ព័ត៌មានជាតិ

ស្នងការខេត្តបន្ទាយមានជ័យ ចេញសេចក្តីបំភ្លឺ ពាក់ព័ន្ធការចុះផ្សាយ របស់គណនីហ្វេសប៊ុក «ស្រេត សុភ័ក្ត្រ»

ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២នេះ បានចេញសេចក្តីបំភ្លឺព័ត៌មាន ពាក់ព័ន្ធទៅនឹងការចុះផ្សាយ របស់គណនីហ្វេសប៊ុក (Account Fatehook) ឈ្មោះ «ស្រេត សុភ័ក្ត្រ» ដោយបានលើកឡើង និងចោទប្រកាន់ថា ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ធ្វើការនិយមបក្ខពួក និងបានបង្ហោះលិខិតគោរពជូន សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីសួងមហាផ្ទៃ ដែលមានខ្លឹមសារ សុំលាឈប់ពីក្របខ័ណ្ឌ នគរបាលជាតិ។

យោងតាមសេចក្តីបំភ្លឺពត៌មាន ចុះថ្ងៃទី២៣ មីនានេះ បានឱ្យដឹងថា អតីតលោកវរសេនីយ៍ត្រី ស្រេត សុភ័ក្រ្ត អត្តលេខ ៦៣៧១៤ នាយផ្នែកបុគ្គលិក នៃការិយាល័យបុគ្គលិក។ កន្លងមកលោក ស្រេត សុភ័ក្ត្រ បានយកតួនាទីជានគរបាលជាតិ ទៅឆបោកប្រជាពលរដ្ឋស្លូតត្រង់ ជាច្រើននាក់ និងបានយកប្រាក់ជាង១១១,៨០០ដុល្លារ (មួយសែនមួយម៉ឺនមួយពាន់ប្រាំបីរយដុល្លារ ជាថ្នូរជួយរត់ការ ចូលធ្វើការក្នុងក្របខ័ណ្ឌ នគរបាលជាតិ និងបានក្លែងឯកសារសាធារណៈ ហត្ថលេខាត្រា របស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដោយកុហកប្រជាពលរដ្ឋថាបានប្រលងជាប់ តែធាតុពិតជាឯកសារក្លែងក្លាយ។

ផ្ទាំងពាណិជ្ជកម្ម

ក្រោយពីដឹងរឿងពិតថា លោក ស្រេត សុភ័ក្រ្ត បានឆបោកប្រាក់របស់ពួកគាត់ ប្រជាពលរដ្ឋ រងគ្រោះចំនួន០៧នាក់ បានមកដាក់ពាក្យបណ្ដឹងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ក្នុងឆ្នាំ២០១៥ មានចំនួន០២នាក់ ៖១,ឈ្មោះ ចេង កូឡាប ភេទស្រី អាយុ៣២ឆ្នាំ លេខទូរស័ព្ទ ០៨៨ ៩៥៧ ៥៩៩៩
២-ឈ្មោះ មុយ សាមឿន ភេទប្រុស អាយុ២៧ឆ្នាំ លេខទូរស័ព្ទ ០៩៦ ៧៨២ ៩២២៤ សរុបទឹកប្រាក់ចំនួន ២៤.០០០ដុល្លារ (ពីរម៉ឺនបួនពាន់ដុល្លារ) ក្នុងពេលនោះថ្នាក់ដឹកនាំឱ្យធ្វើការសម្របសម្រួលគ្នា តែលោក ស្វេត សុភ័ក្រ្ត បានធ្វើការគេចវេសពុំដោះស្រាយ។ ពេលនោះថា្នក់ដឹកនាំស្នងការដ្ឋាន បានធ្វើការអប់រំលើលោក ស្រេត សុភ័ក្ត្រ ផ្ទាល់មាត់ជាច្រើនលើក ឲ្យគោរពវិន័យ ០០៦ និងគោរពច្បាប់។

ខ្លឹមសារលម្អិតបន្ថែម មានដូចខាងក្រោម៖

To Top