សម្តេចតេជោ ៖ តាមការបោះឆ្នោតអន្តរជាតិ កម្ពុជាមិនគាំទ្ររុស្ស៊ី ប្រើកំលាំងឈ្លានពានអ៊ុយក្រែន (Video)https://dap-news.com/national/2022/03/23/230962/ លោក ប្រាក់ សុខុន សោកស្ដាយមិនបានជួប ភរិយាអតីតប្រធានាធិបតីភូមា ដើម្បីចង់ដឹងសុខទុក្ខ លោកស្រី អោង សានស៊ូជី (Video)https://dap-news.com/national/2022/03/23/231083/ ប្រេសិតពិសេស ប្រធានអាស៊ាន ៖ ភាគីទាំងអស់ របស់មីយ៉ាន់ម៉ា មិនទាន់ត្រៀមខ្លួន...
ភ្នំពេញ៖ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គ សព្វព្រះរាជហឫទ័យ ប្រោសព្រះរាជទាន ព្រះរាជសាររំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ជូនចំពោះលោក Xi JinPing ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន ចំពោះឧបទ្ទវហេតុធ្លាក់យន្តហោះដ៏រន្ធត់ ដែលបណ្តាលឲ្យបាត់បង់ជីវិត មនុស្សចំនួន ១៣២នាក់។
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធទៅនឹងការចុះផ្សាយ របស់គណនីហ្វេសប៊ុក (Account Fatehook) ឈ្មោះ «ស្រេត សុភ័ក្ត្រ» ដោយបានលើកឡើង និងចោទប្រកាន់ថា ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ធ្វើការនិយមបក្ខពួក និងបានបង្ហោះលិខិតគោរពជូន សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសួងមហាផ្ទៃ ដែលមានខ្លឹមសារ...
ការឡើងកម្តៅនៅទូទាំងពិភពលោកបាននិងកំពុងបណ្តាលឱ្យកើតមានអាកាសធាតុអាក្រក់បំផុតជាញឹកញាប់ ហើយមានកម្រិតកាន់តែធ្ងន់ធ្ងរទៅទៀត។ ថ្ងៃទី ២៣ មីនាជាទិវាឧតុនិយមពិភពលោកលើកទី ៦២ ប្រធានបទឆ្នាំនេះគឺប្រកាសអាសន្នឱ្យបានឆាប់ ឆ្លើយតបឱ្យបានឆាប់។ ជានិច្ចកាល ប្រទេសចិនតែងតែឈានមុខក្នុងការកាត់បន្ថយនិងគ្រប់គ្រងហានិភ័យដែលបណ្តាលមកពីគ្រោះមហន្តរាយឧតុនិយម។ យ៉ាងណាមិញ គ្រោះមហន្តរាយឧតុនិយមមិនអាចមើលរំលងបានទេ តទៅនេះ យើងស្វែងយល់ពីគ្រោះមហន្តរាយឧតុនិយមរបស់ចិនតាមរយៈរូបភាពខាងក្រោម៖
បើមើលពីវិស័យនយោបាយអាចឃើញថា ទំនាក់ទំនងរវាងចិននិងរុស្ស៊ីបានបង្កើតឡើងលើមូលដ្ឋាន “មិនចូលបក្សសម័្ពន្ធ មិនបដិបក្ខគ្នា មិនសំដៅចំភាគីទីបី” មូលដ្ឋាននេះខុសគ្នាពីឬសគល់ជាមួយអាមេរិកដែលតែងតែកំណត់ខ្សែបន្ទាត់ ឃុបឃិតគ្នាតាមរយៈទស្សនៈមនោគមវិជ្ជា ក្នុងន័យធ្វើនយោបាយចែកជាបក្សពួក ។បើមើលពីវិស័យសេដ្ឋកិច្ចអាចឃើញថា ប្រទេសចិនជាដៃគូពាណិជ្ជកម្មធំជាងគេរបស់រុស្ស៊ីនិងអ៊ុយក្រែន ហើយក៏ជាប្រទេសនាំចូលប្រេងកាតនិងឧស្ម័នធម្មជាតិធំជាងគេនៅលើពិភពលោក ។ ការប៉ះទង្គិចរវាងរុស្ស៊ីនិងអ៊ុយក្រែនពិតជានឹងបណ្តាលឱ្យប្រេងកាតនិងឧស្ម័នធម្មជាតិឡើងថ្លៃ និងធ្វើឱ្យដើមទុននាំចូលកើនឡើង ។ តើប្រទេសចិនចង់មើលឃើញសភាពការណ៍បែបនេះឬទេ ? មនុស្សដែលចាក់សាំងលើភ្លើង មួលបង្កាច់និងលាបពណ៌មនុស្សដែលបាននិងកំពុងខំប្រឹងពន្លត់ភ្លើង នេះជាទង្វើដែលមិនទទួលខុសត្រូវនិងថោកទាបបំផុត ។ ពិភពលោកបានដឹងច្បាស់ហើយថា...
