើបធ្វើឱ្យមានការរីកចម្រើនទន្ទឹមគ្នា ទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ ។...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ បានអញ្ជើញឡេីងថ្លែងសុន្ទរកថាក្នុងកិច្ចប្រជុំកំពូល ស្តីពីបញ្ហាទឹកតំបន់អាស៊ី-ប៉ាស៊ីហ្វិកលើកទី៤ នៅទីក្រុងគូម៉ាម៉ូតូ ប្រទេសជប៉ុន។ សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ទៅចូលរួមក្នុងកិច្ចប្រជុំកំពូលលើកទី៤...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បានប្រាប់ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel កាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងប្រ៊ុចសែលអាចលើកទឹកចិត្តក្រុងគៀវឱ្យចៀសវាង “ការបាញ់ផ្លោងដ៏ធំ” របស់តំបន់ Donbass និងពីការប្រព្រឹត្ត “ការរំលោភបំពានធ្ងន់ធ្ងរផ្សេងទៀត” នៃច្បាប់អន្តរជាតិ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២...