ម៉ូស្គូ ៖ អ្នកនាំពាក្យ ក្រសួងការពារជាតិ រុស្ស៊ី លោក Igor Konashenkov បានឲ្យដឹងថា ទាហានរុស្ស៊ី បានបំផ្លាញឃ្លាំងអាវុធ ដែលផ្គត់ផ្គង់ ដោយប្រទេសលោកខាងលិច នៅជិតទីក្រុង Lviv ភាគខាងលិចប្រទេស អ៊ុយក្រែន កាលពីព្រឹកថ្ងៃចន្ទ។ លោក Konashenkov បានប្រាប់សន្និសីទ សារព័ត៌មានមួយថា...
ហ្សាកាតា ៖ ក្រុមហ៊ុនរុករកធ្យូងថ្មយក្ស PT Adaro Energy Indonesia បានឲ្យដឹងថា ខ្លួនបានចាប់ផ្តើមនាំចេញធ្យូងថ្ម ទៅកាន់អ្នកទិញនៅអឺរ៉ុប ខណៈដែលទ្វីបនេះ កំពុងជួបប្រទះ ការរំខានក្នុងការផ្គត់ផ្គង់ធ្យូងថ្ម ។ នាយកហិរញ្ញវត្ថុ របស់ក្រុមហ៊ុន Luckman Lie បានប្រាប់សន្និសីទសារព័ត៌មានមួយថា “យើងបានបញ្ជូនធ្យូងថ្ម ប្រហែល ៣០ម៉ឺនតោន...
ភ្នំពេញ ៖ ខណៈការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ កាន់តែខិតឈានចូលមក នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ខាងមុខនោះ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន(គ ប ម) បានដាក់ចេញនូវគោលដៅ យក១០០អាសនៈក្រុមប្រឹក្សា និង៥មេឃុំ ចៅសង្កាត់ឲ្យបាន ។ ការកំណត់គោលដៅរបស់ គ ប ម នេះ...
ភ្នំពេញ៖សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាទួលគោក នឹងរៀបចំកម្មវិធី “យោគ: និងសមាធិ ដើម្បីបង្កើនគុណភាពជីវិត – Yoga & Meditation for Wellbeing” លើកទី២ ក្នុងគោលបំណងដើម្បីចូលរួមបង្កើនសុខភាពផ្លូវចិត្ត និងរៃអង្គាសថវិកា ជូនដល់ មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២ ខាងមុខនេះ ដែលប្រារព្ធធ្វើឡើងនៅ...
ភ្នំពេញ ៖ ក្នុងនាមជារដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២នេះ បានជំរុញដល់បុគ្គលិកអប់រំ សិស្ស និស្សិត ទៅទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន និងដូសជំរុញ (ទាំងដូសទី៣ និងដូសទី៤) ឲ្យបានគ្រប់ៗគ្នា។ ខ្លឹមសារលម្អិតមានដូចខាងក្រោម៖
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានប្រគល់កម្រងសំណួរមួយ ដែលមានគោលបំណង សម្រេចបាននូវឋានៈ បេក្ខជនរបស់ប្រទេសរបស់លោក សម្រាប់សមាជិកភាព សហភាពអឺរ៉ុប ដល់ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុប ប្រចាំនៅអ៊ុយក្រែន លោក Matti Maasikas។ លោក Zelensky បានឲ្យដឹងនៅក្នុងពិធីប្រគល់អំណាចក្នុងទីក្រុងគៀវ ថា “ថ្ងៃនេះគឺជាដំណាក់កាលមួយ...
គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា លោក Oleksiy Danilov លេខាធិការនៃក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិអ៊ុយក្រែន បានឲ្យដឹងថា កងកម្លាំងរុស្ស៊ី បានព្យាយាមចាប់ផ្តើមដំណាក់កាល សកម្មនៃការវាយលុក នៅភាគខាងកើតអ៊ុយក្រែន។ យោងតាមលោក Danilov បានឱ្យដឹងថា នៅព្រឹកថ្ងៃចន្ទម្សិលមិញនេះថា នៅតាមខ្សែបន្ទាត់ជួរមុខស្ទើរតែទាំងស្រុងនៅក្នុងតំបន់ Donetsk តំបន់ Lugansk...
វ៉ាស៊ីនតោន៖ ប្រធានធនាគារពិភពលោក លោក David Malpass បានឲ្យដឹងថា ដោយសារតែកម្រិតបំណុល និងឱនភាពខ្ពស់ ប្រទេសនានា “ស្ថិតនៅក្រោមភាពតានតឹងផ្នែកហិរញ្ញវត្ថុធ្ងន់ធ្ងរ” ហើយវិបត្តិបំណុលត្រូវបានគេរំពឹងថានឹង “បន្តកាន់តែអាក្រក់ទៅៗ” នៅក្នុងឆ្នាំ២០២២។ ដោយកត់សម្គាល់ថា បំណុល គឺជាបញ្ហាធំមួយ ក្នុងចំណោមបញ្ហាធំពីរ ដែលកំពុងប្រឈមមុខនឹងកំណើនសកលលោក Malpass បានឲ្យដឹងនៅក្នុងតុមូលប្រព័ន្ធផ្សព្វផ្សាយ Spring Meetings...
ប៉េកាំង៖ អ្នកនាំពាក្យរបស់ចិនបានឲ្យដឹងថា សហរដ្ឋអាមេរិកកំពុងក្លាយជាប្រទេសមួយដែលសិទ្ធិមនុស្ស ត្រូវបានរំលោភបំពានជាប្រព័ន្ធ ហើយវាគួរតែឆ្លុះបញ្ចាំងយ៉ាងម៉ឺងម៉ាត់ អំពីវិធីដោះស្រាយឫសគល់ នៃស្ថានភាពសិទ្ធិមនុស្សកាន់តែយ៉ាប់យ៉ឺន។ អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានធ្វើការកត់សម្គាល់នេះ នៅពេលដែលត្រូវបាន ស្នើសុំឱ្យធ្វើអត្ថាធិប្បាយ លើការសម្លាប់បុរសជនជាតិអាហ្រ្វិកម្នាក់ ដោយមន្ត្រីប៉ូលីសស្បែកស អំឡុងពេលប្រតិបត្តិការអនុវត្តច្បាប់ ក្នុងរដ្ឋ Michigan ។ ឧបទ្ទវហេតុនេះជាថ្មីម្តងទៀត បានបង្កឱ្យមានការរិះគន់យ៉ាងខ្លាំងក្លាជុំវិញការរើសអើងជាតិសាសន៍...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបើកផ្ដល់ប្រាក់ឧបត្ថម្ភដល់ កម្មករនិយោជិតចំនួន ១,៩២៩នាក់ នៃសហគ្រាសទាំង១៤ នៃវិស័យទេសចរណ៍ ដែលទទួលបានការអនុញ្ញាតព្យួរកិច្ចសន្យាការងារ ស្របតាមស្មារតីជុំទី៣ នៃកញ្ចប់វិធានការរបស់រាជរដ្ឋាភិបាល (លើកទី៨០)។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងការងារ នាថ្ងៃទី១៨ មេសា បានឲ្យដឹងថា ធនាគារ វីង (ខេមបូឌា) ម.ក នឹងផ្ញើសារអំពីការបើកប្រាក់ឧបត្ថម្ភរបស់...