ពេលថ្មីៗកន្លងទៅនេះ នៅសហរដ្ឋអាមេរិកបានកើតឡើងរឿងហេតុប៉ុន្មានករណីដែលគួរឱ្យភ័យខ្លាចយ៉ាងខ្លាំង ។ ពេលក្រុមលើកទឹកចិត្តនៃវិទ្យាល័យមួយនៅរដ្ឋ Texas របស់សហរដ្ឋអាមេរិកបានសម្តែងនៅសួនកម្សាន្ត Disney នៅពេលថ្មីៗកន្លងទៅនេះ ពួកគេបានស្រែកពាក្យស្លោកដែលមកពីវប្បធម៌ជនជាតិឥណ្ឌាអាមេរិកកាំងថា “ទៅបកស្បែកក្បាលរបស់ជនជាតិឥណ្ឌាអាមេរិកកាំង ទៅបកស្បែកក្បាលរបស់ពួកគេ”។ តើហេតុអ្វីបានជាសិស្សវិទ្យាល័យទាំងនោះអាចស្រែកពាក្យស្លោកដ៏ឃោរឃៅអ៊ីចឹង?រឿងនេះគឺមានដើមហេតុជាយូរណាស់មកហើយ ។ ចាប់តាំងពីអ្នកអាណានិគមនិយមដើរលើដីរបស់អាមេរិកខាងជើងមក ក៏ចាប់ផ្តើមអនុវត្តគោលនយោបាយប្រល័យពូជសាសន៍ចំពោះជនជាតិឥណ្ឌាអាមេរិកកាំងតាមផែនការដែរ ។ នៅឆ្នាំ១៨១៤ លោក James Madison ដែលជាប្រធានាធិបតីអាមេរិកកាលនោះបានប្រកាសបទបញ្ជាមួយថា ប្រគល់ស្បែកក្បាលមួយរបស់ជនជាតិឥណ្ឌាអាមេរិកកាំង រដ្ឋាភិបាលនឹងផ្តល់ប្រាក់រង្វាន់ពី៥០ដល់១រយដុល្លារអាមេរិក ។នៅឆ្នាំ១៨៦៤ ដោយសារជនជាតិឥណ្ឌាអាមេរិកកាំងចំនួនតិចប្រឆាំងនឹងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការលក់ដីធ្លី ដូច្នេះ លោក John Chivington គ្រូគង្វាលរបស់អាមេរិកបានបង្កើត “ការសម្លាប់រង្គាល Sand Creek ”ដ៏អាស្រូវឈ្មោះនៅតំបន់ភាគអាគ្នេយ៍នៃរដ្ឋ Colorado ។ ទាហានរបស់លោក John Chivington បានវះចេញស្បែកក្បាលរបស់ស្ត្រីនិងកុមារ កាត់ក្បាលរបស់ពួកគេ ហើយដង្ហែក្បួនបង្ហាញជាសាធារណៈបន្ទាប់ពីវិលត្រឡប់ទៅក្រុង Denver វិញ ។ក្រៅពីនេះ សិស្សស្បែកសថ្នាក់ទី៨នៃសាលារៀនមួយនៅរដ្ឋ Carolina ខាងជើងរបស់អាមេរិកបានរៀបចំធ្វើ “ការលក់ដេញថ្លៃទាសករត្រាប់តាមការពិត”មួយលើក ដែលក៏គួរឱ្យភ្ញាក់ផ្អើលយ៉ាងខ្លាំងផងដែរ ។ លោកស្រី Ashley Palmer ម្តាយរបស់សិស្សអាមេរិកម្នាក់បានបង្ហោះសារនៅលើគណនីហ្វេសប៊ុករបស់គាត់ថា មិត្តរួមថ្នាក់មួយចំនួនរបស់លោក Jeremiah ដែលជាកូនប្រុសស្បែកខ្មៅរបស់លោកស្រីបានរៀបចំធ្វើ “ការដេញថ្លៃទាសករ”មួយលើក នៅពេលថ្មីៗកន្លងទៅនេះ ហើយកូនប្រុសរបស់គាត់ត្រូវចាត់ទុកជាទាសករយកទៅលក់ដេញថ្លៃហើយ! លោកស្រី Ashley Palmer បានថ្លែងថា ពេលរៀបរាប់អំពីរឿងដែលត្រូវគេលក់ដោយដេញថ្លៃចំពោះលោកស្រី កូនប្រុសរបស់គាត់គឺមានភាពស្ងប់ស្ងាត់ណាស់ ហាក់ដូចជារឿងនេះគឺជារឿងធម្មតាមួយ ។ ចំណែកលោក Christy Wagner ដែលជាឳពុករបស់សិស្សស្បែកខ្មៅម្នាក់ទៀតដែលត្រូវគេលក់ដោយដេញថ្លៃបានថ្លែងថា តាមការពិត ទង្វើពូជសាសន៍និយមបែបនេះមិនត្រឹមតែបានកើតឡើងនៅស្រុក Chatham ប៉ុណ្ណោះទេ ថែមទាំងក៏បានកើតឡើងនៅរដ្ឋ Carolina ខាងជើងនិងតំបន់នានាទូទាំងសហរដ្ឋអាមេរិកទៀតផង ។ ការរើសអើងពូជសាសន៍ជាស្លាកស្នាមដ៏អាក្រក់ដែលមិនអាចបំភ្លេចបានបំផុតក្នុងប្រវត្តិសាស្ត្រអាមេរិក ។ គិតមកទល់បច្ចុប្បន្ននេះ ក្រុមជនជាតិភាគតិចដែលយកពលរដ្ឋអាមេរិកដើមកំណើតអាហ្វ្រិកជាតំណាង នៅតែទទួលភាពអយុត្តិធម៌ឬអសមភាពយ៉ាងទូលំទូលាយក្នុងការរៀនសូត្រ រកការងារធ្វើនិងជីវភាពរស់នៅប្រចាំថ្ងៃជាដើម ។ នឹកស្មានមិនដល់ថា ក្នុងសាលារៀនដែលជាកន្លែងបង្រៀននិងអប់រំសិស្សនិងបណ្តុះបណ្តាលធនធានមនុស្សជូនចំពោះសង្គមនេះ សិស្សអាមេរិកបែរជាគិតថា “ការលក់ដូរទាសករ” និង“បកស្បែកក្បាលរបស់ជនជាតិឥណ្ឌាអាមេរិកកាំង”គឺជារឿងប្រក្រតី ។ អាចនិយាយបានថា នៅសហរដ្ឋអាមេរិក ការរើសអើងពូជសាសន៍បានក្លាយជាចរិតអាក្រក់ជាប្រព័ន្ធទៅហើយ ។ តើមនុស្សជំនាន់ក្រោយរបស់សហរដ្ឋអាមេរិកដែលធំធាត់ឡើងក្នុងប្រព័ន្ធអប់រំបែបនេះ អាចអនុវត្តតាមអ្វីដែលហៅថា “ប្រជាធិបតេយ្យ”និង “សិទ្ធិមនុស្ស”ដែលអាមេរិកបានអួតអាងទាំងនោះឬទេ?ចំណែកសមភាពពូជសាសន៍វិញក៏មុខជានឹងក្លាយជារឿងដែលមិនអាចសម្រេចបាននៅសហរដ្ឋអាមេរិកជាក់ជាមិនខាន។
បរទេស៖ គេហទំព័រព័ត៌មានអាមេរិក Axios រាយការណ៍ថា រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោកស្រី Janet Yellen នឹងជួបប្រជុំនៅសប្តាហ៍នេះ ជាមួយសមាជិកព្រឹទ្ធសភាពីរក្រុម ដើម្បីពិភាក្សាអំពីឱកាសនៃការបង្កកប្រាក់ចំនួន 132 ពាន់លានដុល្លារ នៃមាសបម្រុងរបស់រុស្ស៊ី។ រដ្ឋមន្ត្រី Yellen តែងតែជួបជាមួយសមាជិកសភា ដើម្បីពិភាក្សាអំពីផ្នែកច្បាប់។ លើសពីនេះ បុគ្គលិករតនាគារតែងតែផ្តល់ជំនួយបច្ចេកទេសលើសេចក្តីព្រាងច្បាប់ដាក់ទណ្ឌកម្ម” ផងដែរ។ ...
ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២២ បានជំនុំជំម្រះ ជនជាប់ចោទ ប្រុស-ស្រី ជនជាតិបរទេស ជា ជនជាតិរុស្ស៊ី និង សអ៊ុយក្រែន ចំនួន៣នាក់ ជាប់ពាក់ព័ន្ធនឹងការ ផលិត ដឹកជញ្ជូន និងជួញដូរគ្រឿងញៀនជាង ២០គីឡូក្រាម...
ភ្នំពេញ: តុលាការកំពូល កាលពីព្រឹកថ្ងៃទី ២៣ ខែ មីនា ឆ្នាំ ២០២២នេះ បានបើកសវនាការ ជំនុំជម្រះលើបណ្ដឹងសារទុក្ខរបស់ជនជាប់ចោទជនជាតិចិន ចំនួន ៣ នាក់ និង ខែ្មរម្នាក់ ជាប់ពាក់ព័ន្ធនឹងការផលិត កែច្នៃ និង ជួញដូរគ្រឿងញៀន ចំនួនជិត៥៥ គីឡូក្រាមប្រព្រឹត្ត ភូមិបឹងសាឡាង...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋានខេត្តបាត់ដំបង មានប្រសាសន៍ថា ក្រុមការងាររាជរដ្ឋាភិបាល តែងតែផ្សារភ្ជាប់ជាមួយប្រជាពលរដ្ឋគ្រប់ពេលវេលា មិនមែនចុះមកមូលដ្ឋានដើម្បីជិះសេះមើលផ្កានោះទេ ធ្វើយ៉ាងណាត្រូវដឹងសុខទុក្ខប្រជាពលរដ្ឋ។ នាឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សាវិទ្យាល័យ ស ខេង កន្ទឺ២ និងសមិទ្ធផលនានា ស្ថិតនៅភូមិចំការអូរ ឃុំកន្ទឺ២ ស្រុកបាណន់...